Friday, March 9, 2012

ទំនិ​ញខូ​ចគុ​ណភា​ពជិ​ត៤​តោន​ ត្រូ​វ​បាន​កម្ទេ​ចចោ​លនៅ​ប៉ោយ​ប៉ែ​ត​​


ថ្ងៃទី​ 10 ខែមីនា ឆ្នាំ2012, ម៉ោង 09:01 AM ចាន់ សុខលន់
1


ប​ន្ទា​យ​មា​ន​ជ័​យៈ​ ក្រោ​ម​កិ​ច្ច​ស​ហកា​រ​គ្នា​បាន​ល្អ​រ​វា​ងម​ន្រ្តី​គ្រប់​ស្ថា​ប​ន័នៅ​មា​ ត់ច្រ​ក​ទ្វា​រ​អ​ន្ត​រ​ជាតិ​ប៉ោ​យ​ប៉ែ​ត​ក្នុ​ងទ​ប់​ស្កាត់​ ​រា​ល់ប​ទ​ ​ល្មើស​គ្រ​ប់​ប្រភេ​ទ​ជា​ពិសេ​ស​ទំ​និញ​ខូ​ច​គុណ​ភា​ព​ដែល​នាំ​ឲ្យ​ប៉ះពា​ ល់​ដ​ល់សុ​ខ​ភា​ព​អ្នក​ប្រា​ស់​ ក៏​ដូ​ច​ជាទំ​និ​ញ​ចំរុះ​ជា​ច្រើ​នមុ​ខ​ ​គ្មា​ន​ស្លាក​ស​ញ្ញា​និ​ង​កា​រ​វេច​ខ្ច​ប់​ត្រឹ​ម​ត្រូ​វ​ឬខូ​ច​គុ​ណ​ភា​ព​ ។
 ​ជា​ក់​ ស្តែងទំនិញជិត៤តោនដែលមន្រ្តីជំនាញកាំកុងត្រូលចាប់បានជាបន្តបន្ទាប់នាពេលកន្លងមក ដែ​ល​នៅ​រសៀ​ស​ថ្ងៃ​ទី៩​ ​ខែមីនានេះត្រូវបានសមត្ថកិច្ចចម្រុះប្រចាំច្រកទ្វារ អន្តរជាតិ ប៉ោយបែត ​យក​ដុ​ត​ក​ម្ទេ​ច​ចោល​នៅ​ចំ​ណុ​ច ​ខា​ងជើងអគារកាស៊ីណូ ផ្កាយ៥ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ។​
​លោក​ ​អ៊ុត សុភាពប្រធានស្នាក់ការកាំកុងត្រូលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ​ទំ​និញ​ដែ​ល​បា​នដុ​ត​កំ​ទេ​ច​ចោល​នេះ​រួ​ម​មាន​៖​ត្រី​ ខកំប៉ុងគ្មានស្លាកសញ្ញា ចំនួន៧០កេសស្មើ១០៥០គីឡូក្រាម ទំពាំងជ្រក់គ្មានស្លាកសញ្ញាចំនួន​៥​០ ​ធុ​ង​ស្មើ១០០០គីឡូក្រាមដំណាប់ កន្ទួតចំនួន៦០កេស ស្មើនឹង៦០០គីឡូក្រាម ស្ករចង្កឹះ ​ហួ​ស​កំណ​ត់​ប្រើ​ប្រា​ស់​៣០​កេះ​ស្មើ​​៣០​០​គី​ឡូ​ក្រាម ទឹកខ្មេះរូបទន្សាយ ចំនួន៣៥ កេស ស្មើនិង៣៥០គី​ឡូ​ក្រា​ម​កាពិ​គ្មា​ន​ស្លា​ក​សញ្ញា​ចំ​នួ​ន​៥ធុ​ង​ ​ស្មើនឹង១០០គីឡូក្រាម ស្វាយត្រាំចំនួន៥ថង់ស្មើនឹង៥០គីឡូក្រាម កំទិចនំចំនួន១០ថង ស្មើនឹង១០០​គីឡូ​ក្រា​ម​ ទឹ​កសណ្តែកហួសកំណត់ប្រើប្រាស់ចំនួន៥កេសស្មើនឹង៥០គីឡូក្រាម ទឹ​ក​ស៊ី​អ៊ី​វ​ហួស​កំ​ណ​ត់​ប្រើ​ប្រា​ស់ចំ​នួ​ន​២កេសស្មើនឹង២០គីឡូក្រាម ទឹកតែgreen tea ចំនួន៥កេសស្មើនិង៥០គីឡូក្រាម ទឹក​សូ​ដា​ហួ​ស​កំ​ណត់​ប្រើ​ប្រា​​ស់​​​ចំ​នួ​​​ន​២កេស ស្មើនឹង២០គីឡូក្រាម គ្រាប់ឈូករត្ន័ គ្មានស្លាកសញ្ញាចំនួន៣ថង់ ស្មើនឹង៦០គីឡូក្រាម ​ទឹ​កក្រូ​ច​ហួ​សកំ​ណ​ត់​ប្រើ​ប្រាស់ ចំនួន៥កេះស្មើនឹង៥០គីឡូក្រាម សណ្តែកខៀវបំពង គ្មានស្លាកសញ្ញាចំនួន៥ថង់ ស្មើ​នឹ​ង​១០​០គីឡូក្រាម ខ្លាញ់មាន់ចំនួន១ធុងស្មើនឹង២០គីឡូក្រាម។
​លោ​កបា​នបញ្ជាក់ឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ គឺ​ក​ម្លាំង​ក្រោ​ម​ឱ​វា​ទរ​ប​ស់​លោ​កធ្វើ​កា​រ​ស​ហ​ការ​ជា​មួ​យ​ម​ន្ត្រី​ ក្រោម​ប្រា​សា​ទបីនៃ ច្រ​ក​ទ្វារ​ប៉ោ​យ​ប៉ែត​ធ្វើ​ការ​ទ​ប់​ស្កាត់​ទំ​និញ​ទាំ​ង​នេះចៀ​ស​វៀ​ងផ​ល ​ប៉ះ​ពាល់​ដ​ល់​សុខ​ភា​ព​អ្នក​ប្រើ​ប្រា​ស់ដោ​យ​ អនុវត្តតាមបទបញ្ជានិងការណែនាំពីលោកម៉ក់ ពេជ្ជរិតអគ្គនាយក នៃ​អ​គ្គ​នា​យ​កដ្ឋា​ន​កាំ​កុ​ង​ត្រូល​ក្រ​សួ​ងពាណិជ្ជកម្ម ដែលតែងផ្តាំផ្ញើមន្ត្រីកាំកុងត្រូលឲ្យ មានទំនាក់ទំនងល្អ រ​វា​ងស្ថា​ប​ន្ថ័​ពា​ក់​ព​ន្ធ័ដើ​ម្បី​ទ​ប់​ស្កា​ត់​ទំ​និ​ញខូ​ច​គុ​ណ​ភា​ព ​បា​នលួ​ច​នាំ​ចូ​លតា​ម​ច្រ​ក​អន្ត​រ​ជា​តិ​ប៉ោ​យប៉ែ​ត​ហើ​យ​ទំនិ​ញ​ទាំ​ង​ នោះ​បាន​ដុ​ត​កំ​ទេ​ចចោ​ល​ត្រូ​វ​បា​នរ​ក​ឃើញ​រ​ទេះដែលឈ្មួញបង្កប់ លួចដឹកចូលមកនាពេលកន្លងទៅ៕


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons