
ថ្ងៃទី 10 ខែមីនា ឆ្នាំ2012, ម៉ោង 09:35 AM ហេង សុខា

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ និងម្នាក់ទៀតរបួសធ្ងន់ ដោយ សារតែផឹកស៊ីស្រវឹងត្រូវជនដៃដល់លបកាប់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៩ មីនា នៅក្រោយឧតុនិយម ពោធិ៍ចិនតុង ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតពេលដឹកតាមរថយ ន្តមកដល់មន្ទីរពេទ្យព្រះកុសុមៈមានឈ្មោះ អ៊ុន ភក្តី អាយុ២៥ ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនដេរនៅរោងចក្រទឹកថ្លា ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិខ្នារុង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ។
ចំណែកជនរងគ្រោះម្នាក់ទៀតរបួសធ្ងន់ឈ្មោះ ឡាយ សុគឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ មាន ស្រុកកំណើតនៅជាមួយអ្នកស្លាប់បាត់បង់ជីវិត និងស្នាក់បន្ទប់ជួលជិតគ្នា ។ ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុឈ្មោះ អ៊ុន ភក្តី បានទៅអង្គុយផឹកស្រានៅបន្ទប់ជួលរបស់ឈ្មោះ ឡាយ សុគឿន ។ លុះផឹកស៊ីស្រវឹងហើយឈ្មោះ គឿន បានជូនដំណើរ ភក្តី ត្រឡប់ទៅផ្ទះវិញ ដែលមានចំងាយប្រមាណ៣០ម៉ែត្រពីគ្នា ។
ប្រភពដដែលបន្តទៀតថា ពេលដែល ភក្តី ទៅជិតដល់ផ្ទះស្រាប់តែឃើញឈ្មោះ គឿន ត្រូវគេព្រួតវាយ ឃើញដូច្នេះ ឈ្មោះភក្តីបានត្រឡប់ទៅជួយ ធ្វើឱ្យពួកជនដៃដល់ព្រួតកាប់រងរបួសធ្ងន់ទាំងពីរនា ក់ ។ ដោយឈ្មោះ ភក្តី បែកក្បាលចេញ ខួរ និងរយះថ្ងាស ចំណែកឈ្មោះគឿន បែកក្បាលពីក្រោយដេរ១៥ថ្នេរ និងរយះកដៃឆ្វេង ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវក្រុមគ្រួ សារដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុ សុមៈ តែជាអកុសលជនរងគ្រោះឈ្មោះ ភក្តី នៅពេលដឹកទៅដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់បាត់ទៅ ហើយ នៅសល់ តែឈ្មោះ គឿន រងរបួសធ្ងន់កំពុងព្យាបាល ។
សពជនរងគ្រោះតម្កល់ទុកនៅសាលសពនៃមន្ទីរពេទ្យព្រះ កុសុមៈរង់ចាំបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុ កកំណើត ៕

