ថ្ងៃទី 10 ខែមីនា ឆ្នាំ2012, ម៉ោង 08:46 AM ពោធិ៍សាត់

ជនសង្ស័យឈ្មោះតែ ណុប អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។
លោកម៉ូ លីដា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះមិន ចាន់ថា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្នោត ស្រុកក្រគរ ថាបានបាត់ក្របីមួយក្បាលនៅចំណុចភូមិជើ ឃុំសន្ទ្រៃ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរកជនល្មើស រហូតដល់ថ្ងៃទី៨ មីនា វេលាម៉ោង៤ និង៣០នាទីរសៀល ក៏ប្រទះឃើញសត្វក្របីមួយក្បាលដែលជារបស់ជនរងគ្រោះនៅស ង្កាត់បន្ទាយដី ក៏ឃាត់ខ្លួនជនសង្ស័យនេះតែម្តង ។
នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យប្រាប់ថាក្របីនេះ ខ្លួនបានដូរជាមួយបុរសម្នាក់ឈ្មោះឆន នៅភូមិសន្ទ្រៃ បានជាងមួយសប្តាហ៍ រួចយកក្របីនេះត្រឡប់មកផ្ទះបាន៣ថ្ងៃ ក៏យកទៅដូរជាមួយចាមម្នាក់ឈ្មោះសូត នៅភូមិបន្ទាយដី លុះដល់ថ្ងៃទី៨ មីនា ពេលសមត្ថកិច្ចចាប់ខ្លួន ទើបដឹងថា ក្របីដែលខ្លួនដូរជាមួយឈ្មោះឆន ជាក្របីដែលលួចពីប្រជាពលរដ្ឋសោះ ។
សម ត្ថកិច្ចបានប្រគល់ក្របីជូនដល់ម្ចាស់ដើមវិញ ចំណែកជនសង្ស័យ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៩ មីនា ដើម្បីចាត់ការតាមនីតិវិធី ៕

