Saturday, March 24, 2012

បង​ប្អូន​ជីដូន​មួយ ប្ដី១ពីរនាក់ ​ព្រួយ​ចែក​​គ្នា​មិន​ដាច់


ថ្ងៃទី​ 25 ខែមីនា ឆ្នាំ2012, ម៉ោង 08:02 AM កែវ សុវណ្ណារិទ្ធ

បុ​រ​ស​ខ្លះ​ ​មានប្រ​ព​ន្ធដ​ល់​ទៅ​៣​-​៤​ឯ​ណោះ​ តែគេ​ចេះ​ប្រើវិ​ធី​សាស្ត្រ​បន្ទ​ន់​ចិ​ត្តប្រព​ន្ធ​ ​ឱ្យ​ចេះ​រ​ស់​នៅ​ជុំ​គ្នា​ ​ដោ​យ​សុ​ខ​សា​ន្ត​។​
​ដោ​យ​ឡែ​ក​ ​បុ​រ​ស​ម្នាក់​នេះ​ ​មា​ន​​ប្រ​ព​ន្ធ​ពី​រ​ ​តែ​ខ្វះ​វិ​ធី​សា​ស្ត្រ ​ពិ​សេ​ស​ ​ខ្វះ​​កា​រ​បែង​ចែ​ក​កា​ល​វិ​​ភា​គ​ ​ឱ្យ​ទឹ​ក​អ​ណ្តើ​ក​មិ​ន​បា​ន​ ​ស្មើ​ភា​ព​គ្នា​ ​ប​ង្ក​ឱ្យ​មា​ន​ជ​​ម្លោះ​ជា​ប់​ជា​ប្រ​ចាំ​ ​អស់​-​ ​រ​យៈ​ពេ​ល​ជា​​ច្រើ​ន​ឆ្នាំ​ ​ទើ​ប​ស្ត្រី​២​នាក់​ ​ជា​ ​បង​ប្អូ​ន​ជី​ដូ​ន​មួ​យ​ ​នៅតែ​ព្រួ​យរឿ​ង​ ​ចែក​ប្តី​គ្នា​មិ​ន​ដាច់​.​.​.​។
អ្នកស្រីហម ហ៊ាន អាយុ៤៩ឆ្នាំ សព្វថ្ងៃ រស់នៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរៀបរាប់ទាំងទឹកមុខស្រពោនថា កាលពីឆ្នាំ១៩៨៤ ពេលពេញវ័យ២២ឆ្នាំ អ្នកស្រីមានទំនាក់ទំនងស្នេហាជាមួយកំលោះម្នាក់ ឈ្មោះឡឹង ស៊ូយ អាយុតិចជាងអ្នកស្រី១ឆ្នាំ រហូតដល់ជ្រុលជ្រួសហួសប្រពៃណីខ្មែរ។ លុះបែកការណ៍ដល់ចាស់ទុំ ក៏ចាប់សែនព្រេនឱ្យបានគ្នា ជាប្តីប្រពន្ធពេញមុខ តែម្តងទៅ។ ក្រោយមក ប្តីអ្នកស្រីក៏បានស្មគ្រ័ចិត្តចូលបម្រើក្នុងជួរកងទ័ព ទុកឱ្យអ្នកស្រីនៅផ្ទះធ្វើស្រែម្នាក់ឯង យូរៗ ប្តីមានឱកាសមកឱ្យទឹកអណ្តើកប្រពន្ធម្តង។
អ្នកស្រីហម ហ៊ាន បន្តថា គ្រួសារ- អ្នកស្រី កាលមុនដំបូង ហាក់ដូចជាមាន សុភមង្គលគួរសមដែរ ប៉ុន្តែ បន្ទាប់ពី បានកូន៣ ប្តីក៏បែកគំនិតគិតតែដើរផឹកស៊ី ស្រីញីជាប្រចាំ ធ្វើឱ្យអ្នកស្រីប្រេះស្រាំ គ្រាំគ្រាចិត្ត រងវិបត្តិទឹកភ្នែករាល់ថ្ងៃ។ លុះ ដល់ឆ្នាំ១៩៩២ ពេលប្តីទាក់ទងស្រីៗ ពិសេស មេម៉ាយៗឆ្ងាយៗលែងបាន ក៏មកលួចបង្កាត់ភ្លើងស្នេហ៍ក្បែរផ្ទះជាមួយប្អូន- ស្រីជីដូនមួយរបស់អ្នកស្រី ឈ្មោះហម សួ ដែលជាស្រីមេម៉ាយ៣ភ្លើងមកហើយ ដោយហ៊ានបណ្តើរគ្នា និងកៀកកើយនៅនឹងមុខអ្នកស្រី គ្មានខ្លាចក្រែងអ្វីបន្តិចសោះ ព្រោះប្តីនោះ អាងអំណាចបុណ្យស័ក្តិគេជាទាហាន ដូច្នេះ អ្នកស្រីបានត្រឹមតែចុក- ឈាមម្នាក់ឯង។ អ្នកស្រីបានសាកល្បងព្យាយាមទាញប្តីមកវិញដែរ តែត្រូវប្តីវាយ ធ្វើបាប រហូតដល់បាក់ស្បាត ស្ងាត់មាត់ដូចគេចុក ទោះបីប្តីយកប្អូនស្រីជីដូនមួយ នោះ ធ្វើជាប្រពន្ធពេញមុខ និងយកមករស់នៅក្រោមដំបូលតែមួយក៏ដោយ។
ស្ត្រីអភ័ព្វរូបនេះ បន្តទៀតទាំងក្តីច្រណែនថា ប្តីនេះចែករបបប្រពន្ធមិនស្មើភាពគ្នា ទេ គឺគេឱ្យទឹកអណ្តើកប្រពន្ធចុង ច្រើនជាងប្រពន្ធដើម។ ក្នុងមួយខែ អ្នកស្រីបានតែ២ ឬ៣ដងប៉ុណ្ណោះ ក្រៅពីនេះ របបបានទៅលើប្រពន្ធចុងទាំងអស់ តើស្រីណាមិនមួម៉ៅ ក្តៅក្រហាយ?។ មកដល់ឆ្នាំ២០០៩ ដោយសាររស់នៅជុំគ្នា មិនសូវបានសុខ ប្អូនស្រី-ជីដូនមួយនោះ ក៏សម្រេចចិត្តចេញទៅរស់នៅភូមិផ្ទះរុង ដែលនៅក្នុងឃុំសំរោង នោះ ដែរ ឯប្តីអ្នកស្រីក៏ទៅនៅជាមួយគ្នា បានមួយរយៈ ទាំងពីរនាក់ធ្លាក់ខ្លួនខ្សត់រីងរៃ ប្តីក៏ ត្រឡប់មករកអ្នកស្រីវិញ។ អ្នកស្រីអាណិតប្តី ឃើញស្គមពេក ក៏ចេះតែទិញម្ហូប-ចំណីបំប៉ន រហូតដល់ប្តីមានសាច់ឈាមធម្មតាឡើងវិញ បាន ទាំងជួយបំពេញតម្រូវការយប់ព្រលប់ ដល់អ្នកស្រីជាញឹកញាប់ ដែរ ប៉ុន្តែ មិនយូរប៉ុន្មាន ប្តីក៏រត់ទៅរកប្អូនស្រីជីដូនមួយនោះ ដដែល។ សព្វថ្ងៃនេះ អ្នកស្រីគ្មានអ្វីព្រួយ ក្រៅតែពីរឿង-ចែកប្តីមិនដាច់ ជាមួយប្អូនស្រីជីដូនមួយនោះទេ។
ចំណែកអ្នកស្រីហម សួ អាយុ៤៦ឆ្នាំ ជាប្អូនជីដូនមួយ វិញ បានរៀបរាប់ប្រវត្តិដើមថា កាលពីក្រមុំវ័យ១៩ឆ្នាំ អ្នកស្រី បានរៀបការប្តីទី១ ឈ្មោះឌិក អូន អាយុច្រើនជាងអ្នកស្រី ៤ឆ្នាំ រួមរស់ជាមួយគ្នាបានតែ៣ខែ ស្រាប់តែប្តីនោះមានជំងឺ ហើយស្លាប់ចោលទៅ ទុកឱ្យអ្នកស្រីក្លាយជាមេម៉ាយទាំង វ័យក្មេង។ មួយឆ្នាំក្រោយមក អ្នកស្រីក៏បានសែនព្រេនប្តី ទី២ ឈ្មោះខុម អាយុច្រើនជាងអ្នកស្រី៣ឆ្នាំ រួមរស់ជាមួយគ្នា បានកូនស្រី១ ប្តីនោះក៏មានជំងឺ ហើយស្លាប់ចោលទៀត។ ៤ឆ្នាំក្រោយមក ក៏មានបុរសម្នាក់ឈ្មោះថា អាយុច្រើន ជាងអ្នកស្រី១ឆ្នាំ ក៏បានចូលមកចែចូវ ហើយនៅសល់តែ៦ ថ្ងៃទៀត នឹងដល់ថ្ងៃសែនព្រេន ស្រាប់តែបងថ្លៃឈ្មោះឡឹង ស៊ូយ ជាប្តីរបស់បងស្រីជីដូនមួយឈ្មោះហម ហ៊ាន មិន ដឹងជាលួចស្រលាញ់អ្នកស្រីពីពេលណាមក ក៏បានចាប់រំលោភ អ្នកស្រីរហូតបានសម្រេច ធ្វើឱ្យអ្នកស្រីបង្ខំចិត្តសុំផ្តាច់ពាក្យ ពីឈ្មោះថា នោះវិញ ហើយស្រវាតោងបងថ្លៃនេះជាប់ រួចគាត់បានយកអ្នកស្រីមករស់នៅជាមួយ បងស្រីជុំគ្នាទាំង៣នាក់ក្នុងផ្ទះតែមួយ តែមិនសូវមានសេចក្តីសុខប៉ុន្មានទេ ដោយបងស្រី ចេះតែជេរដៀល និងច្រណែនអ្នកស្រីពីរឿងប្តីមិនចេះបែងចែកកាលវិភាគ ឱ្យទឹកអណ្តើកមិន បានស្មើភាពគ្នា។ ការពិតភាគច្រើន ប្តីតែងតែដេកជាមួយអ្នកស្រី ឯបងស្រី យូរៗប្តីឱ្យមួយ។ រឿងនេះ បន្ទោសអ្នកស្រីមិនបានទេ ព្រោះនេះជាចំណង់ចំណូលចិត្តរបស់ប្តី។ នៅក្នុងឆ្នាំ២០០៩ ដើម្បីជៀសវាងការប៉ះទង្គិចគ្នាជាមួយបងស្រី អ្នកស្រីសុខចិត្តបែកផ្ទះទៅរស់នៅភូមិផ្សេង ប្តីក៏ តាមមករស់នៅជាមួយគ្នាមួយរយៈ ក៏វិលទៅរកបងស្រីវិញ។ អ្នកស្រីក៏មិនតោងទាមយកមក វិញដែរ តែមិនបាន២ខែផង ប្តីក៏ត្រឡប់មកវិញ ហើយស្រែកចំទាលជេរដៀលថា អ្នកស្រី ជាមនុស្សសាវា លួចមានសហាយស្មន់ និងប្រចណ្ឌប្រពន្ធខ្លួនឯង ម្តងជាមួយអ្នកនេះ ម្តង ជាមួយអ្នកនោះ តែផ្តេសតែផ្តាសពេញភូមិ ថែមទាំងបានរុះផ្ទះ ប្រមូលចានឆ្នាំង យកទៅអស់ ហើយប្រាប់ថា គាត់ស្រលាញ់តែប្រពន្ធដើមម្នាក់ប៉ុណ្ណោះ តែពេលអ្នកស្រីសុំលែងលះគ្នា ប្តីបែរជា មិនព្រមទៅវិញ។ សព្វថ្ងៃ អ្នកស្រីបានសង់ខ្ទមតូចមួយ រស់នៅម្នាក់ឯង ចំបែងចិត្តតែរឿង ចែកប្តីជាមួយបងស្រី មិនដាច់នេះ មិនដឹងថ្ងៃណាបានធូរស្រាលក្នុងឱរ៉ាឡើយ។
រីឯតួឯកប្រុស លោកឡឹង ស៊ូយ អាយុ៤៨ឆ្នាំ ក៏បានត្អូញត្អែរថា ដំណើរជីវិតរបស់លោក មិនខុសពីបទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត មួយបទ ដែលថា “ទុក្ខអ្វីមិនស្មើទុក្ខប្រពន្ធពីរ” នោះទេ។ កាលនៅធ្វើទាហាន លោកគិតតែផឹកស៊ី ស្រីញីអូនបង មិនចេះពិចារណាឱ្យបានវែងឆ្ងាយ រហូតដល់ជ្រុលជ្រួសយកប្អូនថ្លៃជីដូនមួយមកធ្វើជាប្រពន្ធចុង ក៏ជាប់ផុងរើខ្លួនមិនរួច។ តែ ទោះបីយ៉ាងណា ក៏មិនអាចចោលមួយយកមួយបានដែរ។ សព្វថ្ងៃ អ្វីដែលស្មុគស្មាញបំផុត គឺប្រពន្ធទាំងពីរ មិនចេះរួបរួមសាមគ្គីគ្នា ពេលលោកទៅនៅខាងប្រពន្ធដើម ប្រពន្ធចុងចោទថា លោកលំអៀងទៅប្រពន្ធដើម ដល់ពេលលោកទៅនៅខាងប្រពន្ធចុង ប្រពន្ធដើមចោទថា លោក ស្រលាញ់តែប្រពន្ធចុង ធ្វើឱ្យលោកពិបាកចិត្ត គិតតែផឹកស្រា មិនដឹងដោះស្រាយយ៉ាងណាឱ្យមាន សេចក្តីសុខ។ ជួនកាល ពិបាកចិត្តពេក លោកវេចបង្វេចខោអាវ ទៅដេកកណ្តាលវាលស្រែ ម្នាក់ឯង ក៏មាន។
អ្នកស្រីពុត ញឿន អាយុ៤៣ឆ្នាំ និងនាងពឿន ង៉ុក អាយុ៣១ឆ្នាំ ត្រូវជាសាច់ញាតិ របស់តួឯក ទាំង៣នាក់ខាងលើ បាននិយាយស្របគ្នាថា រឿងបងប្អូនជីដូនមួយ ព្រួយចែកប្តីគ្នាមិនដាច់នេះ មកពីពួកគេខ្វះការយោគយល់គ្នា ចេះតែបង្កជម្លោះជាប្រចាំ ធ្វើឱ្យអ្នកភូមិសាំ លែងចង់ដឹង ចង់ឮទៀតហើយ។ បើដឹងថា ចែកប្តីគ្នាមិនដាច់ ចាំបាច់ឈ្លោះប្រកែកគ្នា រកខ្មោចស្អី? ម៉្យាង ស្ត្រីជាប្រពន្ធទាំងពីរ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាស្រាប់ផង ហេតុអ្វីបានជាមិនចេះអធ្យាស្រ័យ ឱ្យគ្នាទៅវិញទៅមក?៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons