Saturday, March 24, 2012

កម្ពុជា​ ប្រឈម​នឹង​បញ្ហា​ប្រេង​ឡើង​ថ្លៃ



ថ្ងៃអាទិត្យ ទី២៥ ខែម

ថ្ងៃទី​ 25 ខែមីនា ឆ្នាំ2012, ម៉ោង 07:58 AM ជុន សុផល

ការធ្វើ​ស​ង្គ្រាម​ដ​ណ្តើ​ម​ប្រេង​គ្នា​ ​នៅ​ក្នុ​ង​ ​ប្រទេ​ស​លី​ប៊ី​ ​និ​ង​កា​រ​កា​ត់​ប​ន្ថ​យ​កា​រ​ល​ក់​ប្រេ​ង​ ​រ​ប​ស់​ប្រ​ទេ​ស​អ៊ី​រ៉​ង់​ ​ទៅ​ឱ្យ​ប​ណ្តា​ប្រ​ទេ​ស​មួ​យ​-​ ​ចំ​នួ​ន​នៅ​ក្នុ​ង​តំ​ប​ន់​អឺ​រ៉ុ​ប​ ​បា​ន​ធ្វើ​ឱ្យ​កា​រ​ផ្គ​ត់​ផ្គ​ង់​ ​ប្រេ​ង​ឥ​ន្ធ​នៈ​ ​នៅ​លើ​ទី​ផ្សារ​ពិ​ភ​ព​លោ​ក​ ​នា​ ​ពេ​លប​ច្ចុ​ប្ប​ន្ន​ ​ជួ​ប​នូ​វ​វិ​ប​ត្តិ​ខ្វះ​ប្រេ​ង​យ៉ា​ង​ធ្ង​ន់​ធ្ង​រ ​នាំ​ឱ្យ​ត​ម្លៃ​ប្រេ​ង​ពី​មួយ​ថ្ងៃ​ទៅ​មួ​​យថ្ងៃ​ ​មា​ន​កា​រ​ ​ឡើ​ង​ថ្លៃ​ឥ​ត​ឈប់​ឈ​​រ។​
ប្រឈមមុខទៅនឹងវិបត្តិនេះ មានការ វាយតម្លៃថា ប្រទេសកម្ពុជា ដែលបច្ចុប្បន្ន គ្មានឧស្សាហកម្មប្រេងផ្ទាល់របស់ខ្លួន ហើយ ពឹងផ្អែកទាំងស្រុងទៅលើការប្រើប្រាស់ប្រេង ដែលបានពីការនាំចូលនោះ ទំនងជាពិបាក ចៀសឱ្យផុតពីនិន្នាការនៃការឡើងថ្លៃប្រេងឥន្ធនៈនេះ នៅក្នុងពេលខាងមុខ...។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាឱកាសបិទ សន្និបាតបូកសរុបការងារឆ្នាំ២០១១ របស់ក្រសួងពាណិជ្ជ- កម្ម កាលពីថ្ងៃទី១៤ មីនា ២០១២ ឯកឧត្តមចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ថា សង្គ្រាមនៅក្នុងប្រទេសលីប៊ី និងការកាត់បន្ថយការ លក់ប្រេងឥន្ធនៈ របស់ប្រទេសអ៊ីរ៉ង់ ទៅឱ្យប្រទេសមួយ- ចំនួន នៅក្នុងតំបន់អឺរ៉ុប កំពុងតែធ្វើឱ្យការផ្គត់ផ្គង់ប្រេង នៅ ក្នុងទីផ្សារពិភពលោក នាពេលបច្ចុប្បន្ន ជួបនូវវិបត្តិ។
ឯកឧត្តមចម ប្រសិទ្ធ បានមានប្រសាសន៍ថា ផ្អែកទៅ លើវិបត្តិដែលពិភពលោកកំពុងតែកើតមាននេះ ធ្វើឱ្យការ ផ្គត់ផ្គង់ប្រេងឥន្ធនៈ មានការខ្វះខាត ហើយកត្តានេះ នឹង នាំឱ្យតម្លៃប្រេង នៅពេលខាងមុខ កាន់តែមានការឡើង-ថ្លៃខ្ពស់បន្ថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ ថា “យើងត្រូវរស់នៅក្នុងសភាពការណ៍ដែលចៀសមិនផុត ពីរឿងប្រេងឥន្ធនៈ នៅបន្តឡើងថ្លៃ តទៅទៀត”។
បច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈ ដែលលក់នៅតាមស្ថានីយ ប្រេងធំៗ នៅក្នុងប្រទេសកម្ពុជា រួមមានដូចជា កាល់តិច តូតាល់ តេឡា និងសូគីម៉ិច ជាដើម ១លីត្រ ថ្លៃ៥.៩៥០ រៀល សម្រាប់ប្រេងស៊ុបពែរ និងប្រមាណ ៥.៦៥០រៀល សម្រាប់ប្រេងធម្មតា។ ដោយឡែក ចំពោះប្រេងម៉ាស៊ូត មានតម្លៃ៥.៣០០រៀល ក្នុង១លីត្រ។
តម្លៃប្រេងឥន្ធនៈនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើន នៅ ក្នុងប្រទេស រអ៊ូរទាំថា ជាតម្លៃមួយដ៏ខ្ពស់ បើប្រៀបធៀប ទៅនឹងតម្លៃលក់នៅក្នុងអំឡុងចុងខែធ្នូ កន្លងទៅ ដោយហេតុ ថា ប្រេងសាំងស៊ុបពែរ នៅពេលនោះ មានតម្លៃតែប្រមាណ ៥.៣០០រៀលប៉ុណ្ណោះ ក្នុង១លីត្រ ទាបជាងតម្លៃលក់ ក្នុង ពេលបច្ចុប្បន្ន ប្រមាណជាង១០ភាគរយ។
ប្រទេសកម្ពុជា មិនទាន់មានឧស្សាហកម្មផលិតប្រេង ឥន្ធនៈ ផ្ទាល់របស់ខ្លួននៅឡើយទេ ហេតុនេះ ការឡើងថ្លៃ ប្រេងឥន្ធនៈ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ព្រោះថា ប្រេង គឺជាប្រភពថ្លៃដើមចម្បងគេ តែមួយគត់ នៅក្នុងការ ជួយគាំទ្រទៅដល់សកម្មភាពនៃការផលិត ស្ទើរតែទាំងអស់។
យោងតាមស្ថិតិរបស់នាយកដ្ឋានកាំកុងត្រូល នៃ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ កន្លងទៅនេះ ប្រទេសកម្ពុជា បានធ្វើការនាំចូលប្រេងឥន្ធនៈ គ្រប់ប្រភេទ យកមកប្រើប្រាស់សរុបចំនួន១.៤៦៦.៨៤៤ តោន មានតម្លៃសរុបស្មើនឹង១.៣៨២.២៣៩.២៧២ដុល្លារ អាមេរិក។
ឯកឧត្តមគាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បញ្ហា ឡើងថ្លៃប្រេងនេះ មិនមែនតែប្រទេសកម្ពុជា មួយទេ ដែល ត្រូវប្រឈមនោះ គឺមានប្រទេសជាច្រើនទៀត ក៏កំពុងជួប ករណីដូចគ្នានេះដែរ ពីព្រោះថា ការឡើងថ្លៃប្រេងនេះ គឺ កើតឡើងពីកត្តានយោបាយអន្តរជាតិទាំងស្រុងផ្ទាល់តែម្តង ហើយមិនមែនកើតឡើងដោយសារកត្តានយោបាយរបស់ ប្រទេសណាមួយ តែឯងនោះទេ។
ឯកឧត្តមគាត ឈន់ បានមានប្រសាសន៍ទៀតថា សព្វថ្ងៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានយន្តការក្នុងការតាម- ដានករណីនេះយ៉ាងដិតដល់ ដោយផ្តល់នូវការឧបត្ថម្ភធន មានទឹកប្រាក់ប្រមាណ២០០ ទៅ៣០០លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ទៅលើថ្លៃនាំចូលប្រេងឥន្ធនៈ ដើម្បីទប់កុំឱ្យវាមាន ការឡើងថ្លៃខ្ពស់ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
ឯកឧត្តមគាត ឈន់ បានមានប្រសាសន៍បន្ថែម ទៀតថា “យើងកំពុងតែខិតខំធ្វើការសន្សំសំចៃ និងបង្វែរ ឱ្យបានជាអតិបរមា នូវការប្រើប្រាស់ប្រេងឥន្ធនៈនេះ ប្រយោជន៍ ដើម្បីជួយឱ្យការផលិតនៅក្នុងប្រទេស មានលក្ខណៈកាន់តែ ប្រកួតប្រជែងខ្លាំងឡើង”។
បច្ចុប្បន្ន ផលិតផលរបស់កម្ពុជា នឹងជួបការលំបាក នៅក្នុងការប្រកួតប្រជែងជាមួយនឹងផលិតផលរបស់ប្រទេស ដែលនៅក្បែរខាងខ្លួនជាមិនខាន នេះបើសិនណាតម្លៃប្រេង ឥន្ធនៈ ដែលជាប្រភពថ្លៃដើមដ៏សំខាន់ នៅតែបន្តឡើងថ្លៃខ្ពស់ និងគ្មានយន្តការនៃការជួយពីរាជរដ្ឋាភិបាលទេនោះ។
យោងតាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ មីនា ឆ្នាំ២០១២ បានឱ្យដឹងថា ទោះបីជាប្រេងឥន្ធនៈ មានការឡើងថ្លៃខ្ពស់ ធៀបនឹងពេលមុនក៏ដោយ ក៏បញ្ហានេះ មិននាំឱ្យប្រទេសកម្ពុជា មានអត្រាអតិផរណាកើនឡើងខ្ពស់ជាងពីពេលមុនដែរ។
កាលពីឆ្នាំ២០១១ អត្រាអតិផរណា នៅក្នុងប្រទេស កម្ពុជា ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នោះ បានឱ្យដឹងថា មានចំនួនតែប្រមាណ៤,៩ ភាគរយប៉ុណ្ណោះ។
ឯកឧត្តមគាត ឈន់ បានមានប្រសាសន៍ថា ទោះបីជា កម្ពុជា កំពុងប្រឈមជាមួយនឹងការឡើងថ្លៃប្រេងឥន្ធនៈ ក៏ដោយ ក៏រាជរដ្ឋាភិបាល នឹងខិតខំធ្វើឱ្យអត្រាអតិផរណា ចុះមកនៅត្រឹមរង្វង់តែប្រមាណ៥ភាគរយប៉ុណ្ណោះ ហើយនឹង មិនបណ្តោយឱ្យមានការឡើងខ្ពស់ជាងនេះតទៅទៀតទេ។
ឯកឧត្តមគាត ឈន់ បានមានប្រសាសន៍បន្តទៀត ថា “ខ្ញុំសូមបញ្ជាក់ថា ទោះបីមានវិបត្តិនៅអឺរ៉ុប និងមានការ រើបឡើងវិញ នៃសេដ្ឋកិច្ចនៅអាមេរិក យឺតក៏ដោយ ក៏យើង នៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចរបស់យើង នៅតែទទួល បានក្នុងរង្វង់ប្រមាណជា៧ភាគរយ នៅក្នុងឆ្នាំនេះ និងឆ្នាំ ខាងមុខទៀតដែរ”។
កាលពីឆ្នាំ២០១១កន្លងទៅនេះ ប្រទេសកម្ពុជា ដែល មានផលិតផលនាំចេញនាំមុខ ដោយផលិតផលវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងកសិផលកសិកម្ម នោះ ទទួលបាន កំណើនសេដ្ឋកិច្ច ចំនួន៧ភាគរយ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons