Sunday, March 11, 2012

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ចូលរួម​កម្មវិធី​សម្ពោធ​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​ ​

Highslide JS
Highslide JS
ដោយ​ ៖ វឌ្ឍនា
ថ្ងៃទី 11-03-2012 ម៉ោង 15:09:56
ភ្នំពេញៈ​ ក្រោយ​ពី​បើក​ដំណើរការ​សាកល្បង​អស់​ជា​ច្រើន​ខែ​កន្លង​មក​សួន​កម្សាន្ត​ឌ្រី ​ម​លែ​ន​ឌ៍​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ មីនា​ឆ្នាំ​២០១២​ ក្រោម​ការ​ចូលរួម​ពី​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​រ​ដ្ឋា​ន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បណ្តា​ដៃគូ​អាជីវកម្ម​ សិស្សានុសិស្ស​ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត​។
គោលបំណង​សំខាន់​នៃ​កម្មវិធី​សម្ពោធ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ថ្លែងអំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ ដល់​ភ្ញៀវ​កិត្តិយស​ និង​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សួន​កម្សាន្ត​ឌ្រី ​ម​លែ​ន​ឌ៍​ កន្លង​មក​ និង​បន្ត​មក​លេង​កម្សាន្ត​បន្ថែម​ទៀត​។
លោក​ ជាម​ ឃុន​ណាត​ អគ្គនាយក​ក្រុមហ៊ុន​ ខេ​ម​អឹ​ម្ញូ​ស្សឺ​មេន​ ខ​ប​(​ឌ្រី​ម​លែ​ន​ឌ៍​)​ (Cam​ Amusement​ Corp.​ Dream​ Land)​ ថ្លែង​នា​ឱកាស​នេះ​ថា​ដោយ​មើលឃើញ​ពី​សក្តានុពល​ភូមិសាស្ត្រ​ និង​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ដែល​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ ឈ្នះ​ នាំ​មក​នូវ​ឯកភាព​ជាតិ​ សន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ​ និង​ក្រោម​គោលនយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​ យុទ្ធសាស្ត្រ​បើកចំហរ​ជើងមេឃ​ របស់​រាជរដ្ឋាភិបាល​ ដែល​ទាំង​អស់នេះ​វា​ផ្តល់​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ដល់​វិ​និ​យោ​ជ​គិ​ន ​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ការ​ដាក់​ទុន​វិនិយោគ​ច្រើន​ និង​ជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​កើន​ឡើងជា​លំដាប់​។
លោក​បញ្ជាក់​ថា​ដើម្បី​ចូលរួម​ចំណែក​ ក្នុង​ការ​អភិវឌ្ឍន៍​  និង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​រាជ​ធា​នៅ​ភ្នំពេញ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ទើប​ក្រុមហ៊ុន​ ខេ​ម​អឹ​ម្ញូ​ស្សឺ​មេន​ ខ​ប​(​ឌ្រី​ម​លែ​ន​ឌ៍​)​ សម្រេចចិត្ត​វិនិយោគ​សួន​កម្សាន្ត​ទំនើប​ ឌ្រី​ម​លែ​ន​ឌ៍​នេះ​ឡើង​ដែល​មាន​លក្ខណៈ​ទំនើប​ ស្តង់ដា​ និង​មុន​ដំបូង​គេ​បង្អស់​នៅ​រាជធានី​ភ្នំពេញ​ ដោយ​ចំណាយ​ដើមទុន​ទំហំ​ទឹកប្រាក់​១០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ ដំណាក់កាល​ទី​១​ និង​មាន​គម្រោង​បង្កើន​ទំហំ​ទឹកប្រាក់​បន្ថែម​រហូត​ដល់​២០​លាន​ដុល្លារ​អា​ មេ​រិ​ក​សម្រាប់​ដំណាក់កាល​បន្តបន្ទាប់​ទៀត​។​ លោក​បន្ត​ទៀត​ថា​ក្រុមហ៊ុន​នេះ​ក៏​បាន​ផ្តល់​ជូន​នូវ​ឱកាស​ការងារ​ដល់​យុវជន ​យុវនារី​កម្ពុជា​ប្រមាណ​ជាង​២០០​នាក់​ដែល​ជា​ចំណែក​មួយ​ចូលរួម​ជាមួយ​ រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។
លោក​ នួន​ សាវ៉ា​ត​អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​របស់​សួន​ កម្សាន្ត​ដ៏​ទំនើប​នៅ​រាជធានី​ភ្នំពេញ​នេះ​ដែល​បាន​ប្រើ​ការ​កម្សាន្ត​ដល់​ ប្រជាពលរដ្ឋ​ និង​ជួយ​លើកកម្ពស់​មុខមាត់​រាជធានី​ភ្នំពេញ​តាម​រយៈ​សោ​ភណ្ឌ​ភាព​ សណ្តាប់ធ្នាប់​ដ៏​ល្អ​នេះ​។
លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ និង​កោតសរសើរ​ចំពោះ​ការ​បង្កើត​ទីកន្លែង​កម្សាន្ត​ទំនើប​ស្តង់ដា​អន្តរជាតិ​ សម្រាប់​ការ​កម្សាន្ត​មនុស្ស​គ្រប់​វ័យ​ និង​ធ្វើ​ឲ្យ​តំបន់​នេះ​កាន់តែ​ស្រស់​ស្អាត​។​ លោក​រំ​ឮ​ក​ដែរ​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុនទី​នេះ​គឺជា​ទីកន្លែង​គេ​ដាំ​ ដំណាំ​ ស្ងាត់ជ្រងុំ​ ដែល​គេ​ខ្លាចរអារ​នឹង​ដើរ​ឆ្លងកាត់​ ប៉ុន្តែ​ពេល​នេះ​វា​បាន​ក្លាយជា​កន្លែង​សម្រាប់​លំហែ​កម្សាន្ត​ដ៏​ពេញ​និយម​ ។​ លោក​បញ្ជាក់​ដែរ​ថា​ក្រៅពី​ផ្តល់​ការ​កម្សាន្ត​សប្បាយ​ទី​នេះ​បាន​លើកកម្ពស់ ​មុខមាត់​ប្រទេស​ជាតិ​ និង​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។​ លោក​ក៏​សំណូមពរ​ឲ្យ​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​បង្កើត​ឲ្យ​ដាក់​បញ្ចូល​ នូវ​រូបភាព​ដែល​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ប្រពៃណី​ជាតិខ្មែរ​ និង​បន្ត​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ​សុវត្ថិភាព​ផង​ដែរ​៕​ ​
Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons