បន្ទាយមានជ័យៈមិនខុសដូចពាក្យគេតែងនិយាយថាអ្នកបើករថយន្តធំៗភាកច្រើនគឺជាជអ្នកស៊ីឈ្នួលគេនិងភាក
ច្រើនគឺជាគ្មេងស្ទាវ ពួកជាន់ផ្ដាច់ព្រលឹង ពួកមិនបានចូលសាលាបើកបរ ពួកនេះអាងតែមានបញ្ហា
អាងដាក់មេព្រយរត់ចោលឡានយករួចខ្លួនទុកឲ្យម្ចាស់មកដោះស្រាយ ជាក់ស្ដែងដូចមាន
ច្រើនគឺជាគ្មេងស្ទាវ ពួកជាន់ផ្ដាច់ព្រលឹង ពួកមិនបានចូលសាលាបើកបរ ពួកនេះអាងតែមានបញ្ហា
អាងដាក់មេព្រយរត់ចោលឡានយករួចខ្លួនទុកឲ្យម្ចាស់មកដោះស្រាយ ជាក់ស្ដែងដូចមាន
ថ្ងៃទី 11 ខែមីនា ឆ្នាំ2012


ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា៥ និង១៥នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ តាមការឲ្យដឹងពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តយីឌុបពណ៌ត្រួយចេក ម៉ាកហ៊ីយ៉ាន់ដាយ ចង្កូតឆ្វេង ពាក់ស្លាកលេខ3 A 3335 បើកបរដោយឈ្មោះឡុង ខេមរិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិព្រៃតាជី ឃុំក្រូចឆ្មា ខេត្តកំពង់ចាម ស្លាប់នៅនឹងកន្លែង ២.ឈ្មោះគង់ ហាក់(ជាព្រូរថយន្ត) រស់នៅភូមិពេជ្រសា ឃុំពេជ្រសា ស្រុកកោះអណ្តែត ខេត្តតាកែវ ស្លាប់ បន្ទាប់ពីដឹកទៅដល់មន្ទីរពេទ្យ ៣.ឈ្មោះវ៉ៃ វណ្ណៈ រស់នៅក្នុងភូមិកៀនកោះ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាម្ចាស់ឥវ៉ាន់របួសធ្ងន់។
ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចចរាចរណ៍ ក៏បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងទាក់ទងរថយន្តសង្រ្គោះមកដឹកអ្នករបួសទៅកាន់មន្ទីពេទ្យភ្លាមៗ។ លុះថ្ងៃបន្តិច គេឃើញមានរថយន្តមកសាងឥវ៉ាន់ចេញពីរថយន្តបង្ក ដើម្បីយករថយន្តទៅរក្សាទុកនៅស្នងការខេត្ត ដើម្បីរងចាំការដោះស្រាយ។
ពាក់ព័ន្ធទៅនឹងករណីខាងលើ មជ្ឈដ្ឋានជុំវិញនោះ បានលើកឡើងថា កើតហេតុនេះ ទំនងជាអ្នកបើកបរងងុយដេក ហើយធ្មេចភ្នែកមួយភាំង ក៏បុករះរនាំងដែក ជ្រុលទៅបុកអគារតែម្តងទៅ! តែក៏មានអ្នកខ្លះទៀត បាននិយាយថា ប្រហែលជាខាងក្រុមជញ្ជីងឲ្យរថយន្តចូលថ្លឹងរថយន្តផងក៏មិនដឹង បានជាមានស្នាមរថយន្តបត់ចូលយ៉ាងពេញទំហឹងតែម្តង។
ភាគច្រើនរថយន្តដែលផ្ទុកលើសចំណុះ តែងតែលួចដឹកទំនិញនៅពេលយប់ តែក្រុមបុគ្គលិកជញ្ជីងថ្លឹងទាំងនោះ ហាក់មិនចង់ផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានយើងឡើយ ហើយបានដេញអ្នកកាសែតចេញ ទំនងជាមិនចង់ឲ្យអ្នកកាសែតឈរ នៅ កន្លែងនោះយូរ ខ្លាចបែកការណ៍រឿងថវិកាក្រោមតុ ពីរថយន្តដែលដឹកលើសចំណុះ ដែលប្រភពខ្លះ អះអាងឮថា កន្លែងនោះ បើដឹកលើស២តោន បង់៥ ទៅ១០ម៉ឺនរៀល តែមិនបាច់ថ្លឹង ១២ម៉ឺនរៀល រហូតមានអ្នកខ្លះ បាននិយាយថា កន្លែងនោះ ជាជញ្ជីងថ្លឹងលុយទៀតផង៕


