Saturday, March 24, 2012

ព្រះមហាក្សត្រ​យាង​ចូល​បើក​កិច្ចប្រជុំ​ព្រឹទ្ធសភា​នីតិកាល​ទី​៣​លើក​ដំបូង​

Highslide JS



ដោយ​ ៖ សាគុណ
ថ្ងៃទី 24-03-2012 ម៉ោង 19:39:20 ភ្នំពេញ៖ ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ បាន​យាង​ចូលរួម​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​សម័យប្រជុំ​លើក​ដំបូង​ព្រឹទ្ធសភា​ នីតិកាល​ទី​៣​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ មីនា​ ២០១២​ ។​ 
នៅ​ក្នុង​សម័យប្រជុំ​លើក​ដំបូង​ ព្រឹទ្ធសភា​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​អគ្គ​ មហា​ធម្ម​ពោធិ៍​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​សំ​រិ​ន​ ប្រធាន​ រដ្ឋសភា​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ផង​ដែរ​ ។​
​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ មាន​ព្រះរាជ​ឱង្ការ​ ថា​ «​ខ្ញុំ​សូម​សំដែង​នូវ​គារវកិច្ច​ដ៏​ខ្ពង់ខ្ពស់​ប្រ​ កប​ដោយ​ក្តី​អំណរ​សាទរ​ដ៏​កក់ក្តៅ​ថ្វាយ​ និង​ជូន​សមាជិក​ សមាជិកា​នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​ ៣​  ដែល​ ពិតជា​នឹង​រួបរួម​គ្នា​ ដើម្បី​បំពេញ​នូវ​តួនាទី​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ឲ្យ​ អំណាច​រដ្ឋ​មាន​តុល្យភាព​ និង​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ​ សំដៅ​ការពារ​មូលដ្ឋាន​គ្រឹះ​ នៃ​រដ្ឋធម្មនុញ្ញ​ និង​ គោល​ការ​ណ៏​គ្រឹះ​នៃ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ព្រមទាំង​សិទ្ធិ​សេរីភាព​របស់​ប្រ​ ជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​»​។​
ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ចាប់បដិសន្ធិ​ជា​ថ្មី​ កាលពី​ថ្ងៃ​ទី​ ២៥​ ខែមីនា​ ឆ្នាំ​១៩៩៩​ ដោយ​បាន​ឆ្លងកាត់​២​ នីតិកាល​មក​ហើយ​ ដោយ​បាន​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​មួយ​ស្ថិត​ក្នុង​បរិស្ថាន​ នយោបាយ​សម​ស្រប​ ហ​លយ​បាន​ធ្វើការ​ដោយ​រលូន​ក្នុង​មនសិការ​ស្នេហា​ជាតិ​ និង​ស្មារតី​ទទួលខុស​ ត្រូវ​ខ្ពស់​។​រហូត​មក​ដល់​ពេល​នេះ​ តាម​រយៈ​ស្នាដៃ​ដែល​បាន​រួមចំណែក​ក្នុង​ការ​កសាង​ជាតិ​ និង​បម្រើ​ ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ ព្រឹទ្ធសភា​ដណ្តើម​បាន​នូវ​កិត្យានុភាព​ដ៏​សក្តិ​សម​ទាំង​នៅ​ក្នុង​ប្រ​ ទេស​ និង​នៅ​លើ​ឆាក​អន្តរជាតិ​។​តាម​រយ​ស្ថាប័ន​ព្រឹទ្ធសភា​ ប្រជាពលរដ្ឋ​ គណបក្ស​នយោបាយ​ អង្គការ​ មិនមែន​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​ មាន​វេទិកា​ និង​ឱកាស​កាន់តែ​ច្រើន​ ដើម្បី​សំដែង​យ៉ាង​ទូលំ​ទូ​ លាយ​នូវ​ទស្សនៈ​ ជំហរ​នយោបាយ​ ឬ​បំណងប្រាថ្នា​របស់​ខ្លួន​ ដែល​ញ៉ាំ​ឲ្យ​របប​ពហុ​និយម​ខាង​មតិ​ និង​ លទ្ធិប្រជាធិបតេយ្យ​កាន់តែ​មាន​ជំហាន​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​
ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ មាន​ព្រះរាជ​ឱង្ការ​ ថា​ ព្រឹទ្ធសភា​នីតិកាល​ទី​ ៣​ ត្រូវ​បន្ត​រួម​ចំ​ ណែ​ក​ឲ្យ​កា​នើ​តែ​សកម្ម​ថែម​ទៀត​ ក្នុង​ការ​ពូន​ជ្រុំ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​សង្គម​ថ្នាក់​ជាតិ​ និង​ថ្នាក់​ មូលដ្ឋាន​ សំដៅ​ធានា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ និង​ផលប្រយោជន៍​ទូទៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​ មជ្ឈដ្ឋាន​។​ឈរ​លើ​អ​ទ្ត​សញ្ញាណ​ ជា​តំណាង​ផ្ទាល់​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ព្រឹទ្ធសភា​នីតិកាល​ទី​ ៣​ ត្រូវ​ខិតខំ​បន្ត​រួមចំណែក​ជម្រុញ​ឲ្យ​ការ​អនុវត្តន៍​គោលនយោបាយ​វិមជ្ឈការ​ និង​សហ​វិមជ្ឈការ​កាន់តែ​ មាន​សន្ទុះ​រីក​ចម្រើន​ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​របស់​ជាតិ​ប្រព្រឹត្ត​ទៅ​ដោយ​សមធម៌​ មាន​តម្លាភាព​ និង​គណនេយ្យ​ភាព​ពិតប្រាកដ​។​ជា​ មួយ​នេះ​ ដែរ​ ព្រឹទ្ធសភា​ត្រូវ​ធានា​ការពារ​យុត្តិធម៌​ និង​សិទ្ធិ​មនុស្ស​ ដើម្បី​បង្កើត​ឡើង​នូវ​ភាព​សុខដុម​ រម​នា​យូរអង្វែង​ក្នុង​សង្គម​ជាតិ​យើង​។​
​ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឱង្ការ​ ថា​ «​ខ្ញុំ​សូម​សមាជិក​ សមាជិកា​នៃ​ព្រឹទ្ធសភា​ខិតខំ​បំពេញ​ការ​ ងារ​ ថែរក្សា​វិន័យ​ និង​សីលធម៌​ការងារ​ឲ្យ​បាន​ខ្ពស់​ជាប់​ជា​និច្ច​ ព្រមទាំង​គោរព​ដោយ​ស្មោះស្ម័គ្រ​ និង​ ដោយ​ត្រឹមត្រូវ​ តាម​ពាក្យ​សច្ចាប្រណិធាន​រៀងៗ​ខ្លួន​ ដើម្បី​បំពេញ​ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាជាតិ​ យើង​ ដែល​ប្រ​ថ្នា​ចង់បាន​ព្រឹទ្ធសភា​មួយ​ប្រកបដោយ​មនសិការ​ទទួលខុសត្រូវ​ ព្រមទាំង​មានដំណើរ​ ការ​ដោយ​រលូន​ល្អ​ប្រពៃ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​
ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​ នីតិកាល​ទី​ ៣​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ ២៩​ មក​រា​ ឆ្នាំ​ ២០១២​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​អាសនៈ​ចំនួន​ ៤៦​ គណបក្ស​សមរ​ង្ស៊ី​ចំនួន​ ១១​ អាសនៈ​។​សមាជិក​ សមាជិកា​ព្រឹទ្ធសភា​សរុប​មាន​ចំនួន​ ៦១​ រូប​ ដោយ​ចំនួន​ ៥៧​ រូប​ត្រូវ​បាន​បោះ​ ឆ្នោត​ដោយ​អង្គ​បោះ​ឆ្នោត​ ដែ​សមាជិក​រដ្ឋសភា​ក្នុង​តំណែង​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​តំ​ ណែ​ង​ ២​ រូប​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​រដ្ឋសភា​ និង​ចំនួន​ ២​ រូប​ទៀត​ត្រូវ​បាន​ចាត់តាំង​ដោយ​ព្រះ​មហា​ក្សត្រ​៕
​    ​

Highslide JS Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons