ដោយ: សូផុន
CEN

ពេទ្យ ស្ម័គ្រចិត្ត ជនជាតិ កូរ៉េ ជួយ ព្យាបាល ប្រជាពលរដ្ឋ ស្រុក អូរជ្រៅ មិន គិតថ្លៃ
ការងារនេះធ្វើឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ នៅវត្តសាមគ្គីចាន់ស៊ីរាម ក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក EJWADONG តំណាងក្រុមគ្រូ Intenational N.G.O Hebton Hospital បាននិយាយថា ពួកគាត់ទាំង ២៣ នាក់ស្ម័គ្រចិត្តចុះជួយព្យាបាលប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ សំដៅលើឃុំចំនួន ២ គឺឃុំកូប និងឃុំអូរបីជាន់ មិនគិតថ្លៃលើការព្យាបាលជំងឺទូទៅ។
លោកកែវ សែន អភិបាលអូរជ្រៅបានថ្លែងអំណគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចុះជួយព្យាបាលប្រជាពលរដ្ឋក្រីក្រ ស្របតាមគោលនយោបាយរដ្ឋាភិបាលមានសម្តេច ហ៊ុន សែន ជាប្រមុខ តែងតែគិតគូរសុខភាពប្រជាពលរដ្ឋ ហើយយ៉ាងទៀតជាការចូលរួមកាត់បន្ថយការលំបាកភាពក្រីក្រ។ លោកសង្ឃឹមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងបន្តយកគ្រូពេទ្យជំនាញនានាមកព្យាបាល មន្ថែមនេះ។
លោក ឃុន វុទ្ធី ក្រុមការងារគណបក្សប្រជាជនខេត្ត ចុះជួយស្រុកអូរជ្រៅបានមានសាសន៍ថា មើលឃើញសុខទុក្ខរបស់ប្រជាពលរដ្ឋលើបញ្ហាសុខភាពគណបក្សប្រជាជនខេត្ត បាននាំគ្រូពេទ្យស្ម័គ្រខាងលើមកជួយព្យាបាលដោយគ្មានគិតថ្លៃ៕