ដោយ សុ ជីវី
2012-03-15
វិទ្យុអាស៊ីសេរី
តំណាងអង្គការសង្គមស៊ីវិលក្នុងស្រុកជាង ៣០ បាននាំគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយជំរុញអោយអាជ្ញាធរចាត់វិធានការនាំយកជនដៃដល់បាញ់កម្មការិនីនៅ បាវិត មកផ្តន្ទាទោសតាមច្បាប់។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលក្នុងស្រុកទាំង ជាង ៣០ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា បានលើកឡើងថា ការផ្ដន្ទាទោសជនបាញ់រះលើកម្មការិនីនៅបាវិត ជាការជំរុញនីតិរដ្ឋនៅកម្ពុជា។ ពួកគេសំអាងថា រដ្ឋធម្មនុញ្ញនៅកម្ពុជា បានធានានូវភាពស្មើគ្នាចំពោះមុខច្បាប់ ហើយជនដៃដល់ត្រូវតែនាំខ្លួនទៅប្រឈមចំពោះមុខច្បាប់ បើទោះបីជាជននោះមានឋានៈ បុណ្យសក្ដិ ឬបក្សពួកអ្វីឡើយ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍នេះថា ការបណ្ដែតបណ្ដោយ ឬពន្យារពេលចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងបាញ់រះលើកម្មករ ជាដំណើរប្រាសចាកពីនីតិរដ្ឋ។
សេចក្ដីថ្លែងការណ៍រួមដដែលបានលើកឡើងដែរថា កម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា មានការលំបាកណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រឈមផ្សេងៗទៀត។ ពួកគេគួរទទួលបានការការពារ និងគាំទ្រពីរដ្ឋាភិបាល ដើម្បីវៀរចាកពីការរងគ្រោះនូវអំពើហិង្សាឃោរឃៅ។
ទាក់ទិននឹងអំពើហិង្សាចំពោះកម្មករនៅពេលមានការតវ៉ា ក្រុមកម្មករនៅតាមបណ្ដារោងចក្រមួយចំនួនបានលើកឡើងពីការព្រួយ បារម្ភថា គំរូអាក្រក់អាចបន្តកើតមាន ប្រសិនបើជនដៃដល់មិនត្រូវបានផ្តន្ទាទោស។ ពួកគេទទូចអោយមានវិធានការតាមច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើស។
សេចក្ដីអំពាវនាវទាំងនេះ ធ្វើឡើងស្របពេលដែលលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលជាជនសង្ស័យថា បានបាញ់ប្រហារលើកម្មករនោះ ត្រូវកោះអោយចូលបំភ្លឺនៅតុលាការខេត្តស្វាយរៀង។
ព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀង លោក ហ៊ឹង ប៊ុនជា មានប្រសាសន៍ថា ជនសង្ស័យជាអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត មិនបានចូលមកតាមការកោះហៅនោះទេ ប៉ុន្តែបានអោយមេធាវីមកឆ្លើយជំនួស។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ។ លោកថា ប្រសិនបើមិនអាចឈានទៅដល់ការផ្ដន្ទាទោសជនល្មើស កម្ពុជាអាចនឹងជួបឧបសគ្គនៅលើទីផ្សារផលិតផលកាត់ដេរ។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល បានអំពាវនាវអោយភាគីពាក់ព័ន្ធ ជាពិសេសអ្នកបញ្ជាទិញ អោយបន្តឃ្លាំមើលដំណើររឿងក្តីបាញ់រះលើកម្មការិនីនេះ ដើម្បីអោយប្រាកដថា យុត្តិធម៌ត្រូវបានផ្ដល់អោយជនរងគ្រោះ។
កម្មការិនីនៅរោងចក្រកាត់ដេរ កៅវ៉េ (Kaoway) ៣នាក់ ត្រូវជនមិនស្គាល់មុខបាញ់អោយរបួសនៅពេលតវ៉ាទាមទារដំឡើងប្រាក់ រង្វាន់ទៀងទាត់ និងប្រាក់ថ្លៃបាយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ កម្មការិនីទាំង ៣នាក់ មានឈ្មោះ ប៊ុន ចិន្តា របួសធ្ងន់ ដោយត្រូវគ្រាប់ចំខាងលើដោះឆ្វេងធ្លាយទៅក្រោមក្លៀកខាងឆ្វេង កៅ នា រងរបួសដៃស្ដាំ និង នុត សុខន របួសដៃស្ដាំ និងខ្នង។
កាលពីថ្ងៃទី៥ ខែមីនា រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យដកតំណែងអភិបាលក្រុងបាវិត ពីលោក ឈូក បណ្ឌិត។ ការកោះហៅលោក ឈូក បណ្ឌិត ឲ្យចូលបំភ្លឺរបស់តុលាការខេត្តស្វាយរៀង ធ្វើឡើងបន្ទាប់ពីលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសថា អតីតអភិបាលក្រុងបាវិត ជាជនសង្ស័យក្នុងការបាញ់កម្មការិនីពេលតវ៉ាកន្លងមក៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
2012-03-15
វិទ្យុអាស៊ីសេរី
តំណាងអង្គការសង្គមស៊ីវិលក្នុងស្រុកជាង ៣០ បាននាំគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយជំរុញអោយអាជ្ញាធរចាត់វិធានការនាំយកជនដៃដល់បាញ់កម្មការិនីនៅ បាវិត មកផ្តន្ទាទោសតាមច្បាប់។

កម្មការិនី ឈ្មោះ ប៊ុន ចិន្ដា ដែល ត្រូវ គ្រាប់ កាំភ្លើង ក្នុង ពេល ធ្វើ កូដកម្ម នៅ ស្វាយរៀង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ កាល់ម៉ែត កាល ពី ថ្ងៃ ទី ១ មីនា ឆ្នាំ ២០១២។ (RFA/Sochivy)