ថ្ងៃ អាទិត្យ 25 មីនា 2012
ដោយ ប៉ែន បូណា
RFI
ស្របពេលដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី២០នឹងត្រូវប្រព្រឹត្ត ទៅជាបន្តបន្ទាប់នៅចុងខែមីនានេះ និងដើមខែមេសាខាងមុខអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួញក៏គ្រោងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ដែរនៅ ទីក្រុងភ្នំពេញ។ ចំណែកឯអាជ្ញាធរវិញក៏កំពុងត្រៀមលក្ខណៈយ៉ាងពេញទំហឹងដើម្បីការពារ សន្តិសុខនិងសណ្តាប់ធ្នាប់នៃកិច្ចប្រជុំទាំងនោះ។ ជាក់ស្តែងសមយុទ្ធការពារសន្តិសុខទ្រង់ទ្រាយធំមួយត្រូវបានរៀបចំ ធ្វើឡើងនៅថ្ងៃអាទិត្យនេះដែលមានកងកម្លាំងអាវុធហត្ថ៥០០នាក់ចូលរួម។
កងកម្លាំងរាជអាវុធហត្ថជាង៥០០នាក់បានបើកធ្វើសមយុទ្ធទ្រង់ទ្រាយ ធំមួយនៅថ្ងៃអាទិត្យនេះនៅឯសាលាហ្វឹកហ្វឺនកំបូលក្នុងខេត្ត កំពង់ស្ពឺដើម្បីពង្រឹងសមត្ថភាពកងរក្សាសន្តិសុខក្នុងកិច្ចប្រជុំ កំពូលអាស៊ានដែលនឹងឈានមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។សមយុទ្ធ នេះមានគោលដៅប្រឆាំងក្រុមភេរវករដែលអាចបង្កនូវបាតុភាពផ្សេងៗនៅ ថ្ងៃប្រជុំអាស៊ាន ក៏ដូចជាការតវ៉ារបស់ក្រុមបាតុករនៅពេលពួកគេកើតទុក្ខមិនសុខចិត្ត អំពីអ្វីមួយ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថដែលបានប្រាប់ ឲ្យដឹងនៅថ្ងៃអាទិត្យនេះ។
កាលពីពេលថ្មីៗនេះស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច អារ៉ុថ បានប្រាប់ឲ្យដឹងថា កម្លាំងប៉ូលិស៥០០០នាក់នឹងត្រូវគេដាក់ពង្រាយក្នុងរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ២៤ម៉ោងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រតិបត្តិការសមយុទ្ធដើម្បីសន្តិសុខនៅព្រឹកនេះក៏មានផងដែរលំហាត់ បច្ចេកទេសក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះដែលជាក្រុមបាតុករ ក៏ដូចជាកម្លាំងសមត្ថកិច្ចដែលរងរបួសនៅពេលមានបញ្ហាអ្វីមួយកើត ឡើង។
សមយុទ្ធនេះបានកើតឡើងស្របពេលដែលព្រឹត្តិការណ៍ជាច្រើនត្រូវបាន គេគ្រោងនឹងបង្កើតឡើងនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំអាស៊ាន។ ស្របគ្នាជាមួយនឹងជំនួបកំពូលដែលនឹងផ្តើមឡើងនៅដំណាច់ខែមីនានេះ វេទិកាអង្គការសង្គមស៊ីវិល និងវេទិកាធុរកិច្ចជាច្រើនក៏ត្រូវបានគេប្រកាសឲ្យដឹងផងដែរ។ ជាក់ស្តែង កិច្ចប្រជុំកំពូលស្តីពីអាជីវកម្ម អាស៊ាន-អឺរ៉ុប លើកទី២ ហៅថាកាត់ថា (AEBS) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១មេសាខាងមុខនេះ នៅរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤មីនា រដ្ឋាភិបាលកម្ពុជាប្រកាសថា ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូមកពីសហភាពអឺរ៉ុប នឹងរៀបចំកិច្ចប្រជុំនេះជាមួយសហគ្រិន វិនិយោគិនឯកជនមកពីសហភាពអឺរ៉ុប និងអាស៊ាន ដោយផ្តោតទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាន និងសហភាពអឺរ៉ុប។ វេទិកានេះក៏នឹងបើកឱកាសឲ្យក្រុមប្រទេសក្នុងតំបន់ស្វែងរកឱកាស ធ្វើពាណិជ្ជកម្មជាមួយគ្នាផងដែរ។ រីឯសន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាជនអាស៊ានឆ្នាំ២០១២ក៏ត្រូវគេគ្រោងបើកធ្វើនៅចុង ខែមីនានេះដែរ។ សកម្មភាពទាំងនេះបានបង្ហាញថា កម្ពុជាកំពុងស្ថិតក្នុងរបៀបវារៈអាស៊ានយ៉ាងមមាញឹក៕
—————————————
ដោយ ប៉ែន បូណា
RFI
ស្របពេលដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី២០នឹងត្រូវប្រព្រឹត្ត ទៅជាបន្តបន្ទាប់នៅចុងខែមីនានេះ និងដើមខែមេសាខាងមុខអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួញក៏គ្រោងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ដែរនៅ ទីក្រុងភ្នំពេញ។ ចំណែកឯអាជ្ញាធរវិញក៏កំពុងត្រៀមលក្ខណៈយ៉ាងពេញទំហឹងដើម្បីការពារ សន្តិសុខនិងសណ្តាប់ធ្នាប់នៃកិច្ចប្រជុំទាំងនោះ។ ជាក់ស្តែងសមយុទ្ធការពារសន្តិសុខទ្រង់ទ្រាយធំមួយត្រូវបានរៀបចំ ធ្វើឡើងនៅថ្ងៃអាទិត្យនេះដែលមានកងកម្លាំងអាវុធហត្ថ៥០០នាក់ចូលរួម។

មន្ត្រី នគរបាល រៀបចំ កម្លាំង ដើម្បី ត្រៀមខ្លួន សម្រាប់ ការពារ សន្តិសុខ ក្នុង កិច្ច ប្រជុំ កំពូល អាស៊ាន (RFI/Channa Siv)
កាលពីពេលថ្មីៗនេះស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច អារ៉ុថ បានប្រាប់ឲ្យដឹងថា កម្លាំងប៉ូលិស៥០០០នាក់នឹងត្រូវគេដាក់ពង្រាយក្នុងរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ២៤ម៉ោងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រតិបត្តិការសមយុទ្ធដើម្បីសន្តិសុខនៅព្រឹកនេះក៏មានផងដែរលំហាត់ បច្ចេកទេសក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះដែលជាក្រុមបាតុករ ក៏ដូចជាកម្លាំងសមត្ថកិច្ចដែលរងរបួសនៅពេលមានបញ្ហាអ្វីមួយកើត ឡើង។
សមយុទ្ធនេះបានកើតឡើងស្របពេលដែលព្រឹត្តិការណ៍ជាច្រើនត្រូវបាន គេគ្រោងនឹងបង្កើតឡើងនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំអាស៊ាន។ ស្របគ្នាជាមួយនឹងជំនួបកំពូលដែលនឹងផ្តើមឡើងនៅដំណាច់ខែមីនានេះ វេទិកាអង្គការសង្គមស៊ីវិល និងវេទិកាធុរកិច្ចជាច្រើនក៏ត្រូវបានគេប្រកាសឲ្យដឹងផងដែរ។ ជាក់ស្តែង កិច្ចប្រជុំកំពូលស្តីពីអាជីវកម្ម អាស៊ាន-អឺរ៉ុប លើកទី២ ហៅថាកាត់ថា (AEBS) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១មេសាខាងមុខនេះ នៅរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤មីនា រដ្ឋាភិបាលកម្ពុជាប្រកាសថា ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូមកពីសហភាពអឺរ៉ុប នឹងរៀបចំកិច្ចប្រជុំនេះជាមួយសហគ្រិន វិនិយោគិនឯកជនមកពីសហភាពអឺរ៉ុប និងអាស៊ាន ដោយផ្តោតទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាន និងសហភាពអឺរ៉ុប។ វេទិកានេះក៏នឹងបើកឱកាសឲ្យក្រុមប្រទេសក្នុងតំបន់ស្វែងរកឱកាស ធ្វើពាណិជ្ជកម្មជាមួយគ្នាផងដែរ។ រីឯសន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាជនអាស៊ានឆ្នាំ២០១២ក៏ត្រូវគេគ្រោងបើកធ្វើនៅចុង ខែមីនានេះដែរ។ សកម្មភាពទាំងនេះបានបង្ហាញថា កម្ពុជាកំពុងស្ថិតក្នុងរបៀបវារៈអាស៊ានយ៉ាងមមាញឹក៕
—————————————
ទាក់ទងនឹងប្រធានបទនេះដែរ :