
យោងតាមសម្តីរបស់លោកអភិបាលរងខណ្ឌបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលខណ្ឌសែនសុខ បានបញ្ជាកំលាំងសមត្ថកិច្ចកក្រោមការដឹកនាំដោយលោកផ្ទា ល់បានចុះទៅបង្ក្រាបទីតាំងមាន់ជល់នោះភ្លាមៗ ហើយធ្វើការឃាត់ខ្លួនមនុស្សចំនួន១០នាក់ ផងដែរ។ លោកបន្តថា ទីតាំងមាន់ជល់នេះមានម្ចាស់ឈ្មោះងៀង សំអាង ហៅប៉ូ អាយុ៤២ឆ្នាំ មុខរបរអ្នកយកព័ត៌មានរបស់ការសែតមួយ មិនស្គាល់អង្គភាព (រត់គេចខ្លួនបាត់) បានមកបើកទីតាំងសង្វៀនមាន់ជល់លួចលាក់នេះយូរមក ហើយទើបតែពេលនេះសមត្ថកិច្ចរបស់យើង ទើបតែទទួលបានព័ត៌មានថា មានទីតាំងសង្វៀនមាន់ជល់នេះក៏បញ្ជូនកំលាំងឲ្យចុះប ង្ក្រាបភ្លាមៗតែម្តង។ មនុស្ស១០នាក់ ត្រូវបាននាំខ្លួនមកអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
