ថ្ងៃ អាទិត្យ 25 មីនា 2012
ដោយ គី សុខលីម
RFI
អ្នកការពារព្រៃឡង់ប្រមាណជា៤០០នាក់នៅតែបន្តលុកចូលព្រៃ បើទោះបីជាមានការរារាំងពីអាជ្ញាធរក៏ដោយ។ ថ្ងៃនេះគឺជាថ្ងៃទីពីរនៃការដើរល្បាតពិនិត្យមើលការកាប់ឈើ ខុសច្បាប់នៅតំបន់ព្រៃឡង់របស់ជនជាតិភាគតិច។ អ្នកសេ្នហាព្រៃឈើទាំងនោះនឹងបន្តបេសកម្មរបស់ខ្លួនរហូតដល់ចុងខែ មីនានេះ មុននឹងបង្ហាញរបាយការណ៍ទៅកាន់វេទិកាសាធារណៈនៅក្នុងខេត្តកំពង់ធំ។
ជនជាតិភាគតិចការពារព្រៃឡង់ប្រមាណជា៤០០នាក់បានជិះម៉ូតូចូលព្រៃ ស៊ើបអង្កេតនិងកត់ត្រាការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ដែល មានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែងនិងខេត្តកំពង់ធំ។
ពីដំបូងឡើយ ប្រជាជនអ្នកការពារព្រៃឡង់ត្រូវបានគេគ្រោងថាមានចំនួន៦០០នាក់ ប៉ុន្តែដល់ថ្ងៃចូលព្រៃពិតប្រាកមានចំនួនតែ៤០០នាក់ប៉ុណ្ណោះ។ ចំនួនថយចុះនេះត្រូវបានសកម្មជនការពារធនធានធម្មជាតិពន្យល់ថាគឺ ដោយសារមានការរារាំងពីអាជ្ញាធរមូលដ្ឋាន។
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិបាននិយាយប្រាប់នៅថ្ងៃអាទិត្យនេះ ពីខេត្តកំពង់ធំមកថា អ្នកការពារព្រៃឡង់មានឆន្ទៈខ្ពស់ក្នុងការថែរក្សានិងការពារព្រៃឡង់ ។ ជាក់ស្តែង បើទោះបីមានការរារាំងយ៉ាងណាក៏ដោយ ពួកគេនៅតែនាំគ្នាចេញពីផ្ទះនៅពេលយប់ ហើយជិះម៉ូតូចូលព្រៃតែម្តង។
អ្នកការពារបរិស្ថានរូបនេះបានចោទប្រកាន់ទង្វើរបស់អាជ្ញាធរថ្នាក់ មូលដ្ឋានថា បានធ្វើឡើងផ្ទុយទៅនឹងច្បាប់ពីព្រោះប្រជាជនគាត់មិនទៅបំផ្លាញ ព្រៃឈើទេ តែសកម្មភាពរបស់ពួកគេជួយថែរក្សានិងការពារព្រៃឈើទៅវិញ។ បើយោងតាមលោក ឈុត វុទ្ធី ដដែល ព្រៃឈើមិនតិចជាង២០០គូបទេត្រូវបានឈ្មួញកាប់បំផ្លាញជារៀង រាល់ថ្ងៃ។
រហូតមកដល់ថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋអ្នកការពារព្រៃឡង់បានធ្វើដំណើរចូលព្រៃអស់រយៈពីរថ្ងៃ សម្រាប់អ្នកខ្លះនិងអ្នកខ្លះទៀតអស់រយៈពេលបីថ្ងៃមកហើយ។ រហូតមកដល់ថ្ងៃនេះ មិនទាន់មានសេចក្តីរាយការណ៍ពីការប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងព្រៃ នៅឡើយទេប៉ុន្តែភ្លៀងកក់ខែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានរំខានការធ្វើដំណើរតាមម៉ូតូរបស់ប្រជាពលរដ្ឋខ្លះ។
សូមរម្លឹកថា កាលពីចុងឆ្នាំ២០១១កន្លងមក ជនជាតិភាគតិចប្រមាណជា៥០០នាក់បាននាំគ្នាដើរចូលព្រៃឡង់ដើម្បី បង្រ្កាបបទល្មើសព្រៃឈើម្តងរួចមកហើយប៉ុន្តែកាលនោះ ពួកគេមិនទទួលបានជ័យជំនះទេពីព្រោះមានការរារាំងពីអាជ្ញាធរ។
ព្រៃឡង់ត្រូវបានអ្នកសិក្សាស្រាវជ្រាវសន្និដ្ឋានថា ជាព្រៃដែលមានទំហំធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃនេះមានទំហំ៦០ម៉ឺនហិកតានៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ប៉ុន្តែ សព្វថ្ងៃនេះ ព្រៃឡង់នៅមានទំហំប្រមាណជា៤០ម៉ឺនហិកតាប៉ុណ្ណោះ។
បើយោងតាមគម្រោង ប្រជាជនដែលមានបំណងបង្រ្កាបបទល្មើស ព្រៃឡង់នឹងព្យាយាមប្រមូលភស្តុតាង និង វត្ថុតាងពីបទលើ្មសទាំងឡាយមកកាន់ស្រុកសណា្តន់ ខេត្តកំពង់ធំ នៅចុងខែមីនានេះ ដើម្បីបង្ហាញភស្តុតាងទាំងនោះដល់តំណាងរាស្រ្តនិងអ្នកពាក់ព័ន្ធ នៅក្នុងកម្មវិធីវេទិកាសាធារណៈមួយដែលគ្រោងនឹងរៀបចំឡើងដោយមជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា។
សូមបញ្ជាក់ថា បញ្ហាព្រៃឡង់ត្រូវបានសង្គមស៊ីវិលលើកឡើងជាញឹកញាប់ប៉ុន្តែគេ មិនទាន់ឃើញមានប្រតិកម្មពីសំណាក់រដ្ឋាភិបាលនៅឡើយទេ៕
—————————————–
ដោយ គី សុខលីម
RFI
អ្នកការពារព្រៃឡង់ប្រមាណជា៤០០នាក់នៅតែបន្តលុកចូលព្រៃ បើទោះបីជាមានការរារាំងពីអាជ្ញាធរក៏ដោយ។ ថ្ងៃនេះគឺជាថ្ងៃទីពីរនៃការដើរល្បាតពិនិត្យមើលការកាប់ឈើ ខុសច្បាប់នៅតំបន់ព្រៃឡង់របស់ជនជាតិភាគតិច។ អ្នកសេ្នហាព្រៃឈើទាំងនោះនឹងបន្តបេសកម្មរបស់ខ្លួនរហូតដល់ចុងខែ មីនានេះ មុននឹងបង្ហាញរបាយការណ៍ទៅកាន់វេទិកាសាធារណៈនៅក្នុងខេត្តកំពង់ធំ។

ប្រជាសហគមន៍ ទាមទារ ឲ្យ មាន ការ អភិរក្ស ព្រៃឡង់ (រូបភាពឯកសារ) (RFI/Channa Siv)
ពីដំបូងឡើយ ប្រជាជនអ្នកការពារព្រៃឡង់ត្រូវបានគេគ្រោងថាមានចំនួន៦០០នាក់ ប៉ុន្តែដល់ថ្ងៃចូលព្រៃពិតប្រាកមានចំនួនតែ៤០០នាក់ប៉ុណ្ណោះ។ ចំនួនថយចុះនេះត្រូវបានសកម្មជនការពារធនធានធម្មជាតិពន្យល់ថាគឺ ដោយសារមានការរារាំងពីអាជ្ញាធរមូលដ្ឋាន។
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិបាននិយាយប្រាប់នៅថ្ងៃអាទិត្យនេះ ពីខេត្តកំពង់ធំមកថា អ្នកការពារព្រៃឡង់មានឆន្ទៈខ្ពស់ក្នុងការថែរក្សានិងការពារព្រៃឡង់ ។ ជាក់ស្តែង បើទោះបីមានការរារាំងយ៉ាងណាក៏ដោយ ពួកគេនៅតែនាំគ្នាចេញពីផ្ទះនៅពេលយប់ ហើយជិះម៉ូតូចូលព្រៃតែម្តង។
អ្នកការពារបរិស្ថានរូបនេះបានចោទប្រកាន់ទង្វើរបស់អាជ្ញាធរថ្នាក់ មូលដ្ឋានថា បានធ្វើឡើងផ្ទុយទៅនឹងច្បាប់ពីព្រោះប្រជាជនគាត់មិនទៅបំផ្លាញ ព្រៃឈើទេ តែសកម្មភាពរបស់ពួកគេជួយថែរក្សានិងការពារព្រៃឈើទៅវិញ។ បើយោងតាមលោក ឈុត វុទ្ធី ដដែល ព្រៃឈើមិនតិចជាង២០០គូបទេត្រូវបានឈ្មួញកាប់បំផ្លាញជារៀង រាល់ថ្ងៃ។
រហូតមកដល់ថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋអ្នកការពារព្រៃឡង់បានធ្វើដំណើរចូលព្រៃអស់រយៈពីរថ្ងៃ សម្រាប់អ្នកខ្លះនិងអ្នកខ្លះទៀតអស់រយៈពេលបីថ្ងៃមកហើយ។ រហូតមកដល់ថ្ងៃនេះ មិនទាន់មានសេចក្តីរាយការណ៍ពីការប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងព្រៃ នៅឡើយទេប៉ុន្តែភ្លៀងកក់ខែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានរំខានការធ្វើដំណើរតាមម៉ូតូរបស់ប្រជាពលរដ្ឋខ្លះ។
សូមរម្លឹកថា កាលពីចុងឆ្នាំ២០១១កន្លងមក ជនជាតិភាគតិចប្រមាណជា៥០០នាក់បាននាំគ្នាដើរចូលព្រៃឡង់ដើម្បី បង្រ្កាបបទល្មើសព្រៃឈើម្តងរួចមកហើយប៉ុន្តែកាលនោះ ពួកគេមិនទទួលបានជ័យជំនះទេពីព្រោះមានការរារាំងពីអាជ្ញាធរ។
ព្រៃឡង់ត្រូវបានអ្នកសិក្សាស្រាវជ្រាវសន្និដ្ឋានថា ជាព្រៃដែលមានទំហំធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃនេះមានទំហំ៦០ម៉ឺនហិកតានៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ប៉ុន្តែ សព្វថ្ងៃនេះ ព្រៃឡង់នៅមានទំហំប្រមាណជា៤០ម៉ឺនហិកតាប៉ុណ្ណោះ។
បើយោងតាមគម្រោង ប្រជាជនដែលមានបំណងបង្រ្កាបបទល្មើស ព្រៃឡង់នឹងព្យាយាមប្រមូលភស្តុតាង និង វត្ថុតាងពីបទលើ្មសទាំងឡាយមកកាន់ស្រុកសណា្តន់ ខេត្តកំពង់ធំ នៅចុងខែមីនានេះ ដើម្បីបង្ហាញភស្តុតាងទាំងនោះដល់តំណាងរាស្រ្តនិងអ្នកពាក់ព័ន្ធ នៅក្នុងកម្មវិធីវេទិកាសាធារណៈមួយដែលគ្រោងនឹងរៀបចំឡើងដោយមជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា។
សូមបញ្ជាក់ថា បញ្ហាព្រៃឡង់ត្រូវបានសង្គមស៊ីវិលលើកឡើងជាញឹកញាប់ប៉ុន្តែគេ មិនទាន់ឃើញមានប្រតិកម្មពីសំណាក់រដ្ឋាភិបាលនៅឡើយទេ៕
—————————————–
ទាក់ទងនឹងប្រធានបទនេះដែរ :