ថ្ងៃទី 27-03-2012 ម៉ោង 10:42:13 ខេត្តបន្ទាយមានជ័យ៖ មន្ត្រីនគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានស្ទាក់ចាប់ខ្លួនជនសង្ស័យបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូពលរដ្ឋដែលចូល ទៅផ្សារ ហើយមិនបានសម្រេចកាលពីម៉ោង៦និង៣នាទីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២។
ហេតុការណ៍ដេញស្ទាក់ចាប់ជនសង្ស័យជាចោរកាច់ .កម៉ូតូនេះកើតឡើងនៅចំណតរថយន្តផ្សារថ្មី ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខណ្ឌបន្ទាយមានជ័យ។
តាមការឲ្យដឹងពីលោក ង៉ាន់ ចិន្តា ប្រធានការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តបន្ទាយមាន ជ័យថា ជនសង្ស័យឈ្មោះ ឃុត ខុខេង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅស្រុកថ្មពួក ត្រូវឃាត់ខ្លួន ហើយបញ្ជូនបន្តទៅមន្ត្រីការិយាល័យព្រហ្មទណ្ឌដើម្បីសាកសួរ បន្ទាប់ពីជននេះបានធ្វើសកម្មភាព លួចកាច់សោរ.កម៉ូតូ ហើយត្រូវម្ចាស់ឃើញទាន់ ក៏ស្រែកហៅរកអន្តរាគមន៍។
ប្រភពបានបន្តថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ ឈ្មោះ ជួន ចន្នី ភេទស្រី បានជិះម៉ូតូម៉ាក ហុងដាសង់ សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D-2385មកចត់រួចចាក់សោរ.ក ហើយដើរចូលផ្សារថ្មី។ ស្រាប់តែមួយសន្ទុះក្រោយ មក ក្រឡេកមើលម៉ូតូឃើញជនសង្ស័យកំពុង ធ្វើសកម្មភាពកាច់.ក ទើបគាត់ស្រែកឲ្យគេជួយ ហើយកម្លាំងសណ្តាប់ធ្នាប់ដែលនៅទីនោះក៏ដេញចាប់ ជនសង្ស័យបានតែម្តង៕