Tuesday, March 27, 2012

បុរស​ម្នាក់​ត្រូវ​ក្មួយជីដូនមួយ​ឡើង​២​ជង្គង់​ត្រង់​ចុង​ដ​ង្ហើ​ប​ស្លាប់​



ដោយ​ ៖ វិច្ឆិកា
ថ្ងៃទី 27-03-2012 ម៉ោង 16:53:21 ​បន្ទាយ​មាន ​ជ័​យៈ​ បុរស​ម្នាក់​បាន​ដេក​ដាច់ខ្យល់​ស្លាប់​បន្ទាប់​ពី​ក្មួយជីដូនមួយ​ ឡើង​២​ជង្គង់​ ខណៈ​ស្រវឹងស្រា​ដេក​លើ​ថ្នល់​។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ភូមិ​ចំការ​ចេក​ ឃុំ​រហាត់ទឹក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​ បន្ទាប់​មក​ នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​បង្ក​នៅ​នឹង​ផ្ទះ​ នៅ​វេលា​ម៉ោង​២​ រសៀល​ ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១២​។​
លោក​វរសេនីយ៍ត្រី​ យ៉​ត​ សុផល​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ ដឹ​ថា​ បុរស​រង​គ្រោះ​រហូត​ដល់​ស្លាប់​ឈ្មោះ​ នុ​ត​ ភិន​ អាយុ​៤៨​ឆ្នាំ​ រស់​ នៅ​ភូមិ​ចំការ​ចេក​ ឃុំ​រហាត់ទឹក​ ស្រុក​មង្គល​បូ​រី​ ។​ ចំណែក​ក្មួយ​ប្រុស​នោះ​មាន​ ឈ្មោះ​ ឈាន​ វង់​ ភេទ​ប្រុស​ អាយុ​២៧​ ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។​
​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី ​បាន​ឲ្យ​ដឹង​ទៀត​ថា​ បើ​តាម​សមត្ថ​ កិច្ច​ចុះ​ទៅ​ស្រាវជ្រាវ​ពី​ករណី​នេះ​គឺ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ នុ​ត​ ភិន​ បាន​ផឹកស្រា​ស្រវឹង​ដេក​នៅ​លើ​ថ្នល់​ក្នុងភូមិ​ ពេល​នោះ​ក្មួយជីដូនមួយ​ឈ្មោះ​ ឈាន​ វង់​ បាន​មក​ឃើញ​ ហើយ​ហៅ​ពូ​ឲ្យ​ក្រោក​ទៅ​ដេក​ផ្ទះ​ ។​ តែ​នៅ​ពេល​នោះ​ ឈ្មោះ​ នុ​ត​ ភិន​ មិន​ព្រមទៅ​នៅ​តែ​ដេក​ក្រាញននៀល​នៅ​លើ​ថ្នល់​ដដែល​។​
លោក​វរសេនីយ៍ត្រី​ យ៉​ត​ សុផល​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​ក្មួយ​អត់​ ទ្រាំ​ពុំ​បាន​ក៏​ចាប់​ពូ​លើក​ឡើង​យក​ជង្គង់​អុក​២​ជង្គង់​ត្រូវ​ចំ​ ចុងដង្ហើម​។​ រួច​មក​ បាន​អៀវ​ឈ្មោះ​នុ​ត​ ភិន​ យក​មក​ឲ្យ​ដេក​នៅ​ក្រោមផ្ទះ​អ្នក​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ ដែល​មានឈ្មោះ​ ងួ​ន​ សំរឹទ្ធ​ ហៅ​ម៉ៅ​ ។​ លុះ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែមីនា​ ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បាន​ដើរមក​មើល​ឈ្មោះ​ នុ​ត​ ភិន​ ស្រាប់​ តែ​ឃើញ​ឈ្មោះ​ នុ​ត​ ភិន​ មិនដឹង​ដេក​ស្លាប់​តាំងពី​ពេល​ណា​មក​នោះ​ទេ​។​
​លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ ថា​៖​បន្ទាប់​ពី​លោក​ទទួល​ព័ត៌មាន​នេះ​ភ្លាម​ លោក​ក៏​បាន​រាយការណ៍​ទៅ​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ហើយ​ដឹកនាំ​ កម្លាំង​១៧​នាក់​ចុះ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​ឈ្មោះ​ឈាន​ វង់​ ហើយ​ចូល​ឃាត់ខ្លួន​ ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​យក​សាកសួរ​និង​រៀប​ ចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចាត់ចែង​តាម​នីតិវិធី​ច្បាប់​បន្ត​ទៀត​៕


Highslide JS Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons