ដោយ ៖ សុខ ខេមរា& គឹម សុខជា
ថ្ងៃទី 27-03-2012 ម៉ោង 20:07:56 ខេត្ដបាត់ដំបង ៖ ជារៀងរាល់ឆ្នាំ ការភ្នាល់ទឹកភ្លៀងដែលចាញ់ឈ្នះក្នុង ១ថ្ងៃៗរាប់ម៉ឺនដុល្លារ គេទទួលស្គាល់ ថា ខេត្ដបាត់ដំបង គឺជាកន្លែងភ្នាល់ ទឹកភ្លៀងនេះធំជាងគេ ម្យ៉ាងវិញទៀត រៀងរាល់ឆ្នាំមេបនល្បែងទឹកភ្លៀងតែង តែអះអាងថា ខ្លួនដេញថ្លៃបាន បន្ទាប់ពីពួកគេបានរត់ ការចំណាយទៅលើសមត្ថកិច្ច និង អាជ្ញាធររួចរាល់នោះ ។
កាលពីឆ្នាំទៅមិញ ល្បែងភ្នាល់ទឹក ភ្លៀងនេះ គឺបានទៅលើឈ្មោះម៉ៅ អ៊ុច ជាអ្នកកាន់កាប់ ហើយចំណាយប្រាក់រាប់ ម៉ឺនដុល្លារក្នុង១ខែៗដោះស្រាយគ្រប់ ស្ថាប័ន តែនៅក្នុងឆ្នាំនេះត្រូវបានគេ ធ្លោយឱ្យដឹងថា អ្នកដែលគ្រប់គ្រងបន ល្បែងទឹកភ្លៀងដ៏ធំនៅក្រុងបាត់ដំបងនេះ គឺឈ្មោះហែម ថ្លៃថ្លា ហៅខ្លាអន្ទង់ ជា យោធាវរៈការពារព្រំដែន រហូតដល់ ដំណើរការចាប់ផ្ដើមតាំងពីដើមខែមីនា មកម្ល៉េះ ។
លោកហែម ថ្លៃថ្លា ហៅខ្លាអន្ទង់ ជា អ្នកបើកភ្នាល់ទឹកភ្លៀងដ៏ធំនេះបានប្រាប់ នគរវត្ដតាមទូរស័ព្ទថា ការភ្នាល់ទឹក ភ្លៀងតាមទម្លាប់នៅដើមខែឧសភា ដោយឡែកដំណើរការបច្ចុប្បន្ននេះគ្រាន់ តែជាការប្រមូលជើងដើម្បីកុំឱ្យរត់ទៅ លេងនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ម្យ៉ាង វិញទៀតការបើកនេះគ្រាន់តែជាការ ប្រមូលប្រាក់ដើម្បីទូទាត់ឱ្យសមត្ថកិច្ច និងអាជ្ញាធរសម្រាប់ដោះស្រាយចាប់ពី ខែឧសភាទៅនោះ ។
លោកធុច រ៉ា អធិការនគរបាលក្រុង បាត់ដំបងបានឱ្យនគរវត្ដដឹងតាមទូរស័ព្ទ ថា បនល្បែងទឹកភ្លៀងនេះលោកមាន វិធានការគ្រប់ពេល ប៉ុន្ដែពិបាកក្នុងការ បង្ក្រាប ដោយសារតែកន្លែងដាក់ក្រដាស ដើម្បីស៊ីសងមិនមានទីតាំងច្បាស់លាស់ ម្យ៉ាងវិញទៀតក្រុមអ្នកលេងបានពពាក់ ពពូនគ្នា ប៉ុន្ដែមិនអាចចាប់ភស្ដុតាង បាន ទើបកម្លាំងនគរបាលពិបាកក្ដោប ក្រុមអ្នកលេងភ្នាល់ទឹកភ្លៀងទាំងនេះ ។
កន្លងទៅក៏ដូចជាពេលបច្ចុប្បន្ន នេះ ក្រុមអ្នកភ្នាល់ទឹកភ្លៀង ទាំងអ្នកចាក់ ទាំងអ្នកបោះមេជាច្រើនទីតាំង សុទ្ធតែ មានវិទ្យុទាក់ទងរូបភាពច្រើនជាងសមត្ថ កិច្ចទៅទៀត ដូច្នេះសមត្ថកិច្ចងាយស្រួល បំផុតក្នុងការក្រសោបក្រុមអ្នកភ្នាល់ ទឹកភ្លៀងនៅក្រុងបាត់ដំបងនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកធុច រ៉ា អធិការក្រុងបាត់ដំបងបាននិយាយថា បើ ទោះជាក្រុមអ្នកលេងមានវិទ្យុទាក់ទង (អាយកូម)ដ៏ប្រសេចប្រសាចនោះក៏ ដោយ សិទ្ធិបង្ក្រាបទៅលើវិទ្យុទាក់ទង ទាំងនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់មន្ទីរប្រៃសណីយ៍ ដូច្នេះប្រសិន បើខាងមន្ទីរប្រៃសណីយ៍ សហការជា មួយនឹងសមត្ថកិច្ចនោះ ទើបអាចបង្ក្រាប បានដោយស្របច្បាប់ ។
ការភ្នាល់ទឹកភ្លៀងដែលបានប្រមូល ផ្ដុំគ្នាលេងតាំងពីខែដើមខែមីនានេះ ក៏ជា ការព្រួយបារម្ភផងដែរពីប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទៅនឹងបទល្មើសដែលកើត មាននៅក្នុងសង្គម ពីព្រោះប្រភពបន ល្បែងស៊ីសងចៀសមិនផុតអំពីអំពើប្លន់ លួចនេះជាដើម ដូច្នេះហើយគួរណាស់ តែអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបលុប បំបាត់នូវបនល្បែងស៊ីសង ដែលជាការ ហាមឃាត់របស់រាជរដ្ឋាភិបាលនោះ ។
លោកស ថេត ស្នងការនគរបាល ខេត្ដបាត់ដំបង មិនអាចទាក់ទងបានទេ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក ប៉ុន្ដែ ប្រជាពលរដ្ឋជាច្រើនមានជំនឿថា អាជ្ញាធរខេត្ដពិតជាមិនរក្សាទុកនូវទីតាំង បនល្បែងភ្នាល់ទឹកភ្លៀងឱ្យកើតមាននៅ ក្នុងក្រុងបាត់ដំបង ស្របពេលដែលខេត្ដ កំពុងតែធ្វើការអភិវឌ្ឍ ព្រមទាំងកំពុង តែពង្រឹងអំពីភូមិ-ឃុំមានសុវត្ថិភាព នោះ ប៉ុន្ដែកន្លងទៅនេះលោកហែម ថ្លៃថ្លា ហៅខ្លាអន្ទង់ ដែលជាមន្ដ្រីយោធាវរៈ ការពារព្រំដែន មេទឹកភ្លៀងកំពុងតែ មានអំនួត និងអះអាងថាខ្លួនជាអ្នកដេញ បានពីការគ្រប់គ្រងកន្លែងភ្នាល់ទឹកភ្លៀង នេះ ដូច្នេះទើបគេបានប្រមូលផ្ដុំក្រុមអ្នក ញៀនល្បែងឱ្យដំណើរការតាំងពីដើមខែ មីនា ដើម្បីប្រមូលប្រាក់ទាំងនេះយកទៅ បែងចែកឱ្យសមត្ថកិច្ច និងអាជ្ញាធរនៅ ដើមខែឧសភា ។
ករណីនេះគេពុំដឹងថាសមត្ថកិច្ចឬ អាជ្ញាធរណាមួយដែលសុខចិត្ដទទួលយក សំណូកពីវង់ល្បែងខុសច្បាប់នេះនៅ ឡើយទេ ៕