ថ្ងៃទី 08-03-2012 ម៉ោង 17:05:55
ខេត្ដកំពង់ធំ ៖ មកទល់នឹងពេលនេះ សាក្សីអ្នកភូមិបាននិយាយថា បនល្បែង ដ៏ធំមួយស្ថិតនៅភូមិត្រញំងស្វាយ ឃុំ បល្ល័ង្គ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ បាន បើកដំណើរការរយៈពេលជាង៣ឆ្នាំមក ហើយ មិនទាន់ឃើញមុខសមត្ថកិច្ចណា អើតមុខទៅបង្ក្រាបនោះទេ ។
ប្រជាពលរដ្ឋនិយាយថា បនល្បែងនេះ ឈ្មោះចែគង់ ជាអ្នកបើក ហើយមានអ្នក ញៀនល្បែងជាច្រើននាក់ ដែលទិដ្ឋភាព ជាក់ស្ដែង គេបានឃើញម៉ូតូនិងរថយន្ដ ចត យ៉ាងប្រសេចប្រសាចជាលក្ខណៈ បើកចំហដែលប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានដឹងថា ទីនោះ គឺជាបនល្បែងស៊ីសង មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋលើកឡើង ថា តែងតែមានវត្ដមានសមត្ថកិច្ចមកទី នេះដើម្បីរកកម្រៃជាប្រចាំផងដែរ ។
បនល្បែងចែគង់នេះ បានហ៊ុនជាមួយ មនុស្ស២នាក់ទៀត គឺឈ្មោះហ៊ាង និង ចែរ័ត្ន ដែលមានអ្នកញៀនល្បែងឈ្នះ ចាញ់ក្នុង១ថ្ងៃៗរាប់ពាន់ដុល្លារ ហើយចែ គង់ ពេលដែលសមត្ថកិច្ចបង្ក្រាបទីតាំង របស់គាត់ ដោយសារគាត់មានទំនាក់ ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋានធ្វើឱ្យ ប្រជាពលរដ្ឋខកចិត្ដទៅនឹងការដឹកនាំ មិនបានអនុវត្ដអំពីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ។
ជាទូទៅទីតាំងបនល្បែងរបស់ចែគង់ នៅភូមិត្រញំងស្វាយនេះ ចាប់ដំណើរ ការលេងពីម៉ោង៩ព្រឹក ដែលមានអ្នក ចូលលេងដ៏ច្រើន និងគ្មានការលាក់លៀម។ ចំពោះលោកប្រធានប៉ុស្ដិ៍នគរបាលបល្ល័ង្គ ក៏ដូចជាមន្ដ្រីនគរបាលព្រហ្មទណ្ឌរបស់ អធិការដ្ឋាននគរបាលស្រុកបារាយណ៍នៅ តែមានទម្លាប់ មកទទួលកម្រៃពីទីតាំង ល្បែងនេះ ។
ប្រជាពលរដ្ឋរិះគន់ថា ប្រសិនបើ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់ទុក ទីតាំងបើកលែងរបស់ចែគង់ជាឆ្នាំងបាយ ណាមួយ ហើយដំណើរការជាង៣ឆ្នាំមិន បង្ក្រាបបែបនេះ បានន័យថា អស់លោក ទាំងនោះ កំពុងតែមានចេតនាចិញ្ចឹម បទល្មើសឱ្យកើតពេញបន្ទុកតែម្ដងនៅក្នុង មូលដ្ឋាន ដែលផ្ទុយពីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិន បើអាជ្ញាធរនិងសមត្ថកិច្ចមាន ចេតនាបង្ក្រាបទីតាំងបើកល្បែងរបស់ ចែគង់ គ្មានបញ្ហាដែលត្រូវចោទ ឬក៏ លំបាក ពីព្រោះបើកលេងយ៉ាងចំហហើយ គេឃើញអ្នកញៀនល្បែងមកប្រមូលផ្ដុំ គ្នា ថែមទាំងចតម៉ូតូដ៏ប្រសេចប្រសាច នៅទីនោះផងដែរ៕


