Sunday, March 25, 2012

អំពើហិង្សាចេញពីទំនាស់ដីធ្លីកក្រើក ឡើងវិញដោយទ្រង់ទ្រាយមិនធម្មតា


Written by ភ្នំពេញដេលីញូវ   
Monday, 26 March 2012 01:04
ឆ្នាំថ្មី ២០១២ ចូលមកដល់ភ្លាមសង្គ្រាម តវ៉ាដីធ្លីបានចាប់ផ្តើមពុះកញ្ជ្រោលឡើង រវាងអ្នកមាន និង អ្នកក្រ រវាងក្រុមហ៊ុន ឯកជនដែលទទួលបានដីសម្បទាន  និង ប្រជាកសិករ មានសភាពពុះកញ្ជ្រោល ខ្លាំងមែនទែននៅ ដើមឆ្នាំនេះ ។ កាល ពីពេលថ្មីៗកន្លងទៅនេះមានករណី ទំនាស់ដីធ្លីខ្លះរហូតដល់មានការបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលធ្វើបាតុកម្ម តវ៉ាទាមទារដីធ្លីរបស់ពួកគាត់មកវិញ ។ មានករណីខ្លះទៀត ដោយសារតែប្រជា ពលរដ្ឋទប់កំហឹងលែងបានរហូតដល់ បង្ខំចិត្តចាប់សន្តិសុខរបស់ក្រុមហ៊ុន និង មន្ត្រីបរិស្ថានចំនួនប្រាំនាក់ចង ដែល ពួកគាត់បានចោទថា ក្រុមហ៊ុននោះ បានឈូសឆាយដីរំលោភចូលដីធ្លីរបស់ពួកគាត់ ។ នេះជាមធ្យោបាយចុង ក្រោយ ដើម្បីការញរដីធ្លីរបស់ពួកគាត់ ដោយសារតែពួកគាត់លែងមានជំនឿ ។

      * សន្តិសុខក្រុមហ៊ុនបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាដីធ្លី
      រឿងរ៉ាវទំនាស់ដីធ្លីដែលបានកើតឡើងនាពេលកន្លងមក ក៏ដូចជាកំពុងតែកើតឡើង ក្នុងពេលបច្ចុប្បន្ននេះ វាជាទំនាស់ ដែលបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានបន្តរ៉ាំរ៉ៃរហូតដល់សព្វថ្ងៃនេះ ។ រឿងរ៉ាវទំនាស់ដីធ្លីនេះ គឺវាបានចាប់ផ្តើមកក្រើក ខ្លាំងបន្ទាប់ពីរាជរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជនវិនិយោគ ។

នៅពេលក្រុមហ៊ុនទាំងនោះចាប់ផ្តើមឈូសឆាយ សង្គ្រាមតវ៉ាដីធ្លីរបស់ប្រជាពលរដ្ឋក៏ បានចាប់ផ្តើមងើបពុះកញ្ជ្រោលឡើង ដែលជាការប្រឈមក្នុងការដោះស្រាយវិវាទទាំង អស់នោះ ។ សង្គ្រាមតវ៉ាដីធ្លីនៅដើមឆ្នាំនេះត្រូវបានក្រុមអ្នកសង្កេតការណ៍ របស់អង្គការ សង្គមស៊ីវិលចាត់ទុកថា មានលក្ខណៈកាចសាហាវជាងពេលណាៗទាំងអស់ បើគិតត្រឹម ថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅនេះ ។ មានករណីខ្លះខ្មាន់កាំភ្លើងរបស់ក្រុមហ៊ុនបានបាញ់រះ ទៅលើប្រជាពលរដ្ឋជាអ្នកតវ៉ាដីធ្លីទាំងអស់នោះ បណ្តាលឱ្យពួកគាត់រងរបួសធ្ងន់ចំនួន បួននាក់ ។

ករណីនេះបានកើតឡើងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីមានការបាញ់ ប្រហារទៅលើក្រុមអ្នកតវ៉ានៅវេលាម៉ោងដប់ និង សាមសិបនាទីព្រឹកថ្ងៃទី ១៨ ខែមករា នោះមក សង្គ្រាមតវ៉ាដីធ្លីនៅទីនោះបានឡើងកម្តៅកាន់តែខ្លាំងឡើងៗ ដោយប្រជាពលរដ្ឋ ជាងបួនរយនាក់បាននាំគ្នាឈរតវ៉ាបិទផ្លូវជាតិលេខ ៧៦ ៅ បណ្តាលឱ្យចរាចរទៅមករវាង ខេត្តមណ្ឌលគិរី និង ស្រុកស្នួល ខេត្តក្រចេះ ត្រូវកាត់ផ្តាច់តាំងពីម៉ោងដប់មួយ និង សាម- សិបនាទីព្រឹករហូតដល់ម៉ោងជាងម្ភៃថ្ងៃទី ១៨ ខែមករា ទើបចរាចរនៅទីនោះបានបើក ឡើងវិញ បន្ទាប់ពីមានបទបញ្ជាឱ្យដោះស្រាយជូនប្រជាពលរដ្ឋ ។ ករណីទំនាស់នេះបានកើត ឡើងនៅចំណុចវាលបីក្នុងស្រុកស្នួល ជិតព្រំប្រទល់ខេត្តក្រចេះ និង ខេត្តមណ្ឌលគិរី រវាងប្រជាពលរដ្ឋនៅទីនោះ និង ក្រុមហ៊ុន ធីធី វ៉ាយ ដែលទទួលបានដីសម្បទាន នៅទីនោះ ។ ទំនាស់ នេះបានចាប់ផ្តើមនៅពេលក្រុមហ៊ុនឈូសឆាយផលដំណាំ របស់ពួកគាត់ ។
      * ជនជាតិទំពួននាំគ្នាចាប់ចងសន្តិសុខក្រុមហ៊ុន និង មន្ត្រីបរិស្ថាន
      ដោយសារតែការអស់ជំនឿ និង ទប់កំហឹងលែងបាន ជាមួយអាជ្ញាធរ និង ក្រុមហ៊ុនឯកជន ពួកអ្នកភូមិជនជាតិ ទំពួនប្រមាណជាងប្រាំរយនាក់ មកពីភូមិសមុទ្រក្រោម សមុទ្រ លើ និង ភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាល ពីម៉ោងប្រាំបួនព្រឹកថ្ងៃទី ២១ ខែកុម្ភៈ បាននាំគ្នាទៅឡោមព័ទ្ធ ទីតាំងក្រុមហ៊ុន ជីង ហ្សុងរី នៅក្បែរនោះ ហើយបាន ចាប់សន្តិសុខក្រុមហ៊ុនចំនួនបីនាក់ និង មន្ត្រីបរិស្ថានពីរនាក់ ហើយបានរឹបអូសយកកាំភ្លើងចំនួនពីរដើម រថយន្ត និង អាប៊ុលពីរគ្រឿង ក្នុងពេលដែលក្រុមហ៊ុនកំពុងធ្វើសកម្មភាព ឈូសឆាយកំណត់ព្រំដីរបស់ខ្លួន ។
វាជាលើកទីមួយហើយ ដែលក្រុមអ្នកតវ៉ាអហិង្សាទាំងអស់នោះបានចាប់សន្តិសុខ ក្រុមហ៊ុន និង មន្ត្រីបរិស្ថាន ប្រគល់ឱ្យ អាជ្ញាធរដើម្បីជាការ ព្រមាន ។ មូលហេតុដែលនាំឱ្យពួកគេសម្រេចចាត់ការបែប នេះគឺដោយសារតែខាងក្រុមហ៊ុនមិនស្តាប់ និង មិនបញ្ឈប់ ការឈូសឆាយចូលទៅក្នុងដីស្រែ និង ចម្ការរបស់ពួកគាត់ ។ មិនតែប៉ុណ្ណោះសន្តិសុខរបស់ក្រុមហ៊ុនបានបាញ់កាំភ្លើងមួយ គ្រាប់គំរាមបណ្តាលឱ្យពួកគាត់កាន់តែមានកំហឹងថែមទៀត ។
ចំណែកមន្ត្រីបរិស្ថានចេះតែដើរបាញ់ថ្នាំតាមដើមឈើចូល ដីស្រែចម្ការរបស់ពួកគាត់ ដើម្បីយកដីទៅឱ្យក្រុមហ៊ុនអស់ជា ច្រើនកន្លែង ហើយមិនព្រម ដោះស្រាយតាមការទាមទាររបស់ពួកគាត់ឡើយ ។ ដូច្នេះជាជម្រើសចុងក្រោយពួកគាត់ ត្រូវតែចាត់ វិធានការការញរទ្រព្យសម្បត្តិដោយខ្លួនឯង ។ ជាមួយគ្នានេះខាងប្រជាពលរដ្ឋ អ្នកតវ៉ាបានដាក់លក្ខខណ្ឌចំនួនបួនចំណុច ដោយចំណុចទីមួយត្រូវដកគ្រឿងចក្រចេញឱ្យ អស់ បញ្ឈប់ការឈូសឆាយដីព្រៃនៅតំបន់ក្បែរស្រែចម្ការអ្នកស្រុក ។ ទីពីរ រំលាយប៉ុស្តិ៍ បរិស្ថាននៅទីនោះចោល ។ ទីបី សុំអារឈើនៅក្នុងក្រុមហ៊ុនដើម្បីប្រើប្រាស់ធ្វើលំនៅ ស្ថាន ។ ទីបួន ខាងក្រុមហ៊ុន ត្រូវតែទុកដីនៅត្រឹមអូរបែង និង អូរក្រែង សម្រាប់កំណើន ប្រជាពលរដ្ឋនៅថ្ងៃខាងមុខ និង ទុកចិញ្ចឹមគោ ក្របី ដែលអាស្រ័យផលអនុផលចិញ្ចឹម ជីវិត បើធ្វើមិនបានថ្ងៃក្រោយសូមកុំបន្ទោសថាប្រជាពលរដ្ឋមិនបានប្រាប់ ។

      នេះជាទំនាស់រវាងក្រុមហ៊ុន ជីង ហ្សុងរី និង ជនជាតិភាគតិច ដែលរដ្ឋបានផ្តល់ដី សម្បទានសេដ្ឋកិច្ចនៅតំបន់ នោះទំហំប្រាំបួនញន់ពីររយម្ភៃបួនហិកតារឱ្យទៅក្រុមហ៊ុននេះ ក្នុងរយៈពេលចិតសិបឆ្នាំ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ដើម្បវិនិយោគ ។
      * អ្នកស្រុកនៅខេត្តបន្ទាយមានជ័យព័ទ្ធ និង ហាមឃាត់គ្រឿងចក្រមិនឱ្យឈូសឆាយដីស្រែរបស់ពួកគាត់
      អ្នកស្រុកមកពីប្រាំបីភូមិ ក្នុងឃុំចំនួនពីរស្ថិតក្នុងស្រុកចំនួនពីរនៃខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យមានចំនួន ជាងពីររយនាក់បានលើកគ្នាទៅតវ៉ា និង ព័ទ្ធគ្រឿងចក្រ មិនឱ្យឈូសឆាយដីព្រៃឈើដែលរដ្ឋផ្តល់សម្បទានដល់ក្រុមហ៊ុន ជាតិអភិវឌ្ឍ ព្រោះពួកគាត់គិតថាជាទង្វើរំលោភបំញនលើដីស្រែ របស់ពួកគាត់ ។
នៅពេលមានសភាពការណ៍តានតឹងខ្លាំងបុរស ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមគ្នីគ្នាគេបួននាក់ស្លៀកញក់ឯក សណ្ឋានជា ទាហានបានបាញ់កាំភ្លើងអាកាបីគ្រាប់ដើម្បីរំដោះខ្លួន ។ ចំណុចដីទំនាស់នោះត្រូវបានរាជរដ្ឋាភិបាលប្រគល់ជាដី សម្បទាន សេដ្ឋកិច្ចទំហំប្រាំបីញន់ហិកតារឱ្យទៅក្រុមហ៊ុនអភិ-វឌ្ឍជាតិតាំងពីឆ្នាំ ២០០៨ មកម៉្លេះ ។
ដីទំនាស់នោះនៅក្បែរ ជើងភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំបន្ទាយ ឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង ឃុំអម្ពិល ស្រុក បន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ។ ភាពតានតឹងបានកើតឡើង ពីថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ហើយនៅក្នុងដៃ ប្រជាពលរដ្ឋទាំងអស់នោះប្រដាប់ដោយកាំបិត ពូថៅ ចម្ពាម កៅស៊ូ បានបាញ់កញ្ចក់រថយន្តរបស់ក្រុមសន្តិសុខទាំងនោះ រួច យកកាំបិត ពូថៅ ទៅគំរាមសន្តិសុខ និង មេការក្រុមគ្រឿងចក្រ នោះ ។
      * ទំនាស់ដីធ្លីចាប់ផ្តើមពុះកញ្ជ្រោលឡើងខ្លាំង នៅពេលរដ្ឋផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជនកាន់តែច្រើនឡើងៗ
      កាលពីមុនទំនាស់ដីធ្លីត្រូវបានគេមើលឃើញថា កើតឡើងរវាងអ្នកមានអំណាច និង អ្នកក្រ រវាងអ្នកមាន និង អ្នកក្រ តែ ចូលមកដល់យុគសម័យបច្ចុប្បន្ននេះរាល់ ទំនាស់ដីធ្លីភាគច្រើនបានកើតឡើងរវាងក្រុមហ៊ុនដែលទទួលបានដីសម្បទាន សេដ្ឋកិច្ច និង ប្រជាពលរដ្ឋ ។ កន្លងមកក្រុមអង្គការក្រៅរដ្ឋាភិបាលធ្លាប់បានព្រមានថា បើរាជរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ច ឱ្យទៅក្រុមហ៊ុនឯកជនកាន់តែច្រើន ទំនាស់ដីធ្លីក៏ កាន់តែពុះកញ្ជ្រោលថែមទៀត ។ លោកបណ្ឌិត នី ចរិយា ប្រធានផ្នែក ស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា “ទំនាស់ដីធ្លីនេះវាបាន ចាប់ផ្តើមកើតឡើងតាំងពីខែតុលា ឆ្នាំ ២០១១ មកម៉្លេះ ដែលយើងមើលឃើញថា ស្ថានភាពនេះទាក់ទងទៅនឹងការដោះស្រាយហាក់បីដូចជាវិវត្តទៅរកស្ថានភាពមួយ ដែលយើងមានការពិបាកក្នុងការត្រួតពិនិត្យ ។
បើយើងនិយាយអំពីទំនាស់វិញ ខ្ញុំមើល ឃើញថាទំនាស់ថ្មីដូចជាមិនទាន់កើតមាននោះទេ តែខ្ញុំបានមើលឃើញទំនាស់ ដែល កំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ គឺវាបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមក ហើយ ដែលមានករណីទំនាស់ ខ្លះបានបន្តរ៉ាំរ៉ៃអស់រយៈពេលជាងប្រាំ ឬ ប្រាំមួយឆ្នាំ មកហើយ នៅតែដោះស្រាយមិនទាន់ចេញ ។
ជាទូទៅយើងសង្កេតឃើញថា ប្រជា ពលរដ្ឋជាអ្នកគោរពច្បាប់ច្រើនជាងក្រុមហ៊ុន និង អាជ្ញាធររបស់រាជរដ្ឋាភិបាលដែល មានការញក់ព័ន្ធក្នុងការដោះស្រាយ ។ ហេតុអ្វីបានជាយើងហ៊ាននិយាយដូច្នេះ ព្រោះ ថានៅពេលដែលមានបញ្ហាកើតឡើង ពួកគាត់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច អាជ្ញាធរដែនដី ឬ ទៅស្ថាប័នញក់ព័ន្ធមួយចំនួនទៀតដែលស្ថាប័នទាំងអស់ នោះច្រើន តែនិយាយឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ រង់ចាំចម្លើយ ហើយពួកគាត់ក៏ត្រឡប់ទៅផ្ទះ វិញដោយបានរង់ចាំរហូត ប៉ុន្តែខាងក្រុមហ៊ុនចេះតែធ្វើសកម្មភាពឈូសឆាយបន្តទៀត ដោយមិនរង់ចាំការដោះស្រាយឡើយ ។ ម្តងជាពីរដងពួក គាត់ទ្រាំលែងបាន ទើប បណ្តាលឱ្យផ្ទុះជាអំពើហិង្សាឡើង ដែលកាន់តែធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀត ។
ដូច្នេះនៅពេលពួកគាត់មិនអាចពឹងញក់អាជ្ញាធរ ឬ ប្រព័ន្ធតុលាការបាន គឺពួកគាត់ ត្រូវតែការញរផលប្រយោជន៍ ឬ ទ្រព្យ របស់ពួកគាត់ដោយខ្លួនឯង ពីព្រោះពួកគាត់ ប្រើប្រាស់ប្រព័ន្ធច្បាប់មិនបាន យន្តការនៃប្រព័ន្ធយុត្តិធម៌របស់យើងគឺពួកគាត់ មិនអាច យកមកប្រើការបាន ។ ដូចជាករណីនៅខេត្តរតនគិរី និង ខេត្តក្រចេះនោះ ដោយ សារតែពួកគាត់អស់ជំនឿលើការ ប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ពីព្រោះពួកគាត់នៅរង់ចាំ ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌នោះច្រើនឆ្នាំពេក ហើយតុលាការបើកដៃឱ្យខាងក្រុមហ៊ុន ធ្វើសកម្មភាពឈូសឆាយដីដដែល ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons