Tuesday, March 13, 2012

ប្រពន្ធចុះចោលនៅរាត្រីផ្សំដំណេក


Written by ភ្នំពេញដេលីញូវ   
Monday, 12 March 2012 00:26
ការសម្រេចចិត្តស្ម័គ្រចូល រោងការ របស់គូស្នេហ៍ម្នាក់ៗ វាមិនមែនជាការលេង សើច ឬ គ្រាន់តែបំពេញមុខមាត់ របស់ឪពុកម្តាយនោះទេ កាលណា បើសម្រេច ចិត្តហើយត្រូវតែស៊ូទ្រាំ រួមរស់នៅជាមួយ គ្នារហូតដល់ចាស់រៀងៗខ្លួន ទើបជាការលើកស្ទួយ និង បំពេញមុខមាត់កិត្តិយស ខ្លួនឯង ឪពុកម្តាយ និង ក្រុមគ្រួសារ ។ ផ្ទុយទៅវិញដូចជាគូស្នេហ៍ នេះអ៊ីចឹង យល់ ព្រមចូលរោងការចប់សព្វគ្រប់ ផ្សំដំណេក បានពីរយប់ទៅហើយ ស្រាប់តែយប់ទីបី បាត់ស្រមោលកូនស្រីឈឹងមិនដឹងជាទៅ ទីណា ? នោះពិតជាធ្វើឱ្យអាម៉ាស់ជាងការមិន សម្រេចចិត្តចូលរោងការទៅទៀត ហើយ ថែមទាំងត្រូវសងបណ្ណាការឱ្យខាងប្រុស ទៀតផង នេះពិតជាទុក្ខជាន់លើទុក្ខ ។


      បន្ទាប់ពីចូលរោងការបានពីរយប់ហើយ ទុកប្តីចោលឱ្យនៅហេលហាលតែម្នាក់ឯង មិន ដឹងថាភរិយាថ្មីថ្មោង បាត់ទៅណា ? ជួបសុខទុក្ខ យ៉ាងណានោះ គ្រួសារខាងស្រីបានយល់ព្រមឱ្យយើងចុះផ្សាយ ដើម្បីឱ្យកូនស្រីវិល ត្រឡប់មកវិញ ព្រោះអ្វីៗត្រូវបានដោះស្រាយរួច រាល់អស់ហើយ ។ ជួបជាមួយនឹងតំណាងអ្នកយកព័ត៌មានយើង ម្តាយខាងស្រី ឈ្មោះ ញ.ម.រ. អាយុ ៤៨ ឆ្នាំ រស់នៅក្នុងស្រុករមាសហែក ខេត្តស្វាយ រៀង បាននិយាយរៀបរាប់ទាំងក្តីព្រួយបារម្ភអំពី សុខទុក្ខរបស់កូន ស្រីថា គាត់ជាស្រីមេម៉ាយ ប្តី ស្លាប់ចោលយូរមកហើយ គាត់រស់នៅជាមួយនឹង កូនៗ ៦ នាក់ ប៉ុន្តែកូនៗទាំងអស់បាន រៀបការ មានប្តីប្រពន្ធអស់ហើយ នៅសល់ឡើយតែកូនស្រី ពៅម្នាក់ឈ្មោះ ដ.ទ.ច. អាយុ ២១ ឆ្នាំ ។ អ្នកមីង បន្តថា ដោយនៅសល់តែកូនស្រីម្នាក់គាត់ត្រូវ រៀបចំឱ្យមានគូស្រករកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០១២ ជាមួយបុរសម្នាក់នៅក្នុងស្រុកភូមិ ជាមួយគ្នា ។

មុននឹងឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ អ្នកមីងបានជជីកសួរចិត្តកូនស្រីច្បាស់ លាស់ណាស់ ដោយពុំមានការ បង្ខំឡើយ ហើយ អ្នកមីងបន្តទាំងមិននឹកស្មានដល់ចិត្តកូនស្រីថា នៅយប់ទីមួយ ទីពីរ មិនអីទេ ឃើញកូនទាំងពីរធម្មតា លុះដល់ ព្រឹកថ្ងៃទីបី ស្រាប់តែកូនប្រសា បានចុះមកពីលើផ្ទះសួរគាត់ថា “មានឃើញប្រពន្ធខ្ញុំទេម៉ែ ?” ទើបអ្នកមីង ភ្ញាក់ព្រើតហើយ ប្រាប់វិញថា “អត់ឃើញទេ!” កូនក៏ប្រាប់ទៀតថា “នាងចុះ ចោលខ្ញុំបាត់ហើយមិនដឹងជាទៅទីណាទេ ? ហើយនាងចុះចេញ ប្រហែល ជានៅម៉ោង ២៤ ទៅម៉ោង ១ រំលងអធ្រាត្រ ពេលដែលខ្ញុំដេកលក់មួយ ភាំង”។ បន្ទាប់ពីបាត់កូនស្រីនោះ ម្នាក់ៗបានដើររក គ្រប់កន្លែង ទូរស័ព្ទក៏ មិនចូល រហូតដល់ពេលនេះមិនដឹងជាកូនស្រីទៅទីណាទេ ។


      ម្តាយកូនស្រីបានប្រាប់ទៀតថា មុនពេលបាត់ខ្លួនមិនឃើញកូនទាំង ពីរឈ្លោះប្រកែកគ្នាទេ ម៉្យាងទៀតនាងចេញ ទៅមិនបានប្រាប់នរណាម្នាក់ ឡើយ ថែមទាំងពុំបានយកអ្វីទៅជាមួយក្រៅពីសំពត់អាវមួយចង្កេះ និង ទូរស័ព្ទដៃនោះឡើយ សូម្បីតែប្រាក់កាសក៏មិនយកដែរ ។ ដោយប្រាក់ក៏មិន យកទៅ ខោអាវក៏មិនយកនោះ អ្នកមីងបានអះអាងថា កូនស្រីគាត់ពិតជា មិនមែនរត់តាមប្រុសឈ្មោលណាឡើយ ! ប្រហែលជាត្រូវស្នេហ៍គេហើយ មើលទៅ ។
ដោយក្តីសង្ស័យយ៉ាងនេះអ្នកមីងបានទៅរកគ្រូទាយដែល ប្រាប់ថា កូនស្រីគាត់ត្រូវគេនាំយកទៅឆ្ងាយណាស់ ! តាំងពីបាត់ខ្លួន ទូរស័ព្ទមិនចូលទេ កូនស្រីក៏ពុំដែលទូរស័ព្ទមកផ្ទះដែរ ធ្វើឱ្យអ្នកមីងកើតទុក្ខ ព្រួយបារម្ភជាខ្លាំង ដូច្នេះហើយទើបគាត់សុំឱ្យចុះផ្សាយ ក្រែង ឃើញកូនស្រីគាត់នៅទីណា ។

      ចំណែកឯកូនប្រុសដែលអ្វីៗកំពុងតែឆ្ងាញ្ញ់ជាប់មាត់ ហើយត្រូវបាត់ ទៅវិញទាំងមិនអស់ចិត្តនោះសោកស្តាយជាខ្លាំង មិនដឹងថាប្រពន្ធថ្មោងថ្មី ជួបក្តីទុក្ខលំបាកយ៉ាងណាឡើយ ហើយដន្លងខាងប្រុសវិញមុនដាក់ពាក្យ ប្តឹងនៅពេលបាត់កូនប្រសាស្រី ពុំបានរករឿងអ្វីក្រៅពីទារថ្លៃបណ្ណាការ ចំនួន ៥.០០០ ដុល្លារ ជាការបញ្ចប់ និង រកប្រពន្ធឱ្យកូនប្រុសជាថ្មីម្តង ទៀត ។ ដោយដន្លងខាងស្រីសុំអង្វរខ្លាំងពេក គាត់យល់ព្រមយក ២ លាន ៥០ ម៉ឺនរៀល ។

      ដោយឡែកបុរសជាប្តីកំពុងតែស្តាយស្រណោះប្រពន្ធថ្មីថ្មោងរត់ចោល បាត់ស្រមោលនោះ ពុំមាននិយាយអ្វីក្រៅពីគិតថា នឹងរកប្រពន្ធមួយទៀត តែប៉ុណ្ណោះ ៕        

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons