Tuesday, March 13, 2012

បូលីស​ចាប់តាចាស់អាយុ​៥៥ឆ្នាំ​ រំលោភក្មេងស្រីអាយុ១៤ឆ្នាំ





Tuesday, 13 March 2012 02:46
ជនជាប់ចោទឈ្មោះរុន ចក់ភេទ​​​​​​ ប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូរដំបង  ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង ត្រូវបូ លីសចាប់ជាប់ចោទពីបទរំលោភកូន ស្រីបង្កើតខ្លួនឯង ឈ្មោះ រ រ ស អាយុ ១៤ឆ្នាំ។
 លោកអនុសេនីកយ៍ឯក ខៀវ វណ្ណស៊ី អធិការរងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានឲ្យដឹងថា នៅវេលាប្រមាណម៉ោង២២និង២០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ នៅចំណុចក្រុទី១៩ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីរំលោភសេពសន្ថវៈមួយកើតឡើង បង្កដោយជនល្មើសឈ្មោះ រុន ចក់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានរំលោភសេពសន្ថវៈកូនស្រីខ្លួនឯងឈ្មោះ រ រ ស ភេទស្រី អាយុ១៤ឆ្នាំ រស់នៅផ្ទះជាមួយគ្នា រហូតបានសំរេច ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់បងប្រុសបង្កើតជនរងគ្រោះឈ្មោះ រុន សុខគា ភេទប្រុស អាយុ២២ឆ្នាំ (កូនប្រុសបង្កើតជនជាប់ចោទ) រស់នៅផ្ទះជាមួយគ្នា និងដោយមានការណែនាំពីលោកស្នងការ លោកស្នងការរង ប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ លោកបានចាត់តាំងកម្លាំងជំនាញធ្វើការនាំខ្លួនយកមកសាកសួរ ជនជាប់ចោទបានសារភាពថា ខ្លួនបានប្រព្រឹត្តចាប់កូនស្រីបង្កើតរំលោភសេពសន្ថវៈពិតប្រាកដមែន។
តាមចម្លើយសារភាពរបស់ជនជាប់ចោទ រុន ចក់ បានឲ្យដឹងថា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ វេលាម៉ោងប្រមាណ៦ល្ងាច ខ្លួនបានទិញស្រា១លីត្រ (ស្រាត្រាំថ្នាំ) ផឹកនៅផ្ទះអ្នកជិតខាង គឺនៅទល់មុខគ្នាចម្ងាយប្រមាណ៥០ម៉ែត្រ ផឹកអស់នៅម៉ោងប្រហែល៨យប់ ហើយខ្លួនបានទិញស្រាកន្លះលីត្រទៀត យកមកផឹកនៅផ្ទះរបស់ខ្លួន គឺផឹកជាមួយកូនប្រុសខ្លួនឈ្មោះ រុន សុខគា អាយុ២២ឆ្នាំ និងមិត្តភ័ក្តិរបស់គេ០២នាក់ទៀត ដែលរស់នៅជិតខាងគ្នា ផឹកផងជជែកគ្នាលេងផង នៅលើគ្រែក្នុងផ្ទះបាយ ។ នៅម៉ោងប្រហែល១០យប់ កូនខ្លួន និងមិត្តភ័ក្តិរបស់កូន បានដើរចេញពីផ្ទះបាត់ទៅ។ ប្រហែល១០នាទីក្រោយមក ខ្លួនបានហៅកូនស្រី (ជនរងគ្រោះ) យកចង្កៀង (ចង្កៀងប្រេងកាត) មកឲ្យខ្លួន ហើយជនរងគ្រោះក៏យកមកទុកមាត់ទ្វារ បន្ទាប់មកខ្លួនក៏ហៅកូនស្រីឲ្យចុះ​មកដីជួបនឹងខ្លួន ដោយនិយាយថា មកនេះមានការអញចង់និយាយជាមួយ ហើយខ្លួនក៏បាននាំកូនស្រីដើ​រទៅខាងកើតផ្ទះប្រមាណ២០ម៉ែត្រ នៅទីនោះមានប្រឡាយក្នុងចំការគ្មានទឹក (ដីស្ងួត) និងមានដើមចេកនៅតាម​មាត់ប្រឡាយ ខ្លួននាំកូនស្រីចូលក្នុងប្រឡាយនោះ ពេលនោះខ្លួនបានចាប់កូន​ស្រីផ្តួលឲ្យដេកទៅលើដី ហើយក៏រំលោភតែម្តងទៅ ប្រហែល៤-៥នាទីទើបខ្លួនបានសំរេច ហើយងើបស្លៀកខោទាំងអស់គ្នាវិញ។ ភ្លាមនោះ ខ្លួនបានឮសម្លេងកូនប្រុស ( រុន សុខគា) ស្រែកហៅប្អូនស្រី ( រ រ ស ) ២-៣ដង ប៉ុន្តែកូនស្រីខ្លួនមិនឆ្លើយតបវិញទេ ពេលនោះខ្លួនក៏ដើរសំដៅទៅទិសខាងកើតពីកន្លែងកើតហេតុ ដើម្បីគេចពីកូនប្រុសខ្លួន ។  អំពើនេះ ខ្លួនបានប្រព្រឹត្តចំនួន៣ដងរួចមកហើយ គឺលើកទី១ នៅក្នុងអំឡុងដើមឆ្នាំ២០១១, លើកទី២ ពាក់កណ្តាលឆ្នាំ២០១១ និងលើកទី៣នេះ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ ហើយត្រូវបានប៉ូលីសចាប់ខ្លួនតែម្តង៕
លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរង ប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានមានប្រសាសន៍ថា នេះគឺជាគ្រួសារដ៏អភ័ព្វមួយ ព្រោះថាកូនប្រុសប្តឹងពីឪពុកបង្កើត (ពោះម៉ាយ) ខ្លួន ពីករណីរំលោភប្អូនស្រីរបស់ខ្លួន ចំណែកជនរងគ្រោះមានការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយឪពុកខ្លួនជាជនល្មើស ត្រូវដេកក្នុងគុក​ជាមួយវិប្បដិសារី។ លោកក៏សូមអំពាវនាវផងដែរ សូមបងប្អូនយើងពិចារណាថា យើងជាមនុស្សកាន់ព្រះ​ពុទ្ធសាសនា មានវិចារណញាណ និងមានធម្មសញ្ញាខុសពីសត្វតិរិច្ឆាន៕ ដកស្រង់ពីវីបសាយបូលិសក្រសួងមហាផ្ទៃ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons