Friday, March 9, 2012

ប្រពន្ធ​៤​មិន​ឆ្អែត​នាំ​ស្រី​ក្មេង​មក​ដេក​ដល់​ផ្ទះ​​ត្រូវ​ជនមិនស្គាល់មុខ​លួច​ជះ​ទឹក​អាស៊ីត​ដាក់​រលួយ​ពេញ​ខ្លួន​



ដោយ​ ៖ លី ហ៊ាង
ថ្ងៃទី 10-03-2012 ម៉ោង 09:17:01 ​ ខេត្ដកំពង់ចាម​ ៖​ បុរស​វ័យ​អាយុ​៤៧​ ឆ្នាំ​ ដែល​គេ​ដឹង​ថា​ មាន​ប្រពន្ធ​ថែម​ទាំង​ មានកូន​ស្រី​ផង​នោះ​ បាន​នាំ​ស្រី​ក្មេង​ អាយុប្រមាណ​១៨​ឆ្នាំ​ មក​ឡើងឋានសួគ៌​ នៅ​ក្រោមផ្ទះ​ ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ ទឹក​អាស៊ីត​ស្រោច​ពីលើ​បណ្ដាល​ឱ្យ​បុរស​វ័យ​ចំណាស់​មាន​សង្ឃឹម​រស់​តិចតួច​ និង​នារី​វ័យក្មេង​បាន​រង​របួស​មួយ​កំណាត់​ ខាងលើ​ធ្ងន់ធ្ងរ​ផង​ដែរ​ ។​
​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៩​ ខែ​ មីនា​ ឆ្នាំ​២០១២​នៅ​ក្នុងភូមិ​ម្រ​ន់​ ឃុំ​ ជាំ​ក្រវៀន​ ស្រុក​មេមត់​ ខេត្ដកំពង់ចាម​ ។​
​អធិការ​នគរបាល​ស្រុក​មេមត់​លោក​ ឯម​ កុសល​ មិន​បាន​ពន្យល់​ពី​ហេតុការណ៍​ ជះ​ទឹក​អាស៊ីត​នោះ​ទេ​ ដោយ​លោក​ឆ្លើយ​ យ៉ាង​ខ្លី​ “​ខ្ញុំ​ជាប់រវល់​បន្ដិច​”​ ។​ ចំណែក​ លោក​ កែវ​ សំនៀង​ អធិការរង​ស្រុក​   មេមត់​បាន​ច្រានចោល​សុំ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​ ខណៈ​ដែល​លោក​ប្រាប់​ថា​ កំពុង​ នៅ​ឯ​ខេត្ដកណ្ដាល​ ។​ រីឯ​អធិការរង​ម្នាក់​ ទៀត​លោក​ ប៉េង​ អេ​ង​ហាក់​ ក៏​ឆ្លើយ​ ស្រ​ដៀង​គ្នា​នឹង​លោក​ កែវ​ សំនៀង​ ផង​ ដែរ​ថា​ “​ខ្ញុំ​អត់​បានដឹង​ថា​ មាន​ករណី​ ហ្នឹង​ផង​ ”​ ។​
​បើ​ទោះបីជា​អធិការ​ស្រុក​មេមត់​ ជាប់រវល់​ អធិការរង​ម្នាក់​ទៀត​ជាប់​នៅ​ ខេត្ដកណ្ដាល​ និង​អធិការរង​ម្នាក់​ទៀត​អត់​ ដឹង​រឿងហេតុ​កើតឡើង​នៅ​ក្នុង​ទឹកដី​ ដែល​ខ្លួន​កាន់កាប់​ក៏​ដោយ​ លោក​ ឆោម​ សា​វឿ​ន​ នាយ​រង​ប៉ុស្ដិ៍​ជាំ​ក្រវៀន​បានឱ្យ​ ដឹង​ថា​ បុរស​ដែល​ត្រូវ​ជន​មក​ស្គាល់​ មុខ​យក​ទឹក​អាស៊ីត​ចាក់​ស្រោច​ពីលើ​ឱ្យ​ រង​របួស​ធ្ងន់ធ្ងរ​ពី​ក្បាល​រហូត​ដល់​ចុង​ ជើង​មានឈ្មោះ​ ស៊ឹ​ម​ យី​ អាយុ​៤៧​ឆ្នាំ​ ជា​អ្នក​ធ្វើ​ចម្ការ​កៅស៊ូ​ និង​ធុ​រេ​ន​ រស់នៅ​ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​ រីឯ​នារី​ វ័យក្មេង​រងទឹក​អាស៊ីត​ដែរ​នោះ​ ឈ្មោះ​ កូយ​ ស្រី​ល័​ក្ខ​ អាយុ​១៩​ឆ្នាំ​ មានស្រុក​ កំណើត​នៅ​ភូមិ​ព្រែក​តូច​ ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ មានមុខ​របរ​ ជា​ស្រីឡង់សេ​ស្រា​បៀរ​ ។​ នាយ​រង​ប៉ុស្ដិ៍​ ជាំ​ក្រវៀន​បាន​បន្ដ​ថា​ ជនសង្ស័យ​ក្នុង​អំពើ​ នេះ​នៅ​ពុំ​ទាន់​សន្និដ្ឋាន​ថា​ ជា​អ្នក​ណា​ នោះ​ទេ​ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ ចាប់ខ្លួន​ជន​ដៃដល់​ ។​
​ប្រភព​ព័ត៌មាន​ដោយឡែក​មួយទៀត​បានឱ្យ​ ដឹង​ថា​ នារី​កូយ​ ស្រី​ល័​ក្ខ​ ក្រៅពី​ ផ្សព្វផ្សាយ​ស្រា​បៀរ​នាង​ប្រកប​មុខរបរ​លក់​ស៊ុប​ នៅ​ហាង​យីហោ​ “​ពន្លឺ​សុ​ផា​រ៉ា​”​ ស្ថិត​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ មេមត់​ ។​
​ជន​រង​គ្រោះ​ទាំង​២​នាក់​ក្រោយ​ពី​ត្រូវ​ ជន​មិន​ស្គាល់​មុខ​ស្រោច​ទឹក​អាស៊ីត​ បណ្ដាល​ឱ្យ​រលាក​រលួយរ​ឡេះ​ស្បែក​ ឆេះ​ សក់​ ភ្នែក​មិន​អាច​បើក​បាន​ ត្រូវ​អ្នក​ជិត​ ខាង​បាន​ដឹក​បញ្ជូន​មក​សង្គ្រោះ​មក​មន្ទីរ​ ពេទ្យ​ខេត្ដកំពង់ចាម​ ប៉ុន្ដែ​ដោយសារ​ បុរស​វ័យ​ចំណាស់​រង​របួស​ធ្ងន់ធ្ងរ​ជាង​ ត្រូវ​បាន​អង្គការ​មួយ​ដឹក​បញ្ជូន​បន្ដ​មក​ សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ ។​

​បុរស​រង​គ្រោះ​ ស៊ឹ​ម​ យី​ នៅ​ក្នុង​មន្ទីរ​ ពេទ្យ​ខេត្ដកំពង់ចាម​មិន​អាច​ប្រាប់​ព័​ត៌​ មានបាន​ទេ​គ្រា​ដែល​រងទឹក​អាស៊ីត​ធ្ងន់ធ្ងរ​ ប៉ុន្ដែ​បើ​យោង​តាម​នារី​រង​គ្រោះ​ កូយ​ ស្រី​ល័​ក្ខ​ ដែល​រង​របួស​ក្បាល​ និង​ភ្នែក​ ខាងស្ដាំ​ធ្ងន់ធ្ងរ​ បាន​និយាយ​ឱ្យ​ដឹង​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១២​ បុរស​ ស៊ឹ​ម​ យី​ បាន​មក​ហូប​ស៊ុប​នៅ​ កន្លែង​ដែល​នាង​លក់​ ហើយ​បាន​បបួល​ នាង​ទៅ​ដេក​នៅផ្ទះ​របស់​គាត់​ លុះ​វេលា​ ម៉ោង​៤​ទៀប​ភ្លឺ​ខណៈ​កំពុង​ដេក​ក្រោមផ្ទះ​ល្ហល្ហេវ​ ក្រេបទឹក​ឃ្មុំ​បាន​ម្ដង​ហើយ​នោះ​ ក៏​មានរឿង​ នេះ​កើតឡើង​តែ​ម្ដង​ ។​ នារី​ រង​គ្រោះ​ កូយ​ ស្រី​ល័​ក្ខ​ បាន​ដាក់​ការ​ សង្ស័យ​ថា​ អ្នក​ដែល​ស្រោច​ទឹក​អាស៊ីត​ ទៅ​លើ​នាង​ជា​ប្រពន្ធ​ទី​៤​របស់​បុរស​ ស៊ឹ​ម​ យី​ ឈ្មោះ​ ឆេ​ង​ ម៉ៅ​ អាយុ​ ប្រហែល​ ៥០​ឆ្នាំ​ មានកូន​ស្រី​ម្នាក់​អាយុ​ ជាង​១០​ ឆ្នាំ​ បន្ទាប់​ពី​គេ​ដឹង​ថា​ បាន​រៀប​ការ​ ជាមួយ​គ្នា​ជាង​២​ឆ្នាំ​មក​ហើយដោយ​ក្នុង​នោះ​បុរស​ ស៊ឹ​ម​ យី​ បាន​គ្រប់គ្រង​ដី​ ចម្ការ​កៅស៊ូ​និង​ធុ​រេ​ន​ជា​កម្មសិទ្ធិ​ឪពុក​ របស់​ប្រពន្ធ​ទី​៤​ និង​ភ្លើតភ្លើន​នឹង​ស្រី​ញី​ មិន​ចេះ​ឆ្អែត​ ។​
​នារី​រង​គ្រោះ​ កូយ​ ស្រី​ល័​ក្ខ​ បញ្ជាក់​ ថា​ ការ​ដែល​នាង​មក​ដេក​នៅ​ជាមួយ​ បុរស​ ស៊ឹ​ម​ យី​ នេះ​ក៏​ព្រោះតែ​ បុរស​ ស៊ឹ​ម​ យី​ បាន​ប្រាប់​នាង​ថា​ គាត់​ (​បុរស​ ស៊ឹ​ម​ យី​)​ និង​ប្រពន្ធ​បាន​ឈ្លោះប្រកែក​ គ្នា​និង​បាន​លែងលះ​គ្នា​ដោយ​ប្រពន្ធ​ចាក​ចេញពីផ្ទះ​យូរថ្ងៃ​មក​ហើយ​ ។​
​ ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ បុរស​ ស៊ឹ​ម​ យី​ គឺជា​កំពូល​បុរស​ ដែល​មាន​ស្រី​ញី​ច្រើន​ ហើយ​បើ​តាម​ ដឹង​បុរស​រូប​នេះ​មាន​ប្រពន្ធ​ទី​១,​  ទី​២,​ ទី​៣​ ទី​៤​ និង​មក​ដល់ទី​៤​ដែល​រៀប​ការ​ស្រប​ ច្បាប់​ទៅ​ហើយ​នោះ​បាន​នាំ​នារី​រង​គ្រោះ​មក​ដេក​នៅ​ក្រោមផ្ទះ​ទើប​កើត​មាន​ ករណី​ជះ​ទឹក​អាស៊ីត​បែប​នេះ​ ។​

​ស្នងការ​រង​នគរបាល​ខេត្ដកំពង់ចាម​ លោក​ ជឹ​ម​ សេង​ហុង​ ទទួល​បន្ទុក​នាយ​ ការិយាល័យ​យុត្ដិធម៌​បានឱ្យ​ដឹង​ថា​ ករណី​ ជះ​ទឹក​អាស៊ីត​នេះ​ វា​លើស​ពី​រឿង​ស្នេហា​ត្រី​ កោណ​ទៅ​ទៀត​ ទោះ​បុរស​ខាងលើ​នេះ​ បាន​នាំ​ស្រី​ ហើយ​ជា​ស្រីខូច​ទៀត​មក​ដេក​ ដល់​លើ​ផ្ទះ​ តើ​អ្នក​ណា​ទ្រាំ​បាន​?​
​លោកស្នងការ​រង​បាន​បន្ដ​ថា​ ស្ដ្រី​ដែល​ គេ​សង្ស័យ​ជា​អ្នក​ជះ​ទឹក​អាស៊ីត​ជា​ប្រពន្ធ​ ស្របច្បាប់​បាន​គេចខ្លួន​ បន្ទាប់​ពី​ធ្វើ​ សកម្មភាព​ ហើយ​ពេល​នេះ​សមត្ថកិច្ច​ កំពុង​តាម​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​ ។​

​គួរ​បញ្ជាក់​ថា​ ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ អាស៊ីតខ្លាំង​ បាន​ចូល​ជា​ធរមាន​នៅ​ពេល​ ថ្មីៗ​កន្លង​ទៅ​នេះ​ហើយ​ ហើយ​បើ​យោង​ តាម​មាត្រា​២០​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​ ដោយ​ប្រើ​អាស៊ីតខ្លាំង​ ជន​ដែល​ប្រព្រឹត្ដ​ នឹង​ត្រូវ​ផ្ដន្ទាទោស​ពី​២-៥​ឆ្នាំ​ ពិន័យ​ជា​ ប្រាក់​៤-១០​លាន​រៀល​ តែ​ប្រសិនបើ​ការ​ ប្រព្រឹត្ដ​នោះ​ដោយ​មាន​កាត់​អវៈយវៈ​ ឬ​ ពិការ​អចិន្ដ្រៃយ៍​ នឹង​ត្រូវ​ផ្ដន្ទាទោស​៥-១០​ ឆ្នាំ​ ហើយ​ការ​បើ​អំពើ​នេះ​បណ្ដាល​ឱ្យ​ជន​ រង​គ្រោះ​ស្លាប់​ដោយ​អ​ចេតនា​ នឹង​ត្រូវ​ ផ្ដន្ទាទោស​ពី​១០-២០​ឆ្នាំ​ ៕
Highslide JS Highslide JS Highslide JS Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons