ដោយ ៖ ហេង សូរិយា
ថ្ងៃទី 10-03-2012 ម៉ោង 09:35:09 ខេត្ដក្រចេះ ៖ នគរបាលស្រុកសំបូរ បានចាប់ឃាត់ខ្លួនបុរសជាប្ដីពីបទហិង្សាដោយចេតនា ខណៈដែលបុរសរូបនេះ ស្រវឹងស្រាខឹងប្រពន្ធមិនឱ្យម្ហូបទៅស៊ីក្លែម ស្រាបន្ដបានយកទឹកក្ដៅមកជះស្រោច ពេញរាងកាយ បណ្ដាលឱ្យស្ដ្រីជាប្រពន្ធ រងរបួសធ្ងន់ កាលពីវេលាម៉ោង៩ព្រឹក ចំថ្ងៃទិវាសិទ្ធិនារីអន្ដរជាតិ៨មីនា ហើយ បុរសជាប្ដីដៃដល់ក៏ត្រូវនគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួនបានភ្លាមៗដែរ ។
បុរសជាប្ដីដៃដល់រូបនេះ ឈ្មោះ នីប វេត អាយុ៤១ឆ្នាំ រីឯស្ដ្រីជាប្រពន្ធរង គ្រោះឈ្មោះ ប្រុញ ជា អាយុ៤២ឆ្នាំ មាន កូនបីនាក់ និងមានទីលំនៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ដក្រចេះ ។
លោកអនុសេនីយ៍ទោ នួន សារិន នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរ បាលស្រុកសំបូរ បានឱ្យដឹងថា កាលពី ថ្ងៃកើតហេតុបុរសជាប្ដីរូបនេះបានផឹក ស្រាជាមួយមិត្ដភក្កិនៅក្នុងភូមិតាំងពី ព្រឹកលុះពេលអស់សាច់ក្លែមបុរសរូប នេះបានទៅលើផ្ទះសួរប្រពន្ធរកសាច់ ក្លែមយកមកផឹកស៊ីបន្ដ តែប្រពន្ធមិន ព្រមយកក៏កើតជាជម្លោះតែម្ដង ។
លោកនាយផ្នែកបានបន្ដថា ខណៈ ដែលជនរូបនេះខឹងប្រពន្ធក៏បានស្រវា យកឆ្នាំងទឹកក្ដៅដែលដាំទឹកស្ងោរពងទា នៅលើចង្ក្រានមកជះលើប្រពន្ធទាំងកំរោល បណ្ដោលឱ្យរលាកពេញរាង្គកាយ។ ក្រោយ ពីកើតហេតុ ស្ដ្រីរងគ្រោះជាប្រពន្ធត្រូវ បាននាំមកសង្គ្រោះនៅគ្លីនីកឯកជនក្នុង ស្រុកសំបូរ រីឯបុរសជាប្ដីក៏ត្រូវកម្លាំង នគរបាលចាប់វាយខ្នោះភ្លាមៗ ។
លោកនាយផ្នែកបានបន្ដថា ជនរូប នេះត្រូវកម្លាំងនគរបាលស្រុកសំបូរ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ដក្រចេះដើម្បីចាត់វិធានការបន្ដរ ៕

