
ជងរងគ្រោះឈ្មោះ អ៊ុង វុន ភេទប្រុសអាយុ ៤៤ឆ្នាំ មុខរបបរត់ម៉ូតូឌុប មានទីលំនៅភូមិអូរបាត្រងក្រោម ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ អ្នកស្រីឡាន គឹមអូន ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃប្តីរបស់គាត់ បានរត់ម៉ូតូយកប្រាក់មកចិញ្ចឹមក្រុមគ្រួសារដែលមា នកូនចំនួន៤នាក់។ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ ប្តីគាត់បានមកហូបបាយ ហើយក៏ទៅរត់ម៉ូតូវិញដូចសព្វដង រហូតដល់ម៉ោង ៧យប់មិនឃើញត្រឡប់មកផ្ទះវិញ ទូរស័ព្ទក៏មិនចូលក៏ផ្អើលឆោឡោនាំគ្នាជិះម៉ូតូដើររក គ្រប់ទីកន្លែងមិនឃើញក៏ត្រឡប់មកផ្ទះវិញ ដោយគិតថា ប្តីរបស់គាត់ឈ្មោះ អ៊ុង វុន នេះប្រាកដជាគេសម្លាប់យកម៉ូតូហើយ។ លុះព្រឹកឡើងស្រាប់តែឃើញប្តីជិះម៉ូតូឌុប មកឈប់នៅមុខផ្ទះដោយមានអាការស្លេកស្លាំងនិយាយស្តីលែងដឹងខុសត្រូវទើបដឹងថា ប្តីត្រូវគេដាក់ថ្នាំយកម៉ូតូហើយក៏នាំគ្នាដឹកយក មកព្យាបាលនៅមន្ទីរពេទ្យខេត្ត្។
ប្រភពបានបន្តថា ចំពោះម៉ូតូដែលបាត់នោះម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខពោធិ៍សាត់ 1C 3328។
បើតាមការរៀបរាប់ពីជននៅក្នុងមន្ទីរពេទ្យឲ្យដឹងថា នៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី ២៣ មីនា រូបគាត់ឌុបស្រ្តីម្នាក់វ័យប្រហែលជាង ៣០ឆ្នាំពីមុខផ្ទះឈ្មោះ សុង នៅព្រៃញី ដោយស្រ្តីនោះឲ្យឌុបជូនទៅរកផ្ទះជួលដែលមានតម្លៃថោកសមរម្យ រហូតដល់ម៉ោងប្រហែល២រសៀលក៏បាន រកឃើញផ្ទះសំណាក់មួយនៅម្តុំសាលាបឋមសិក្សាព្រៃញីដែលថ្លៃ ២៥ដូល្លារក្នុងមួយខែ។ ជនរងគ្រោះបានបន្តថា ក្រោយពេលតថ្លៃត្រូវរូវជាមួយម្ចាស់ផ្ទះហើយស្រ្តីរូប នេះបានឲ្យរូបគាត់ឌុបមកទិញសំភារប្រើប្រាស់នៅផ្សារ ថ្មីពោធិ៍សាត់រួចក៏ត្រឡប់ទៅវិញនៅក្នុងដៃស្រ្តីនោះ មានកាហ្វេទឹកកកចំនួន២ថង់ផងពេលមកដល់ផ្ទះសំណាក់ខាងលើ ស្រ្តីនោះបានចាក់កាហ្វេចូលក្នុងកែវហើយឲ្យរូបគាត់ផឹក ស្រាប់តែមានអារម្មណ៍ងងុយដេកយ៉ាងខ្លាំងរូបគាត់ក៏ដេកនៅទីនោះតែម្តង។ លុះដល់ពាក់កណ្តាលយប់ដឹងខ្លួនស្រវារកសោម៉ូតូនិងទូ រស័ព្ទក្នុងហោប៉ៅខោមិនឃើញទើបដឹងថា ខ្លួនចាញ់បោកស្រ្តីនោះ។ ចំពោះករណីនេះក្រុមគ្រួសារជងរងគ្រោះបានដាក់ពាក្យ ប្តឹងសមត្ថកិច្ចឲ្យជួយរកចាប់មុខសញ្ញាស្រ្តីរូបនេះម កផ្តន្ទាទោសតាមច្បាប់៕