ដោយ ៖ សុខ ខេមរា
ថ្ងៃទី 24-03-2012 ម៉ោង 06:18:47 ខេត្ដបន្ទាយមានជ័យ ៖ បុរសម្នាក់ជា អ្នកបើកបរគោយន្ដត្រូវបានតុលាការ ខេត្ដបន្ទាយមានជ័យយកទៅដាក់គុក ជាង៣ខែមកហើយ ដោយសាររឿងគ្រោះ ថ្នាក់ចរាចរតូចមួយសោះ ដែលបណ្ដាល ឱ្យបុរសម្នាក់ទទួលរងរបួសបាក់ភ្លៅកើត ឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១២ នៅលើផ្លូវជាតិលេខ៥ ត្រង់ភូមិណាកា ឆាយ ឃុំកូប ស្រុកអូរជ្រៅ ។
តាមប្រភពព័ត៌មានពីគ្រួសារអ្នក បើកគោយន្ដបានប្រាប់អ្នកយកព័ត៌មាននគរវត្ដថា បុរសអ្នកបើកគោយន្ដនោះ ឈ្មោះ ប៉ុន ឡា អាយុ២២ឆ្នាំ រស់នៅភូមិ យាយអត ឃុំគុត្ដសត ស្រុកអូរជ្រៅ មានមុខរបរជាកម្មករបើកគោយន្ដ មានប្រពន្ធកូនតូចម្នាក់ ។
បុរសរូបនេះត្រូវបានតុលាការខេត្ដ បន្ទាយមានជ័យបានឃុំខ្លួនក្នុងពន្ធគារ ខេត្ដកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ មកដលពេលនេះមានរយៈពេលជាង៣ ខែមកហើយ ។
បើតាមប្រភពព័ត៌មានពីប្រជាប្រពល រដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា កាល ពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១២នៅចំណុច ខាងលើមានគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងគោយន្ដកន្ដ្រៃ និងម៉ូតូ១គ្រឿង ដែលបើកបរដោយបុរសឈ្មោះ ឈិត សុច អាយុ៦១ឆ្នាំ មុខរបរជាក្រុមប្រឹក្សា ឃុំសូភី រស់នៅភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ។ ប្រជាពលរដ្ឋដែលឃើញ ហេតុការណ៍បន្ដឱ្យដឹងទៀតថា មុនពេល កើតហេត ុគេឃើញអ្នកបើកគោយន្ដ ឈ្មោះ ប៉ុន ឡា និងមិត្ដភក្ដិម្នាក់ទៀត បានបើកគោយន្ដចេញពីស្រែស្ថិតនៅ ភូមិយាងថ្មី ឃុំកូប ដើម្បីទៅហូបបាយ។ បើកបរក្នុងទិសដៅពីលិចទៅកើត លុះ ឈ្មោះ ប៉ុន ឡា បើកគោយន្ដហួសផ្ទះក៏ បត់គោយន្ដត្រឡប់មកវិញទិសដៅពី កើតមកលិច ។ ពេលមកដល់ផ្ទះហូប បាយអ្នកបើកគោយន្ដក៏ឈប់នៅពេល នោះក៏មានម៉ូតូ១គ្រឿងបើកបរដោយ ឈ្មោះ ឈិត សុច បានបើកពីកើតមក លិច លុះដល់ចំណុចកើតហេតុក៏បុកគោ យន្ដពីក្រោយពេញទំហឹង បណ្ដាលបាក់ ភ្លៅខាងស្ដាំ។បន្ទាប់មកត្រូវបានរថយន្ដសង្គ្រោះមណ្ឌលសុខភាពកូប ដឹកយកទៅព្យាបាលមន្ទីរពេទ្យស្រុកមង្គលបុរី ។
បើតាមសាក្សីឃើញហេតុការណ៍ថា បុរសឈ្មោះ ឈិត សុច នេះមានអាការ ស្រវឹងស្រាទើបតែចេញពីហូបការនៅ ក្នុងភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ នៅកន្លែងកើតហេតុប្រជាពលរដ្ឋរត់ទៅជួយលើកអ្នកបើកម៉ូតូ ហើយសួរថា ហេតុអីបានតាបើកបុកគោយន្ដគេអ៊ីួចឹង នៅពេលនោះគាត់និយាយថា ខ្ញុំស្រវឹង ស្រា។បន្ទាប់មកម្ចាស់គោយន្ដឈ្មោះ ទឹម ជ័យ មកនិយាយសម្របសម្រួល ជាមួយអ្នករងរបួសថា គាត់ជួយថ្លៃព្យា បាលជំងឺឱ្យនៅពេលនោះអ្នករងរបួស បានយល់ព្រមផងដែរ ។ ប៉ុន្ដែក្រោយមក ដោយសារតែអ្នករងរបួសមានប្អូនថ្លៃជានគរបាលចរាចរខេត្ដបន្ទាយមានជ័យ មានតួនាទីជានាយផ្នែកខាងដោះស្រាយ គ្រោះថ្នាក់ចរាចរផងនោះ ។ បានបញ្ជា ទៅនគរបាលចរាចរស្រុកអូរជ្រៅឱ្យ បញ្ជូនគោយន្ដនិងមនុស្សរួមទាំងម៉ូតូ មកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ។
ចំណែកឯអ្នករងរបួសឈ្មោះ ឈិត សុច ដឹងថា ប្អូនថ្លៃបានចេញមុខ អន្ដរាគមន៍រឿងនេះនៅពេលនោះគាត់ក៏ក្រឡាស់ពាក្យសម្ដីវិញថាគាត់ អត់ដឹងទេចាំទៅដោះស្រាយជាមួយប្អូនថ្លៃខ្លួននៅស្នងការដ្ឋាននគរបាល ខេត្ដទៅ ។ ក្រោយ មកនគរបាលស្រុកអូជ្រៅបាននាំយក ម៉ូតូ និងគោយន្ដព្រមទាំងអ្នកបើកគោ យន្ដយកមកឃុំខ្លួននៅអធិការដ្ឋាននគរ បាលស្រុកមួយយប់ ទើបនៅថ្ងៃទី៥ ខែ មករា ឆ្នាំ២០១២ បានបញ្ជូនគោយន្ដ អ្នកបើកគោយន្ដ និងម៉ូតូម៉ាកហុងដា មកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ហើយបានឃុំខ្លួនអ្នកបើកគោយន្ដនៅ ស្នងការដ្ឋាននគរបាលខេត្ដមួយយប់ ទៀត។ខណៈដែលបញ្ជូនគោយន្ដ និងអ្នក បើកគោយន្ដមកដល់ខេត្ដ កូនប្រសា ម្ចាស់គោយន្ដឈ្មោះ ញឹក ពន្លឺ បានចូល មកជួបសម្រុះសម្រួលជាមួយលោក សំហាយ នាយផ្នែកចរាចរខេត្ដដែរ។ បើតាមលោកញឹកពន្លឺប្រាប់ថា លោក សំ ហាយ សួរគាត់ថាចូលមកដោះ ស្រាយមាន៥.០០០ដុល្លារទេ នៅពេល នោះឈ្មោះ ញឹក ពន្លឺ ប្រាប់គាត់វិញថា ខ្ញុំអត់មាន៥.០០០ ដុល្លារទេ ។ លោក សំ ហាយ បានប្រាប់វិញថា បើអត់ ៥.០០០ដុល្លារចាំទៅដោះស្រាយគ្នានៅតុលាការចុះ ។
លុះនៅព្រឹកថ្ងៃទី៦ ខែមករា នគរ បាលចរាចរខេត្ដបានបញ្ជូនមនុស្ស និងគោយន្ដរួមទាំងម៉ូតូទៅកាន់តុលាការខេត្ដបន្ទាប់មកតុលាការខេត្ដ បានឃុំខ្លួនអ្នកបើកគោយន្ដកាលពីថ្ងៃទី៦ ខែមករា រហូតមកដល់បច្ចុប្បន្ននេះមិនទាន់ដោះ លែងនៅឡើយទេ ។ ចំណែកម៉ូតូវិញត្រូវ បានម្ចាស់ធានាយកទៅប្រើប្រាស់វិញ ហើយដោយឡែកនៅតែគោយន្ដស្ថិតក្នុងតុលាការ និងមនុស្សកំពុងដេកគុក ។
បើតាមប្រភពព័ត៌មានពីលោកអធិការនគរបាលស្រុកអូរជ្រៅបានឱ្យ ដឹង បុរសរងគ្រោះឈ្មោះ តា សុច បានជា សះស្បើយមកបំរើការងារវិញហើយ។ ចំណែកម្ចាស់គោយន្ដកំពុងតែរង់ចាំ តុលាការហៅដោះស្រាយ ប៉ុន្ដែមកដល់ ពេលនេះតុលាការមិនទាន់ហៅដោះ ស្រាយទាល់តែសោះធ្វើឱ្យអ្នកជាប់គុក កាន់តែជាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។
ពាក់ព័ន្ធនិងរឿងរ៉ាវឃុំខ្លួននេះ គឺមាន មជ្ឈដ្ឋានមួយចំនួនបានរិះគន់ថា គ្រាន់ តែរឿងគ្រោះថ្នាក់ចរាចរប៉ុណ្ណឹងសោះ បែរជាតុលាការបែរជាចាប់គ្នាដាក់គុក ដោយនេះជាភាពអយុត្ដិធម៌សម្រាប់ជនក្រីក្រដូចជាតៃកុងគោយន្ដរូប នេះ ៕