Friday, March 16, 2012

សុំ​ម្ដាយ​យក​គូស្នេហ៍​ក្រោយ​ទៅ​រស់នៅ​ជាមួយ​ ម្ដាយ​មិន​ព្រម​លេបថ្នាំ​សម្លាប់​ខ្លួន​

Highslide JS


ដោយ​ ៖ ចន្ថា
ថ្ងៃទី 16-03-2012 ម៉ោង 13:00:28 ​ ខេត្ដកំពង់ឆ្នាំងៈ ​បុរស​ម្នាក់​ត្រូវ​បាន​គូ​កំណាន់​របស់​ខ្លួន​នាំ​យក​មក​មន្ទីរពេទ្យ​បង្អែក ​ខេត្ដ​កំពង់​ ឆ្នាំង​ភ្លាមៗ​ដើម្បី​អោយ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត​ បន្ទាប់​បុរស​រូប​នេះ​បាន​យក​ថ្នាំពេទ្យ​១០​បន្ទះ​ លេប​ដើម្បី​សម្លាប់​ខ្លួន​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ថ្ងៃ​ ទី​១៦​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​ភូមិ​ស្រែ​ព្រីង​ សង្កាត់​កំពង់ឆ្នាំង​  ក្រុង​កំពង់ឆ្នាំង​ ។​
កញ្ញា​ ស្រី​ មុំ​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ត្រ​ញំ​ង​ថ្ម​ ឃុំ​ក្សេ​ន្ដ​ក្សាន្ដ​ស្រុក​ឧត្ដុង្គ​ ខេត្ដកំពង់ស្ពឺ​មក​ ជួល​ផ្ទះ​នៅ​ខេត្ដកំពង់ឆ្នាំង​ បាន​ប្រាប់​អោយ​ដឹង​ថា​ បុរស​ដែល​លេបថ្នាំ​នោះ​ឈ្មោះ​ជិន​ ស៊ី​ម​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ ខាងលើ​ ។​ នាង​បាន​ប្រាប់​ទៀត​ថា​ នាង​បាន​ទំនាក់​ទំនងជា​មួ​ួ​យ​បុរស​ ជិន​ ស៊ី​ម​នេះ​យូរណាស់​មក​ ហើយ​ នៅ​ថ្ងៃ​កើតហេតុ​ ជិន​ ស៊ី​ម​បាន​សុំ​ម្ដាយ​របស់​គាត់​ យក​នាង​ទៅ​រស់នៅ​ផ្ទះ​ជា​មួ​ួ​យ​ម្ដាយ​ ប៉ុន្ដែ​ម្ដាយ​របស់​ជិន​ ស៊ី​ម​មិន​អនុញ្ញាត​ ហើយ​នាង​មិន​យល់ព្រម​ ដោយសារ​តែ​នៅ​ទីនោះ​ប្រពន្ធដើម​របស់​បុរស​នេះ​នៅផ្ទះ​ជាមួយ​ដែរ​បុរស​នោះ​ ខឹង​ក៍​លេបថ្នាំ​សម្លាប់​ខ្លួន​តែ​ម្ដង​ក្រោយ​ពេល​កើតហេតុ​នាង​បា​បន​ដឹក​ បុរស​រូប​នេះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ម្ដង​ ។​
​ស្រី​ មុំ​បាន​ប្រាប់​ទៀត​ថា​ បុរស​នេះ​មាន​ប្រពន្ធ​និង​មានកូន​ចំនួន​២​នាក់​ ហើយ​បើ​តាមការឲ្យដឹង​នោះ​បុរស​នេះ​កន្លង​មក​ធ្លាប់​បាន​លេបថ្នាំ​បី​លើក​ហើយ ​គឺ​លេប​នៅ​ទី​ភ្នំពេញ​១​លើក​ និង​ នៅ​ខេត្ដ​ កំពង់ឆ្នាំង​ ចំនួន​២​លើក​មក​ហើយដោយ​សារ​តែ​រឿង​ដដែល​នោះ​ ៕
​    ​
​    ​


Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons