រាជធានីភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣០ មីនា បានចេញសេចក្តីជូនដំណឹងមួយ ដោយឲ្យពលរដ្ឋនៅរាជធានី និងបណ្តាខេត្តមួយចំនួនបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នពីផលប៉ះពាល់នៃឥទ្ធិពលព្យុះប៉ាកហា ដែលនឹងមកដល់កម្ពុជាចាប់ពីថ្ងៃតី០១ ដល់ថ្ងៃទី០៣ ខែមេសា។
តាមសេចក្តីជូនដំណឹងឲ្យដឹងថា បន្ទាប់ពីធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុ រួចមក ឃើញថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ នេះមានព្យុះមួយឈ្មោះប៉ាកហា (PAKHAR) បានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង ត្រង់ខ្សែវ័ណ្ឌទី០៩,៧ នៃរយៈទទឹងខាងជើង និងស្រប១១១,២ នៃរយៈបណ្តោយខាងកើត។ ព្យុះនេះមានកម្លាំងខ្យល់កួច៦៥គីឡូម៉ែត្រ កំពុងធ្វើដំណើរសន្សឹមៗឆ្ពោះទៅទិសពាយ័ព្យ។ តាមការព្យាការព្យុះប៉ាកហា នឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រប្រទេសវៀតណាមភាគខាង ត្បូងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២។
ព្យុះប៉ាកហា នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ ដោយបង្កឲ្យផ្ទៃមេឃមានពពកច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី១៥-២៥គីឡូម៉ែត្រ មានភ្លៀង ផ្គរ រន្ទះច្រើន ព្រមជាមួយនឹងខ្យល់កន្ត្រាក់ក្នុងល្បឿនពី២៥-៣៥គីឡូ ម៉ែត្រ ទៅតាមបណ្តារាជធានី ខេត្តមួយចំនួនដូចជា : រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង កែប កំពត និងខេត្តព្រះសីហនុ។ រលកសមុទ្រអាចមានកំពស់ពី១,៥០-២០០ម៉ែត្រ។
យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹកនិងឧតុនិយមសូមអំពាវនាវដល់អាជ្ញា ធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តារាជធានី ខេត្ត ដូចបានជម្រាបជូនខាងលើ ពិសេសបងប្អូនប្រជានេសាទសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕