ថ្ងៃទី 30 ខែមីនា ឆ្នាំ2012, ម៉ោង 03:50 PM ចាន់សុខលន់

តែបើពួកគាត់ជាកម្មករក្រីក្រ ហើយថែមទាំងពិការ ដែលគ្មានបក្សពួកនិងគេដឹកអីវ៉ានបន្តិចបន្តួច ក៏គយមិនលើកលែងឡើយ! គឺឈឺចាប់ និងធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមសមត្ថកិច្ចគយទាំង នោះ។
ពួកកម្មករសរុបប្រហែលជាង២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៨ និ៤៥នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ បណ្តាលឲ្យស្ទះផ្លូវជិត៣ម៉ោង ព្រោះតែកម្មករបានសម្រុកចូលស្នាក់ការគយ ធ្វើឲ្យក្រុមសន្តិសុខគយប្រហែលជា៥ទៅ៦នាក់ បានស្ទុះចូលទៅយកកាំភ្លើងអាការមកស្ពាយគំរាម និងប្រុងប្រៀបទប់ទល់ទៅហ្នឹងក្រុមបាតុករ ហើយក៏បានរត់ទៅទាញរបង ទ្វារបិទទាន់ ទើបធ្វើឲ្យកម្មករដែលផ្ទុះកំហឹង និងការឈឺចាប់ មិនអាចចូលទៅជួបលោកជួប អេន ប្រធានស្នាក់ការនោះ បានតែត្រឹមឈរស្រែកបកអាក្រាតអំពីអំពើរពុករលួយរប ស់សមត្ថកិច្ចគយប៉ុណ្ណោះ!
កម្មករទាំងនោះបានបង្ហើបថា រទេះខ្លះដឹកស្ទើរតែដល់មេឃ ហើយមួយថ្ងៃៗបួនដប់ជើង ក៏មិនដែលឃើញអស់លោកទាំងនេះចាប់ដែរ។
ជុំវិញបញ្ហាខាងលើនេះលោកជួប អេន អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ! តែខាងសមត្ថកិច្ចគយបានអះអាងថា ការចាប់និងរឹតបណ្តឹងទំនិញគេចពន្ធនេះ គឺដើម្បីប្រមូលពន្ធចូលរដ្ឋតែប៉ុណ្ណោះ។ រីឯកម្មករអូសរទេះលោកមិនហាមឃាត់នៅមុខរបរពួកគាត់ ទេ! ចង់ដឹកអីដឹកទៅសំណូមពរ កុំឲ្យតែកាងឈ្មួញខិលខូចទៅបានហើយ! ទុកឲ្យឈ្មួញទាំងនោះ ចូលមកបង់ពន្ធជូនរដ្ឋ ព្រោះអីឈ្មួញទាំងនោះ ប្រើរូបភាពជាកណ្តៀពូនដំបូក ដោយបង្កប់តាមរទេះតិចៗជាច្រើនជើង។
ពាក់ព័ន្ធនិងរឿងនេះដែរអស់រយះពេលជាង២ម៉ោង ទើបកម្មករទាំងនោះធ្វើការរំសាយទៅវិញ ព្រោះតែមន្ត្រីគយបានជួបចរចាជាមួយតំណាងកម្មករម្នាក់ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត៕



