Tuesday, March 13, 2012

ជប៉ុន​នឹង​ផ្ដល់​ប្រាក់​ជាង​៩​ម៉ឺន​​ដុល្លារ​ ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សម្រាប់​បោះពុម្ព​ឯកសារ​​ស្ដី​​ពី​ការ​​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត​


អង្គារ 13 មិនា 2012 - 10:08 am | | 61 views

យោង​តាម​សេច​ក្ដី​​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​ជប៉ុន​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​អង្គារ នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ធ្វើ​​ពិធី​ផ្ដល់​ប្រាក់​ចំនួន​៩០,៩០០​ដុល្លារ​ទៅ​ឲ្យ​គណៈកម្មាធិការ​ តស៊ូមតិ​នៃ​សមាគម-អង្គការ​មិនមែន​រដ្ឋាភិបាល សម្រាប់​គម្រោង​បោះ​ពុម្ព​ឯក​សារព័ត៌មាន​ស្ដី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ សមាជិក​ក្រុមប្រឹក្សាឃុំ​-សង្កាត ។
សេចក្ដី​ប្រកាស​នោះ​បាន​លើក​ឡើង​ថា ស្ថាន​ទូត​ជប៉ុន​ប្រចាំ​​កម្ពុជា​ បាន​​បង្ហាញ​ថា ​ក្រោម​គម្រោងការ​នៃ​​កិច្ច​​​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន ​ជំនួយ​ឧបត្ថម្ភឥត​សំណង​​សម្រាប់​​គម្រោង​​ទ្រង់​​ទ្រាយ​​​តូច​​សន្តិ​សុខ​ មនុស្ស​ជាតិ​ ( ជំនួយ​ គូណាណូណិ ) នឹង​ត្រូវ​​ចុះ​ហត្ថ​​លេខា​​ដោយ​​ឧប​ទូត​​ស្ថាន​​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​គឺ លោក ការ៉ាមូរា ហ៊ីរ៉ូស៊ី និង​ ប្រធាន​គណកម្មា​​ធិកា​តស៊ូមតិ​នៃ​សមាគម-អង្គការ​មិន​មែន​រដ្ឋាភិបាល​ លោក ម៉ុក ម៉ៃល នៅ​ស្ថាន​ទូត​ជប៉ុន នា​រសៀល​ម៉ោង​៤​ថ្ងៃ​ទី​១៣ ខែមិនា ឆ្នាំ​២០១២ នេះ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons