
ខេត្តក្រចេះ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានផ្តល់សម្ភារប្រើប្រាស់ជូនអតីតកងកម្លាំងប្រដាប់អា វុធនិងគ្រួសារចូលនិវត្តន៍ ចំនួន៥៨គ្រួសារ កាលពីព្រឹកថ្ងៃទី១៩ខែមីនា នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
មានប្រសាសន៍ក្នុងពិធីចែកសម្ភារប្រើប្រាស់ក្នុងលំនៅ ដ្ឋាននិងសម្ភារកសិកម្មឯក ឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម អំពាវនាវឲ្យអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រសារ ចូលនិវត្តន៍ ដែលបានមកតាំងទីលំនៅថ្មីលើដីសម្បទានសង្គមកិច្ចដែល រារដ្ឋាភិបាលប្រគល់ ជូនស្ថិតក្នុងឃុំស្វាយជ្រះនេះ មករស់នៅឲ្យបានគ្រប់ៗគ្នា ។
ឯកឧត្តម ខាំ ភឿន អភិបាលខេត្តក្រចេះដឹងថា នៅទី ២០ ខែឆ្នូ ឆ្នាំ ២០១១ បានធ្វើពិធីចាប់ឆ្នោតមុខសញ្ញាអ្នកទទួលដីចំនួន ៣៥៥ គ្រួសារ ក្នុងនោះមកពីក្រសួង ការពារជាតិ ចំនួន២០៥គ្រួសារ ក្រសួងមហាផ្ទៃចំនួន ៩១គ្រួសារ។ រហូតមកទល់នេះគ្រួសារដែលបានដីឡូតិលំនៅដ្ឋាន ដីឡូតិកសិកម្ម និងផ្ទះ បានស្នាក់នៅ អចិន្ត្រែយ៍ចំនួន ៥៨គ្រួសារ ។
ទោះជាមានការខិតខំប្រឹងយកចិត្តទុកដាក់ពីរាជរ ដ្ឋាភិបាលចំពោះអតីតកងកម្លាំងប្រដាប់អាវុធដែលជាអ្នកមា នគុណបំណាច់ចំពោះជាតិយ៉ាងណាក៏ដោយ បងប្ងូនអតីតកង កម្លាំងប្រដាប់អាវុធបានសុំណូមឲ្យក្រុមការងារអនុវ ត្តគម្រោង ពិសេសរាជរដ្ឋាភិបាលជួយ ដោយពួកគាត់មួយចំនួនបានអះអាងនិងត្អូញត្អែរថា ពួកគាត់មកតាំងទីលំនៅជាយូរមក ហើយ ប៉ុន្តែលំនៅដ្ឋានរបស់គាត់មិនទាន់មានជញ្ជាំង រនាប នៅឡើយទេដែលជាហេតុធ្វើឲ្យ ការរស់នៅរបស់ពួកគាត់ជួបការលំបាល។ម្យ៉ាងទៀតដីធ្វើក សិកម្មមិនទាន់ឈូសឆាយ ជូនគាត់នៅឡើយទេ ខណៈពេលដែល រដូវដាំ ដុះឈាន ចូលមកដល់នោះ ។
ទាក់ទិននឹងបញ្ហានេះលោក ម៉ាន់ សុផាត នាយកគម្រោងសម្បទានដីសង្គមកិច្ចបាន បញ្ជាក់ថា ក្រុមការងារមានការយឺតយ៉ាវបន្តិចពិតមែនលើការសាងស ង់ផ្ទះ ដោយសារ ខ្វះខាតឈើសម្រាប់យកមកធ្វើឲ្យទាន់ពេលវេលា។ អំពីដីកសិកម្មកន្លងមកក្រុមការងារ បានចុះបោះ បង្គោលជូន ដល់ពួកគាត់ហើយ ប៉ុន្តែកន្លែងខ្លះគាត់មិនបានទៅមើល បែរជាថា ដីរបស់គាត់ មិនទាន់ ធ្វើការឈូសឆាយទៅវិញ៕

