Tuesday, March 13, 2012

ក្រសួង​ការ​បរទេស​ថា កំពុង​ស្វែង​រក​អន្តរាគមន៏​ជួយ​ពរដ្ឋ​ខ្មែរ​៣៨​នាក់​ដែល​ថៃ​ចាប់​ខ្លួន​

ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ពេល​នេះ​ខ្លួន​​កំពុង​​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៏​ ដើម្បី​​ជួយ​​ពលរដ្ឋ​ខ្មែរ ៣៨ នាក់ ដែល​ទាហាន​ថៃ​បាន​ចាប់​ខ្លួន ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស
លោក កុយ គួង បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ពេល​នេះ​អគ្គកុង​ស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ស្រះកែវ​កំពុង​ទំនាក់​ទំនង​ជា​មួយ​អាជ្ញធរ ថៃ​ប្រចាំ​ខេត្ត ស៊ីសាកេត ដើម្បី​អន្តរាគមន៍​ករណី​នេះ ។ ហើយ​​ថា​ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន ឬ ធ្វើ​អ្វី​ខុស​ច្បាប់​មែន​នោះ​ អគ្គ​កុង​ស៊ុល​កម្ពុជា​​នឹង ផ្ដល់​មេធាវី​ដើម្បី​ការពារ​ពួក​គេ ។
សេច​ក្ដី​ថ្លែង​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​រូប ​នេះ បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​សេច​​ក្ដី​រាយការណ៏​កាល​ពី​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ​ដោយ​​កាសែត ​​បាង​កក​ប៉ុស្តិ៏​របស់​ថៃ ដែល​បាន​ដក​ស្រង់​សម្ដី​ទាហាន​និង​មន្ត្រី​ឧទ្យាន​ជាតិ​​មក​ចុះ​ផ្សាយ​ថា ពួក​គេ​​បាន​ឃាត់​ខ្លួន​ ពលរដ្ឋខ្មែរ ​៣៨​នាក់ ដែល​ឆ្លង​​ចូល​ក្នុង​ឧទ្យាន ការ​ពារ​សត្វ​ព្រៃ​ក្នុង​ខេត្ត ​ស៊ីសាកេត​​​​​​ ដោយ​ខុស​​ច្បាប់​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons