Thursday, March 22, 2012

ប្តឹង​លែង​ប្តី​ខឹង​លួច​រំលោភ​មេជ្រូក

(អត្ថបទអង្គរធំ)
ថ្ងៃទី​ 23 ខែមីនា ឆ្នាំ2012, ម៉ោង 07:59 AM អាន ប៊ុនរ័ត្ននៈ

កាល​ពី​ឆ្នាំមុ​ន ​“អ​ង្គ​រ​ធំ​”​ ​ធ្លា​ប់​ចុះ​ផ្សា​យ​ម្ត​ង​រួ​ច​មក​ ​ហើ​យ​ ​ស្តីពី​កំ​លោះ​ស្ទា​វ​ញៀ​​ន​ថ្នាំម្នា​ក់​ ​នៅ​ខេត្ត​ពោធិ៍​-​សា​ត់​ ​លួ​ច​​ប្រ​ព្រឹ​ត្តអំ​ពើ​អ​នាចា​រ​ជា​មួ​យ​មេ​ជ្រូ​ក​ ​លុះ​ម្ចា​ស់​-​ ​ជ្រូ​ក​ឃើ​ញ​ទា​ន់​ ​ក៏​ប្តឹ​ង​ប៉ូ​លិ​ស​ឱ្យ​ចា​ប់​​។
នៅពេលនេះទៀត ក៏មានស្ត្រីម្នាក់ប្តឹងលែងប្តី ព្រោះតែ ខឹងលោកប្តីនេះឃ្លាន ដាច់ដាបពេក ទៅរំលោភមេជ្រូក ដែលជារឿងគួរឱ្យហួសចិត្ត...។
នាងឆាយ យ៉ាត អាយុ៣៤ឆ្នាំ រស់នៅភូមិនីពេជ្រ “ក” ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបរាប់ប្រាប់ អ្នកយកព័ត៌មានយើងទាំងឈឺចិត្តថា រូបនាងជាកូនកំព្រា ដែល ឪពុកម្តាយស្លាប់ចោលអស់ តែបានរស់នៅជាមួយបងស្រីៗ៣ នាក់។ នាងមានប្តីឈ្មោះគីម កាន់ អាយុ៣៣ឆ្នាំ និងកូន២នាក់ (ប្រុស១ ស្រី១) ដោយប្រកបរបរធ្វើស្រែចម្ការ ជាមួយជីវភាព ត្រឹមតែមួយគ្រប់ប៉ុណ្ណោះ។ ចាប់ផ្តើមរួមរស់ជាមួយគ្នាដំបូង ប្តីនាងជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការរកស៊ី មិនដែលធ្វើ ទុក្ខបុកម្នេញរូបនាងទេ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែ គេបែកគំនិតចេះផឹកស្រា ចេញក្បួនកាច ឱ្យតែស្រវឹងកាលណា មកដល់ផ្ទះ ក៏វាយធ្វើបាបនាង និងចាប់បង្ខំនាងរួម- ភេទ គ្មានត្រាប្រណី។ ប្តីនេះ ល្មោភកាមខ្លាំងណាស់ សូម្បីតែពេលនាងមិនស្រួលខ្លួន ក៏គេមិនលើកលែង ដែរ គឺធ្វើបាបនាងទាំងយប់ទាំងថ្ងៃ ឱ្យតែចំណង់តណ្ហា គេពុះកញ្ជ្រោលពេលណា ក៏ចាប់នាងពេលហ្នឹង សូម្បី នាងកំពុងបំបៅដោះកូន ក៏ប្តីនេះ អាចដេកជាមួយនាង កើតដែរ។ បើនាងមិនព្រមឱ្យគេបន្ធូរតណ្ហាទេនោះ ច្បាស់ជាត្រូវជាំសាច់ ដោយដំបងព្រនង់ មិនខាន ឡើយ។
នាងឆាយ យ៉ាត បន្តទាំងទឹកភ្នែកថា កាលពី ថ្ងៃទី០៧ មីនា ២០១២ វេលាម៉ោង៩ កន្លះយប់ ដោយសារនាងមិនស្រួលខ្លួន បានប្រកែកមិនព្រមឱ្យប្តីនេះរួមរ័កទេ។ ពេលនោះ ស្រាប់តែគេក្រពុលមុខ ស្រែកឡូឡា រួចចុះទៅដីបាត់ ដែលនាងស្មានថា ប្រហែលជា គេចេញទៅផឹកទៀតហើយ ក៏សម្ងំដេក ធ្វើមិនដឹងឮទៅ។ បានមួយស្របក់ ស្រាប់តែ នាងស្តាប់ឮមេជ្រូក ដែលនាងចិញ្ចឹម ស្រែកថ្ងូរងូក!ងូក ខុសពីធម្មតា ដូចយំទារ- បាយអ៊ីចឹង ប៉ុន្តែ នាងទើបនឹងដាក់ឱ្យស៊ីឆ្អែតសោះ ហេតុអ្វីក៏នៅតែទារស៊ី? ដោយ ឆ្ងល់ពេក នាងក៏ចុះទៅមើលទ្រុងជ្រូក ក្រោមពន្លឺព្រះចន្ទភ្លឺក្រឡែត ស្រាប់តែឃើញ លោកប្តីល្មោភកាម កំពុងរំលោភមេជ្រូក យ៉ាងអាសអាភាស ឯមេជ្រូក ប្រហែលជា ខ្លាចម្ចាស់ប្រុសវា ក៏ចេះតែឈរស្ងៀម និងស្រែកងូក! ងូក! មិនឈប់។ នាងឆ្អែត ចិត្តពេក ក៏ស្រែកជេរពីរបីម៉ាត់ទៅ ធ្វើឱ្យប្តីផ្អាកសកម្មភាព ស្រវាស្លៀកខោ ដើរចេញ ធ្វើដូចអត់ដឹងអី បណ្តាលឱ្យនាងឈឺចាប់ជាពន់ពេក ព្រោះបើប្តីនេះ ផិតក្បត់នាងជាមួយ មនុស្សស្រីនោះ ក៏នាងមិនថាដែរ តែគេទៅចាប់រំលោភមេជ្រូក ជាសត្វតិរច្ឆានយ៉ាង នេះ តើវាថោកទាបដល់កម្រិតណាទៅ? ទីបំផុត ដោយទ្រាំទ្រលែងបាន នាងក៏រត់-ចេញពីផ្ទះ ទៅសុំស្នាក់ជាមួយឪពុកមា ដែលជាមេឃុំ នីពេជ្រ ដោយតាំងចិត្តថា មិនយកប្តីនេះវិញទេ ទោះ ជាគេមិនព្រមលែងលះនាងក៏ដោយចុះ។
ដោយឡែក លោកគីម កាន់ អាយុ៣៣ឆ្នាំ ជា ប្តី បានរៀបរាប់ដោយលាក់លៀមថា តាមពិត លោក មិនមែនជាមនុស្សសាហាវឃោរឃៅ ធ្វើបាបប្រពន្ធ ដូចពាក្យនាងចោទប្រកាន់នោះទេ។ មុននឹងរួមដំណេក ជាមួយប្រពន្ធ លោកតែងតែសុំត្រឹមត្រូវ មិនដែលចាប់- បង្ខំអ្វីទេ ប៉ុន្តែ ក៏មិនចង់ឱ្យនាងប្រើថ្នាំពន្យារកំណើត អ្វីដែរ។ ពេលនាងមិនឱ្យ លោកសុខចិត្តចាក់ទឹកក្រៅ- ពាង ហើយក៏មិនដែលទៅមានស្រីញីឯណាក្រៅពី ប្រពន្ធនេះដែរ តែប្រពន្ធមិនយល់ចិត្តប្តីសោះ។ លោក មិនបានទៅចាប់រំលោភមេជ្រូក ដូចពាក្យប្រពន្ធថា នោះទេ ពេលខឹង នាងចេះតែនិយាយផ្តេសផ្តាស ខុសពី ការពិត ទោះជាឱ្យលោកស្បថ ក៏ហ៊ានដែរ។ ទោះជាយ៉ាងនេះក្តី ក៏លោកសារភាពថា ពេលផឹកម្តងៗ តែងតែជ្រុលប្រើកាយវិការមិនសមរម្យខ្លះៗ ទៅលើនាង តែលោកសន្យាថា នឹងព្យាយាម លះបង់អំពើអាក្រក់គ្រប់បែបយ៉ាង ឱ្យតែភរិយាជាទីស្រលាញ់ ព្រមមករួមរស់ជាមួយគ្នាវិញ។
អ្នកស្រីឆាយ រ៉ាន់ អាយុុ៤៨ឆ្នាំ និងអ្នកស្រីឆាយ រ៉ា អាយុ៤២ឆ្នាំ ជាបងបង្កើតរបស់នាងឆាយ យ៉ាត បានឱ្យដឹងស្របគ្នាថា រឿងទំនាស់ប្អូនស្រីនឹងប្តីនោះ ពួកអ្នកស្រីមិនហ៊ានលូកដៃទេ គឺបើនាងយ៉ាត អាចទ្រាំទ្រ ជាមួយប្តីនេះបានតទៅទៀត ក៏ស្រេចតែនាងទៅ។ ពួកអ្នកស្រីទទួលស្គាល់ថា ប្អូនថ្លៃនោះ ពិតជាមនុស្សកោងកាច គ្មានគ្រូអាចារ្យណាប្រដៅបានទេ គេអាងកាំបិត ពូថៅ គ្មានបងប្អូនណាហ៊ានទៅសម្របសម្រួលអ្វីឡើយ ដូច្នេះ បើមានបញ្ហា ទុកឱ្យពួកគេដោះស្រាយចុះ។ ឯរឿងរំលោភមេជ្រូកនោះ ឮតែប្អូនស្រីប្រាប់ដែរ ពុំដឹងជាពិតឬ ពុំពិតទេ តែទទួលស្គាល់ថា នាងយ៉ាត ពិតជាបានចិញ្ចឹមមេជ្រូក ១ក្បាល ទុកយកកូនលក់ ប្រាកដមែន។
លោកឃួន យ៉ុន អាយុ៣៧ឆ្នាំ ជាបងជីដូនមួយរបស់លោកគីម កាន់ បានឱ្យដឹងថា លោកចង់ឱ្យពួកគេ យកគ្នាវិញ ដោយមិនចង់ឱ្យលែងលះគ្នាទេ ព្រោះអាណិតក្មួយៗ។ ឥឡូវភាគីប្តីព្រមទទួលកំហុសហើយ ដូច្នេះ គួរតែនាងយ៉ាត ព្រមព្រៀងចាប់ដៃជាមួយប្តីវិញទៅ។
រីឯអ្នកភូមិមួយចំនួន បាននិយាយស្របគ្នាថា បើពិតដូចពាក្យប្រពន្ធ ថាមែន ពួកគាត់ហួសចិត្តនឹងបុរសគីម កាន់ ខ្លាំងណាស់ ព្រោះមានប្រពន្ធ នៅជ្រងោ បែរជាទៅរំលោភមេជ្រូកទៅវិញ? ចុះបើសិនជាគ្មានមេជ្រូក សម្រាប់ឱ្យគេបន្ធូរតណ្ហា តើថ្ងៃក្រោយ បុរសនេះ នឹងប្រព្រឹត្តអំពើអនាចារ យ៉ាងណាទៅ? ទោះជាគេចេះប្រើស្រោមអនាម័យត្រឹមត្រូវ ក៏ការចាប់- រំលោភសត្វតិរច្ឆានបែបនេះ ផ្ទុយនឹងច្បាប់ផង ខុសគន្លងធម៌ផង បំផ្លាញ កិត្តិយសខ្លួនផង។ ពួកគាត់ជឿថា លុះត្រាតែប្រពន្ធឃើញជាក់ស្តែង ទើប នាងហ៊ានបកអាក្រាតប្តីបែបនេះ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons