Tuesday, March 13, 2012

ប៉ូលីសចរាចរណ៏ខេត្តបន្ទាយមានជ័យនៅតែផ្គើននិងអនុសាសន៍សម្ដេច នៅតែបន្តដាក់ពង្រាយកូនចៅតាមចំណុចយកលុយដ៏ដែល

 ដោយៈknewdaily.12-03-2012                                                                       បន្ទាយមានជ័យៈលោកឈឿម សុផុន ប្រធានការិយាល័យចរាចរណ៏នៃស្នងការរដ្ឋាននគរលាលខេត្ត
បន្ទាយមានជ័យពិតជាមនុស្សអស្ចារ្យមែនមិនខ្លាចហើយនៅតែផ្គើននិងអនុសាសន៍សម្ដេចដ៏ដែលដោ
យនៅតែបន្តប៉េសកកម្មឲ្យកូនចៅដាក់ប៉ុស្តិ៍តាមចំណុចចាប់ឡានម៉ូតូយកលុយមកឡើងឲ្យខ្លួន។

ជាក់ស្ដែងដូចជាបានឃើញនៅក្នុងថ្ងៃទី១២/០៣.២០១២ប៉ូលីសចរាចរណ៏ខេត្តបន្ទាយមានជ័យបាន
ដាក់ប៉ុស្តិ៍តាមចំណុចក្រៅខេត្តដូចជាផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៥A ផ្លូវ៥៦Aនិងផ្លូវកំណាត់ផ្លូវជាតិ
លេខ៥A ដាក់ចាប់រថយន្ត ម៉ូតូទារប្រាក់ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោងជិត៥ល្ងាច។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថាមេប៉ូលីសចរាចរណ៏ដែលបាននៅតាមចំណុចគឺត្រូវបានលោកប្រធាន
ការិយាល័យដាក់កំណត់ឲ្យឡើងប្រាក់ប្រចាំថ្ងៃឬប្រចាំខែ​ ទើបឲ្យធ្វើជមេប៉ុស្តិ៍ ដោយសារតែការកំណ
ត់ដូចនេះហើយទើបមេប៉ុស្តិ៍នីមួយៗខំប្រឹងប្រែងចំរិតទារប្រាក់ពីអ្នកធ្វើដំណើរឬអ្នករកស៊ីតាមផ្លូវ។

នៅថ្ងៃនេះដែរបើប្រៀបធៀបផ្នែកប៉ូលីសចរាចរណ៏ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងឃើញថា
នៅតាមដងផ្លូវក្នុងខេត្តបាត់ដំបងពុំមានប៉ូលីសដាក់ប៉ុស្តិ៍យកលុយដូចប៉ូលីសខេត្តបន្តាយមានជ័យទេ។

លោក សាត គិមសាន មេការិយាល័យចរាចរណ៏ខេត្តបាត់ដំបងបានបំភ្លឺប្រាប់កម្ពុជាថ្ងៃថ្មី ថ្ងៃនេះថា
លោកពិតជាមិនហ៊ានដាក់ពង្រាយកូនចៅតាមដងផ្លូវទេ ព្រោះមិនហ៊ានប្រឆាំងនិងអនុសាសន៍របស់
សម្ដេចនាយករដ្ឋមន្រ្តី៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons