ថ្ងៃទី 13 ខែមីនា ឆ្នាំ2012,
មានជំងឺសរសៃប្រសាទ រត់ចេញពីមន្ទីរពេទ្យ ចងកសម្លាប់ខ្លួនហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ នៅចំណុចវាលស្រែមានចង្ងាយពីផ្លូវជាតិ៦០០ម៉ែត្រស្ថិតក្នុងភូមិកំពង់ថ្កូវលិច ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។
ប្រ ជាពលរដ្ឋក្នុងភូមិម្នាក់ដែលបានដើរកាត់វាលក្បែរនោះ ប្រទះឃើញហើយក៏ស្រែកឆោឡោឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលដ ល់ប្រជាពលរដ្ឋ ក្នុងភូមិនិងរាយការណ៍ប្រាប់សមត្ថកិច្ចទាំងប៉ូលិសនិង អាវុធហត្ថឲ្យមកត្រួតពិនិត្យភ្លាមៗនោះផងដែរ។
លោក អនុសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យអង្គរធំមេឌា ដឹងថាបន្ទាប់ពីប្រទះ ឃើញសាកសពនោះលោក ក៏បានស្រាវជ្រាវរកបងប្អូន ដើម្បីឲ្យមកទទួលយកទៅធ្វើបុណ្យហើយនៅព្រឹកថ្ងៃ ទី១៣ មីនានេះ បានរកឃើញសាច់ញាតិហើយ ។
លោកអធិការបានឲ្យដឹងទៀតថា តាមការឲ្យដឹងពីសាច់ញាតិរបស់សពបានប្រាប់ ថា៖ជនរងគ្រោះ មានឈ្មោះសឿម វ័រ ភេទប្រុស អាយុ៥៥ឆ្នាំ មានស្រុកកំណើត នៅភូមិ កំពង់ ថ្កូវលិច ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ មានប្រពន្ធនិងកូន២នាក់ហើយបានចេញទៅរស់នៅខេត្តបាត់ដំបង ស្រុកខាងប្រពន្ធ ហើយកាលពីពេលថ្មីៗនេះ ដោយសារ តែជនរងគ្រោះមានជំងឺ សរសៃប្រសាទទើបត្រូវបានបងប្អូន សាច់ញាតិឲ្យមកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរ ពេទ្យបង្អែកស្រុកក្រឡាញ់ ។ តែនៅថ្ងៃទី៥ ខែមីនា ជនរងគ្រោះបានលួចរត់ចេញពីមន្ទីរពេទ្យបាត់ស្រមោលមិន ដឹងជាទៅណា ធ្វើឲ្យបងប្អូនតាមរក គ្រប់ច្រកល្ហកក៏នៅតែពុំទទួលបានដំណឹងឡើយ ។ លុះដល់ ថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០១២នេះ ទើបដឹងដំណឹងថា ជនរងគ្រោះមកចងកសម្លាប់ខ្លួននៅកន្លែងកើតហេតុខាងលើ ។
លោកអធិការបន្តឲ្យដឹង ទៀតថាបន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យសាកសព ជនរងគ្រោះរួចរាល់មិនឃើញមានអ្វីគួរឲ្យសង្ស័យជាអំពើឃាតក ម្មនោះសាកសពជនរងគ្រោះក៏បានប្រគល់ឲ្យសាច់ញាតិចាត់ចែង ធ្វើបុណ្យតាមប្រពៃណីផងដែរ៕

