Tuesday, March 20, 2012

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ​រៀប​​ចំ​​​ឯក​​សារ​​​រា​​រាំង​​​គម្រោង​​​សាង​​សង់​​​អង្គរ​​វត្ត​​​នៅ​​​ឥណ្ឌា


ក្រសួងពាណិជ្ជកម្ម​ ដែលមាន​នាយកដ្ឋាន​​កម្ម​សិទ្ធិ​​បញ្ញា​​​ចំណុះ​នោះ បាន​​មាន​ប្រតិ​កម្ម​​​​​ចំ​ពោះ​​​ការ​​​យក​​គំរូ​​​​ប្រា​សាទ​​អង្គរ​វត្ត​ ​​សាង​​សង់​នៅ​ក្នុង​ប្រ​ទេស​ឥណ្ឌា​។ ឯក​ឧត្តម​ទេស​​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​​មន្ត្រី​​ក្រ​សួង​​ពាណិជ្ជ​កម្ម ​ចម ប្រសិទ្ធ​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​ពាណិជ្ជកម្ម​របស់​លោក​ គឺ​ជា​អ្នក​រៀបចំ​ឯកសារ​ ដើម្បី​ទប់ស្កាត់​គម្រោង​ដ៏​គួរ​​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​របស់​អង្គការ​ក្រៅ​ រដ្ឋាភិបាល​មួយ​របស់​ឥណ្ឌា​ ដែល​កំពុង​ចាប់​ផ្តើម​សាងសង់​អង្គរវត្ត​​ឲ្យ​ធំ​ជាង​ប្រាសាទ​អង្គរវត្ត​ដើម​ របស់​កម្ពុជា​ទៅ​ទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី ​ចម ប្រសិទ្ធ​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​ មីនា ​នេះ​ថា ក្រសួង​ពាណិជ្ជកម្ម​របស់​លោក​កំពុង​រៀបចំ​ឯកសារ​ ដើម្បី​ទប់ស្កាត់​គម្រោង​សាងសង់​អង្គរវត្ត​ដ៏​ធំ​មួយ​នៅ​ប្រទេស​ឥណ្ឌា។ The Mahavir Mandir Trust គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ឥណ្ឌា ​ដែល​បាន​ប្រកាស​សាងសង់​អង្គរវត្ត​ចម្លង​ពី​ប្រាសាទ​អង្គរវត្ត​ចំណាស់​ ១០០០ឆ្នាំ​ របស់​កម្ពុជា។ អង្គការ​នេះ​គ្រោង​ប្រើ​រយៈពេល​ ១០​ឆ្នាំ និង​ទឹកប្រាក់​ ២០​ លាន​ដុល្លារ ​ដើម្បី​សាងសង់​ប្រាសាទ​ហិណ្ឌូ​មួយ​នេះ ឲ្យ​ធំ​ជាង​គេ​ក្នុង​ពិភពលោក។

ក្នុង​ពេល​កន្លង​មក មិន​មាន​ប្រតិកម្ម​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​​រដ្ឋាភិបាល​​ បាន​​បញ្ចេញ​​គំនិត​​ផ្ទាល់​​ខ្លួន​ ដែល​បង្ហាញ​ពី​ការ​យល់​ឃើញ​ខុសគ្នា​ចំពោះ​គម្រោង​សាងសង់​អង្គរវត្ត​នេះ។ នៅ​ពេល​រដ្ឋមន្ត្រី​មួយ​ចំនួន​ថ្លែង​ថា ការ​សាងសង់​អង្គរវត្ត​ចម្លង​នេះ​ នឹង​ធ្វើ​ឲ្យ​អង្គរវត្តពិតប្រាកដ​កាន់​តែ​មាន​តម្លៃ​នោះ រដ្ឋមន្ត្រី​ផ្សេង​ទៀត​បាន​បញ្ចេញ​ទស្សនៈ​​ប្រឆាំង​ដាច់​អហង្ការ។ ​ប្រសាសន៍​របស់​ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្លាយជាប្រតិកម្ម​ផ្លូវការ​របស់កម្ពុជា​ ចំពោះបញ្ហានេះ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons