Monday, March 5, 2012

គោយន្ត​ដឹក​ឈើ​រុះរើ​ផ្ទះ​បុក​ជាមួយ​រថយន្តហ្វ័ត​ហើយ​បើក​រត់​ក្រឡាប់ស​ម្លាប់​មនុស្ស​៤​នាក់ និង​របួស​៩​នាក់​នៅ​ស្រុក​ជី​ក្រែង​

Highslide JS



ដោយ​ ៖ យ៉ាត & ជាស្រស់(អត្ថបទនគរវត្ត)
ថ្ងៃទី 06-03-2012 ម៉ោង 09:22:22 ​ ខេត្តសៀមរាប​៖ យ៉ាងហោច​ណាស់​មនុស្ស​៤​នាក់​បាន​ស្លាប់ និង​៩​នាក់​ទៀត​ទទួល​រង​របួសធ្ងន់ ដោយសារ​តែ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​គោយន្ត​កែច្នៃ​ដែល​ដឹក​ សម្ភារៈ​រុះរើ​ផ្ទះ បន្ទាប់​ពី​គោយន្ត​នេះ​បាន​បុក​ជាមួយ​រថយន្តហ្វ័ត​មួយគ្រឿង ហើយ​បើក​រត់ ប៉ុន្តែ​បែរជា​ជួប​គ្រោះថ្នាក់​យ៉ាង​ដូច្នេះ​ទៅវិញ​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ​៧​យប់​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១២ ស្ថិតនៅ​តាម​ផ្លូវលំ ព្រំប្រទល់​ភូមិ​ពង្រ​លើ និង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​ប្រភព​ព័ត៌មាន​ពី​ខេត្តសៀមរាប​បាន​ រាយការណ៍​ថា គោយន្ត​កែច្នៃ​ដឹកឈើ​ចាស់ៗ​ដែល​ទើប​រុះរើ​ផ្ទះ​បាន បើក​បុក​ជាមួយ​រថយន្តហ្វ័ត​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ធ្វើឲ្យ​រថយន្ត ​ហ្វ័​ត​ធ្លាក់ចុះ​ប្រឡាយ ឃើញ ស្ថានការណ៍​បែប​មិន​ស្រួល ម្ចាស់​គោយន្ត​បាន​បន្ថែម​ល្បឿន​រត់​ប្រហែល​១​គីឡូម៉ែត្រ ក៏​ក្រឡាប់​ចាក់​ទាំង​មនុស្ស​និង​សម្ភារៈ​ទាំង​ប៉ុន្មាន​ដែល​ដឹក​ក្នុង​ គោយន្ត​សង្កត់​សម្លាប់​មនុស្ស​៤​នាក់ និង​របួស​៩​នាក់ ៕

Highslide JS Highslide JS Highslide JS Highslide JS Highslide JS Highslide JS

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons