Monday, June 16, 2014

បញ្ហា​ប្រឈម​ការ​អនុវត្ត​ច្បាប់​រវាង​នគរបាល​យុត្តិធម៌​និង​អយ្យការ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បើក​កិច្ចប្រជុំ​លើកយក​មក​ពិភាក្សា​និង​ដោះស្រាយ​


|ថ្ងៃទី 17 មិថុនា 2014 ម៉ោង 08:14:49
         
​ខេត្តបន្ទាយមានជ័យ ​៖ ​បញ្ហា​ប្រឈម​ការ​អុ​វត្ត​ច្បាប់​រវាង​នគរបាល​យុត្តិធម៌​និង​អយ្យការ​នៃ​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​បើក​កិច្ចប្រជុំ​ឡើង​ដើម្បី​លើកយក​មក​ពិភាក្សា​និង​ធ្វើការ​ដោះ​ស្រាយ​ក្នុង​ការ​ផ្តល់​ជំ​ជឿ​ទុកចិត្ត​ទៅ​វិញ​ទៅ​មក​ ។ ​ចៀសវាង​ការ​និយាយ​សាចទឹក​ដាក់​គ្នា​នៅ​ខាងក្រៅ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កើត​មាន​មន្ទិល​សង្ស័យ​។​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​លោក​ ជឺ​ សុខ​ ប្រធាន​សាលាដំបូង​ខេត្ត​ និង​លោក​ អោម​ ច​ន្ថា​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​
លោក​ អោម​ ច​ន្ថា​ អភិបាលរង​ខេត្ត​ក៏​បាន​លើក​ឡើង​នា​ឱកាស​នោះ​ថា​៖​ការ​ អនុវត្ត​ ច្បាប់​នៅ​ខេត្តបន្ទាយមានជ័យ​កន្លង​មក​គឺ​អនុវត្ត​ទៅ​ល្អ​ប្រសើរ​ ទោះបី​មាន​កើត​មាន​ បញ្ហា​មួយ​ ចំនួន​តូច​ក៏​ពិតមែន​ប៉ុន្តែ​យើង​បាន​រួម​គ្នា​ខិតខំ​ដោះស្រាយ​បញ្ហា​នោះ​លើ​ការ​យោគយល់​គ្នា​ ផ្អែក​លើ​គោលការណ៍​ច្បាប់​។​
តម​ក​តំណាង​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ​ តំណាង​កង​រាជ​អាវុធ​ខេត្ត​ តំណាង​មន្ទីរ​នគ​រូ​ណី​យ​កម្ម​សំណង់​និង​សូ​រិ​យោ​ដី​ខេត្ត​ ពន្ធនាគារ​ខេត្ត​ បាន​លើកយក​ បញ្ហា​ប្រ​ ឈម​រួម​មាន​៖​ការ​ចុះ​អនុវត្ត​សាលដីការ​បញ្ហា​ទំនាស់​ដីធ្លី​ការ​វាយតម្លៃ​ដី​មាន​ ទំនាស់​ សម្រាប់​ បង់ពន្ធ​ ការ​អនុវត្ត​សាលដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ការ​ចុះ​បង្ក្រាប​បទល្មើស​ ការ​បញ្ជូន​សំណុំរឿង​ និង​ពន្ធនាគារ​ប្រឈម​ និង​ទឹក​ជន់​លិច​ជាដើម​។​
​ជុំវិញ​បញ្ហា​ប្រឈម​ទាំងនោះ​ លោក​ ផា​ន់​វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ ខេត្ត​ក៏​បាន​លើក​ឡើង​ថា​៖​ជា​ការ​ពិត​ណាស់​មន្ត្រី​អនុវត្ត​ច្បាប់​កាលណា​ធ្វើ​ទៅ​តែងតែ​មានការ​ប៉ះពារ​ចៀស​មិន​ផុត​នោះ​ទេ​លុះត្រាតែ​មិន​ធ្វើ​គឺ​មិន​ចេះ​ខុស​។​ប៉ុន្តែ​សំខាន់​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោល​ការ​ច្បាប់​ និង​អនុវត្ត​ សុ​ក្រិ​ត្យ​យុត្តិធម៌​ នោះ​ហើយ​ការ​អនុវត្ត​ច្បាប់​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ​។​
​លោក​ ជឺ​ សុខ​ ប្រធាន​សាលាដំបូង​ខេត្ត​បាន​ចូលរួម​មាន​មតិ​លើក​ឡើង​ថា​៖​យើង​ ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​តែ​គោរព​ច្បាប់​ បញ្ហា​ប្រឈម​ទាំងឡាយ​គឺ​អាច​ដោះស្រាយ​ បាន​ទាំង​ អស់​ដោយ​ការ​ដោះស្រាយ​នោះ​ឈរ​លើ​គោល​ការ​ច្បាប់​និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​ លោក​បាន​លើក​ឡើង​ទៀត​ថា​ ការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​មិនមែន​ផ្អែក​ទៅ​លើ​ស្ថាប័ន​តុលាការ​តែ​មួយ​ប៉ុណ្ណោះ​នោះ​ទេ​គឺ​ក្នុង​នោះ​ក៏​ត្រូវ​មានការ​ចូលរួម​ពី​មន្ត្រី​នគរបាល​យុត្តិធម៌​ផង​ដែរ​។​
​គួរ​រំលឹក​ថា​ ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​កន្លង​មក​មានការ​ប្រឈម​មួយ​ ចំនួន​រវាង​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​តុលាការ​។​បញ្ហា​ប្រឈម​ទាំងនោះ​គេ​មើលឃើញ​ថា​ភាគច្រើន​ពាក់ព័ន្ធ​និង​រឿង​ទំនាស់​ដីធ្លី​ ៕ដោយ​ ៖ វិច្ឆិកា
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41981&mnu=2&cid=4#sthash.L4xdSrVz.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons