កំពង់ស្ពឺ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ឋ សហជីព៦រូប ដែលបម្រើការងារនៅ សហព័ន្ឋសហជីព អំណាច កម្មករខ្មែរ និងសហព័ន្ឋ សហជីពសាមគ្គីភាពការងារ ចំនួន ៦ នាក់ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៤នេះ សាលាដំបូងខេត្តកំពង់ស្ពឺ បានដោះលែង ពួកគេឲ្យមានសេរីភាព វិញហើយ បន្ទាប់ពីសមត្ថ កិច្ចខេត្ត ចាប់ខ្លួន កាលពីថ្ងៃទី៦ ខែឧសភា នាពេលកន្លងមក ។លោក ជ័យ សុវណ្ណ សហព័ន្ឋ សហជីព អំណាចកម្មករខ្មែរ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី២៧ ខែឧសភា ថា សាលាដំបូង ខេត្តកំពង់ស្ពឺ គ្រាន់តែបានសម្រេច ឲ្យអ្នក ទាំង៦នាក់នេះ នៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីលោក បានស្នើសុំឲ្យសាលាដំបូងខេត្តមួយនេះ ឲ្យ ពួកគេនៅក្រៅឃុំ ។
លោកបានបញ្ជាក់ថា “ មិនទាន់មានការដោះលែង ជាស្ថាពរនៅឡើយទេ យើងបានស្នើឲ្យពួកគាត់ នៅ ក្រៅឃុំតាំងពីសប្តាហ៍មុន រហូតមកដល់ពេលនេះ គាត់ (មន្រ្តីសាលាដំបូង)មានការស៊ើបសួរអីទៅ ទើប គាត់សម្រេចពិចារណាឲ្យក្រៅឃុំ តាមរយៈមេធាវីរបស់យើង”។
លោកបានបញ្ជាក់ថា មន្រ្តី និងថ្នាក់ដឹកនាំទាំង ៦ នាក់ ជាមន្រ្តី របស់ សហព័ន្ឋ សហជីព អំណាចកម្មករ ខ្មែររបស់ និងសហព័ន្ឋ សហជីព សាមគ្គីភាពការងារ របស់លោក សៀង រិទ្ឋី ។ មន្រ្តីទាំងនោះរួមមាន ១-លោក ព្រំ ប៊ុនធឿន ២-លោក សុខ សុខហួត ៣-លោក ឡោ សុភ័ក្រ ៤-លោក នឿន ខុម ៥- លោក ប៉ៃ បូរ៉ា ៦-លោក ច័ន្ទ វាសនា ។
សូមបញ្ជាក់ថា សមត្ថកិច្ចខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៤ បានចាប់ខ្លួនពួកគេ ខណៈពួកគេ កំពុងដឹកនាំកម្មករ ធ្វើកូដកម្មនៅ ខាងមុខរោងចក្រ ផលិតស្បែកជើង វីងស្តារ ស្ថិតនៅឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
កាលពីថ្ងៃទី២៦ ខែឧសភា សហព័ន្ធសហជីព ចំនួនបួនចេញ សេចក្ដីថ្លែងការណ៍ រួមគ្នាមួយសាទរចំពោះ សាលាដំបូងខេត្តតាកែវ ដែលបានពិចារណាយកចិត្តទុកដាក់ និងសម្រេចដោះលែង មន្ត្រីសកម្មជន សហជីព ស៊ីខៅឌូ ចំនួន ៨ នាក់ ឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២៥...
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង16:43 ថ្ងៃទី27 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មានខ្មែរ ដើមអម្ពិល ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន ដើមអម្ពិល
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង16:43 ថ្ងៃទី27 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មានខ្មែរ ដើមអម្ពិល ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន ដើមអម្ពិល

