Friday, May 9, 2014

ប្រាក់​ សំ​បូ​រ នា​យ​ផ្នែ​ក​រដ្ឋបា​ល​​ព្រៃ​​​ឈើ​ស្រុកស្នួល និងស្រុ​កឆ្លូង​ ចាំ​រាប់​ក្បាល​ឡាន​យក​លុយ​​ពី​រថ​យន្ត​​​ដឹក​​​​ឈើ​ប្រ​​ណឹត​ ​ទៅ​លក់​ស្រុក​យួន​​ធ្វើមាន​ធ្វើ​បាន​ គ្មាន​ខ្វល់​ការ​បង្ក្រាប​

, 

ខេត្តក្រចេះ៖មួយយ ប់ៗយ៉ាង ហោចណា​ស់ក៏មាន​រថយន្ត​ដឹក​​ឈើប្រ​ណឹត​ និ​ង ឈើក្រហ​មចាប់​ពី៦០ទៅ​៨០ ​ឡាន​ដែរ​ ដែ​ល​ឆ្លង​កាត់​ស្រុក​ស្នួលទៅ​លក់​​នៅឯប្រ​ទេ​សវៀតណា​ម។​
បើតាម​ប្រភ​ពពីប្រជាព​លរដ្ឋដែលរស់​នៅក្នុង​ស្រុ​កស្នួល ខេត្ត​ក្រ​ចេះ​បាន​ប្រាប់​​អោ​​យ​ដឹង​ថា ជារៀងរាល់​យ​ប់​មានរ​ថយន្តដឹ​កឈើចា​ប់ពី៦០​ទៅ៨០​គ្រឿង​ដែ​លបា​នធ្វើដំណើ​រឆ្លងកាត់​ស្រុ​កស្នួលនិងទៅ​លក់​បន្តនៅប្រទេ​សវៀ​ត​ណាម ប៉ុន្តែប្រ​ជាពលរដ្ឋ​តែងមាន​ការងឿង​ឆ្ងល់យ៉ា​ងខ្លាំងចំ​ពោះរថយ​ន្តរប​ស់​ស​មត្ថកិច្ច​ដែលចត​នៅតាមដ​ងផ្លូវស្កេក​ស្កះជាពិសេ​សរថយន្ត​របស់ជំនា​ញរដ្ឋបាល​ព្រៃឈើដែ​ល​ដាក់ក្បា​លចេញរ​ងចាំទប់​ស្កាត់រថ​យន្តដែ​លដឹកឈើ​នៅតា​មដ​ង​ផ្លូនោះ តែគេ​ពុំដែ​ល​ឃើញសមត្ថកិច្ច​ទាំងនោះ​ធ្វើការប​ង្រាប់បា​នឡើ​យ។
ប្រជាពល​រដ្ឋបា​នបន្តទៀតថាជំ​នាញ​សមត្ថកិច្ចគឺជា​កូន​ចៅរបស់​លោក ​ប្រាក់ សំ​បូរ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល និងស្រុ​កឆ្លូង​ដែល​លោកប្រាក់ សំបូរបាន​ដាក់ពង្រាយកូ​នចៅគ្រប់ទីកន្លែង​ដើម្បីរាប់ក្បាល​ឡានយ​កលុ​យ​តែ​ប៉ុ​​ណ្ណោះ​។ ជាក់ស្តែងដូច​ជារថយ​ន្តដែលដឹ​កឈើ​រប​ស់ឈ្មួញ​ឈ្មោះ​ សន ឈឿ​ន (ហៅប៉ាអាខុង) នឹងឈ្មួញម្នាកទៀតដែលគេហៅថា ផល សាមោម តែង​តែធ្វើចរា​ចណ៍ឆ្លងកា​ត់ស្រុកស្នួ​លឆ្ពោះទៅ​លក់នៅឯ​ប្រទេសវៀត​ណាម​។ ប្រភ​ព​ពត៌​​មាន​ដ៏ដែលបា​នអោយដឹង​ទៀត​ថា ការដែល​​មាន​រថយន្ត​ដឹក​ឈើ​ទាំងនេះ​អាចធ្វើចរាចណ៍​ទៅបានយ៉ាងរលូន​បែបនេះគឺដោយសា​តែមានកា​រត្រូវរូវគ្នាពីសំណា​ក់លោ​កនាយផ្នែករដ្ឋបា​លព្រៃឈើ​ស្រុកស្នួល ប្រា​ក់ សំបូរ នឹងមន្ត្រីក្រោ​មឱវ៉ាត។
​ប្រជាពល​រដ្ឋបានសំណូម​ពរដល់​លោក សូម ​សារិត នាយខណ្ឌ័រដ្ឋបា​លព្រៃ​ឈើ​​ខេត្តក្រចេះមេត្តាជួ​យពិនិត្យមើ​លមន្រ្តីនា​យរូបនេះ​ផង៕​

ប្រាក់-សំបូរនាយផ្នែករដ្ឋបាលព្រៃ​ឈើស្រុកស្នួល
ប្រាក់-សំបូរនាយផ្នែករដ្ឋបាលព្រៃ​ឈើស្រុកស្នួល
ឡានដឹកឈើរបស់-សនឈឿន
ឡានដឹកឈើរបស់-សនឈឿន
ឡានដឹកឈើរបស់ផលសាមោម
ឡានដឹកឈើរបស់ផលសាមោម

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons