Friday, May 9, 2014

តាំង ​វីរ៉ា​ដា មេ​ការ ប្រមូ​លទិញ​ឈើ​ប្រ​ណីត ឱ្យ ក្រុមហ៊ុនឧកញ៉ាទ្រី ភាព​ នៅ ​ខេត្ត​ស្ទឹង​ត្រែ​ង គ្មាន ស​មត្ថ​កិច្ច ណា​ហ៊ា​នប៉ះ

, , 

7ប្រ​ជា​ពលរដ្ឋ និងអ្នកស៊ីឈ្នួល ដឹកជញ្ជូនឈើ​ខុសច្បាប់ នៅ​ក្នុងខេត្ត ស្ទឹង​ត្រែ​ង បានរាយកា​រណ៍ឱ្យដឹងថា៖​ សព្វថ្ងៃ​នេះ មា​នមេការម្នាក់ចេ​ញមុខ យ៉ា​ង​សស្រា​ក់សស្រាំ ក្នុងការប្រមូល ទិញឈើប្រណីត ឱ្យក្រុមហ៊ុនលោក ឧកញ៉ា ទ្រី ភាព មានដូចជាឈើ បេង,នាងនួនធ្នង់ នៅក្នុងភូមិសាស្ត្រ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដោយ គេសំអាងថា ៈ ក្រុមហ៊ុនមានអាជ្ញា ប័ណ្ណពីរាជរដ្ឋាភិបាលស្របច្បាប់ ។ បើតាមប្រជាពលរដ្ឋ ដែលរកស៊ីកាប់ ឈើលក់បានឱ្យដឹងថា ៈ មេការនោះ ឈ្មោះ តាំង វីរ៉ាដា ។ ប្រភពបង្ហើបឱ្យ ដឹងថាៈ លោកតាំង វីរ៉ាដា មានឃ្លាំង ស្តុកឈើដ៏ធំមួយកន្លែង នៅក្បែរស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ។ សេចក្តី រាយការណ៍ពីប្រជាពលរដ្ឋ នៅស្រុក សៀមប៉ាងបានឱ្យដឹងថាៈ ជារៀងរាល់ ថ្ងៃពួកគាត់ តែងតែសង្កេតឃើញមាន រថយន្តប៉ាកុង រថយន្តកែច្នៃនិង គោយន្តកន្ត្រៃរាប់សិបគ្រឿង បានធ្វើ សកម្មភាព ដឹកជញ្ចូនឈើប្រណីត ចេញ ពីព្រៃយ៉ាងគគ្រឹកគគ្រេង និងអាណា ធិបតេយ្យបំផុតចេញពីតំបន់ ១០១ ប្ញុ តំបន់ឧទ្យានជាតិវីរៈជ័យ នៃស្រុកសៀម ប៉ាង ជាប់ព្រំប្រទល់ខេត្តរតនគិរី និង តំបន់ព្រៃសហគមន៍ ដែលការពារ ដោយ អនុក្រឹត្យ ដើម្បីយកយកទៅលក់នៅ ស្រុកយួន ដោយគ្មានសមត្ថកិច្ច ប្ញុមន្ត្រី ជំនាញណាធ្វើការទប់ស្កាត់ និង បង្ក្រាបឡើយ ។ ប្រភពបានបន្តឱ្យ ដឹងថាៈ លោក តាំង វីរ៉ាដា មេការ ប្រមូលទិញឈើប្រណីត ឱ្យក្រុមហ៊ុន ឧកញ៉ាទ្រី ភាព នៅខេត្តស្ទឹងត្រែងនេះ មានមនុស្សជំនិតពីរនាក់ទៀត ដែលជា មេការរងម្នាក់ឈ្មោះតាំង សុផាន់ណា និងម្នាក់ទៀតឈ្មោះ សុខ សារ៉េត ឱ្យ ដើរប្រមូលទិញឈើប្រណីត ពីប្រជា ពលរដ្ឋ ដើម្បីយកមកស្តុកទុកក្នុងឃ្លាំង នៅចំណុចស្រែគរ ក្រុងស្ទឹងត្រែង ។ ដោយឡែក សមត្ថកិច្ចពាក់ព័ន្ធ និង មន្ត្រី ជំនាញផ្នែករដ្ឋបាលព្រៃឈើនោះ គេមិនដែលឃើញ មានការចុះបង្ក្រាប មុខជំនួញរកស៊ីឈើ និងការប្រមូលទិញ ឈើខុសច្បាប់ទាំងនោះ ធ្វើឱ្យគាត់ មានការកាក់កបជាខ្លាំង សឹងក្លាយជា សេដ្ឋី ។ បច្ចុប្បន្នគេសង្កេតឃើញព្រៃ ឈើជាច្រើនកន្លែង នៅក្នុងតំបន់មួយ ចំនួនក្​នុងខេត្តស្ទឹងត្រែង កំពុងរងការ ទន្ទ្រានកាប់បំផ្លាញយ៉ាងរង្គាល ហើ​យ ប្រជា​ពលរដ្ឋមួយចំនួន បាននាំគ្នាចាប់ យកមុខរបរ ជាអ្នករ​កស៊ីកាប់ឈើ ប្រណី​ត​ ដើម្បីយកមកលក់ឱ្យឈ្មួញធំៗ ប្ញុក្រុមហ៊ុន តាមរយៈ​​ការបំផុសបំផុល ពីសំណាក់ក្រុមមេការក្រុមហ៊ុន មិនខ្លាច ពីការចា​ប់ចង ដោយកម្លាំងសមត្ថកិច្ច ប្ញុមន្ត្រីជំនាញ ផ្នែករដ្ឋបាលព្រៃឈើ ឡើយ ។
មន្ត្រីជំនា​ញ ផ្នែករដ្ឋបាលព្រៃ ឈើប្រចាំស្រុកសៀមប៉ាងម្នាក់ បាន ប្រាប់ ក្នុងលក្ខ​ខណ្ឌមិនបញ្ចោញឈ្មោះ ឱ្យដឹងថាៈការទិញឈើប្រណីត និង ប្រមូលយ​កទៅស្តុកទុកក្នុងឃ្លាំង នៃ ទីតាំងខាងលើ របស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលមានមេការឈ្មោះ តាំង វីរ៉ាដា គឺខាងក្រុមហ៊ុនមានអាជ្ញាប័ណ្ណ ត្រឹមត្រូវ​ពីរាជរដ្ឋាភិបាល ប៉ុន្តែចំពោះ អ្នកកាប់ឈើ យកមកលក់ឱ្យក្រុមហ៊ុន ពុំមានច្បា​ប់ទេ។ សារព័ត៌មានមាតុភូមិ ពុំអាចស្វែងរកការបំភ្លឺ ពីលោក តាំង វីរ៉ាដា បនា​នៅឡើយចំពោះការចោទ ប្រកាន់ខាងលើនេះ ។!

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons