
ញត្តិ ដែលប្រជាពលរដ្ឋ រងគ្រោះដី ធ្លី ដាក់ជូនស្ថានទូតមួយចំនួន គឺប្តឹង បដិសេធស្នាមមេដៃ ដែលក្រុមមន្ត្រី បក្សពួកអភិបាលខេត្តក្រចេះ បាន បោកបញ្ឆោត លើសេចក្តីទុកចិត្ត ប្រមូលស្នាមមេដៃ ពួកគាត់ថា ព្រមប្រគល់ដី ឲ្យក្រុមហ៊ុនយួន ឈ្មោះប៊ិញ ភឿក២ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ។
ស្ថានទូតដែលប្រជាពលរដ្ឋខាងលើយកញត្តិទៅដាក់នៅព្រឹកថ្ងៃសុក្រនេះដូចជា៖ ស្ថានទូតបារាំង, អាមេរិក និងស្ថានទូតអូស្ត្រាលី ….។ល។
យ៉ាងណា ក៏ដោយសកម្មភាព របស់ ប្រជាពលរដ្ឋដែលរងគ្រោះដី ធ្លីខាងលើនេះដែរ គេពុំឃើញមានការ រារំាង ឬ កើតមានអំពើហិង្សាណាមួយជាមួយកងកម្លំាងសមត្ថកិច្ចនោះទេ ។
សូមបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខក្រុមហ៊ុនយួនមួយនេះ បានរំលំ និងដុតបំផ្លាញ ផ្ទះប្រជាពលរដ្ឋ នៅតំបន់នោះ អស់ជាង ២៦០ខ្នងរួចមកហើយ មុនពេលបោកបញ្ឆោត ស្នាមមេ ដៃថា ជាដីដែលប្រជាពលរដ្ឋប្រគល់ឲ្យ។


*** កំណត់សម្គាល់