Tuesday, April 29, 2014

តែ​សូត្រធម៌​បុណ្យសព​បាក់​ផ្ទះ​សង្កត់​មនុស្ស​របួសធ្ងន់​និង​ស្រាល​ជាង​១០​


កំពុង​​ខេត្តកំពង់ឆ្នាំង​ ៖​ ប្រជាពលរដ្ឋ​ប្រមា​ន​ជាង​១០​នាក់​បានរ​រង​របួសធ្ងន់​និង​ស្រាល​នៅ​ក្នុង​ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ គឺ​បាក់​ផ្ទះ​មួយ​កំណាត់​មុខ​ ខណៈ​ដែល​ប្រជាពលរដ្ឋ​និង​ពុទ្ធិ​បរិស័ទ​កំពុង​សូត្រធម៌​ក្នុង​ពិធី​បុណ្យសព​ ។​
ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​រសៀល​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ដីដុះ​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ។​
​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ពុទ្ធិ​បរិស័ទ​ យាយជី​ តាជី​ និង​ អ្នក​ភូមិ​ជា​ច្រើ​បាន​ឡើង​ទៅ​លើ​ផ្ទះ​កើតហេតុ​នេះ​ដើម្បី​សូត្រធម៌​ក្នុង​ពិធី​បុណ្យសព​ របស់​ឈ្មោះ​ឈឹ​ម​ ផុ​ន​ ដែល​ទើប​ទទួលមរណភាព​កាលពី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ដែល​លោកតា​អាចារ្យ​កំពុង​តែ​សូត្រធម៌​ ស្រាប់តែ​បាក់​ផ្ទះ​មួយ​កំណាត់​មុខ​ដែល​មាន​កម្ពស់​ជាង​៤​ម៉ែត្រ​ លាន់​ប្រាវ​តែ​ម្តង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​និង​ស្រាល​តែ​ម្តង​  ដែល​អ្នកខ្លះ​ត្រូវ​រង​របួស​បាក់ជើង​បាក់ដៃ​ដោយសារ​តែ​ឈើ​ផ្ទះ​ សង្កត់ពីលើ​ ហើយ​និង​អ្នកខ្លះ​ទៀត​របួស​រលាក​ទឹក​ក្តៅ​ពេញ​ខ្លួន​។​
ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​អ្នក​ភូមិ​និង​សមត្ថកិច្ច​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ភ្លាមៗ​ផង​ដែរ​ ៕
ShareThis Copy and Paste
- See more at: http://www.nokorwatnews.com/detailneufws.php?newsid=40172&mnu=2&cid=4#sthash.jytUOpHB.dp

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons