Monday, July 1, 2013

កម្ពុជា នឹង​ធ្វើ​ខួប​លើក​ទី​ប្រាំ​ឆ្នាំ នៃ​ការដាក់​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក


(ថ្ងៃទី 1 កក្កដា 2013, ម៉ោង 07:45:PM) | ដោយ: គ្រីទិច

ភ្នំពេញ: ប្រទេស​កម្ពុជា ត្រៀម​នឹង​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៥ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៣​។ ប្រាសាទ​ព្រះវិហារ បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហ៊ុន ម៉ា​នី កូនប្រុស​របស់​សម្តេច ហ៊ុន សែន ដែល​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នៅ​ខេត្ត​កំពង់ស្ពឺ បាន​ប្រកាស​អំពី​ការត្រៀម​រៀបចំ​នេះ​។​

​ពិធី​ខួប​លើក​ទី​៥ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក ត្រូវបាន​ប្រកាស​ធ្វើ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

​ ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក ត្រូវ​គេ​ចាត់ទុកជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​បួន ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុនសែន​។ ប៉ុន្តែ​វា​បាន​ធ្វើអោយ​មាន​កំហឹង នៅក្នុង​ប្រទេស​ថៃ ដែល​បរាជ័យ​នៅ​ក្នុង​ការរារាំង​មិន​អោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដាក់​ប្រាសាទព្រះវិហារ ចូលទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​៕​cen

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons