Monday, July 1, 2013

សម្ដេច​តេ​ជោ​អនុញ្ញាត​ឱ្យ​ទូត​បា​គី​ស្ថាន​ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ

ដោយ​ ៖ ហេង សូរិយា|ថ្ងៃទី 01 កក្កដា 2013 ម៉ោង 13:43:06
     
សម្ដេច​តេ​ជោ​អនុញ្ញាត​ឱ្យ​ទូត​បា​គី​ស្ថាន​ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារភ្នំពេញ​ ៖​ លោក​ AMJAFD​ ALi​ SHER​ មាន​ប្រសាសន៍​ថា​ បា​គី​ស្ថាន​ ចាត់​ទុក​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ ប្រទេស​ដ៏​សំខាន់​នៅ​ក្នុង​អាស៊ី​-​បា​គី​ស្ថាន​ មាន​បំណង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ ទាំង​២​កម្ពុជា​-​បា​គី​ស្ថាន​ដើម្បី​ផល​ ប្រយោជន៍​រួម​ ។​
​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ សម្ដែង​ការ​គួរសម​ជាមួយ​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​ រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ ព្រឹក​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ វិមាន​សន្ដិភាព​ ខណៈ​ដែល​លោក​ AMJAFD​ ALi​ SHER​ ត្រូវ​បាន​តែងតាំង​ ជា​ឯកអគ្គរដ្ឋទូត​ថ្មី​បា​គី​ស្ថាន​ប្រចាំ​នៅ​ ព្រះរាជាណាចក្រ​កម្ពុជា​ ។​
​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​បាន​ញំ​នាំពាក្យ​ ផ្ដាំផ្ញើ​សាកសួរ​ពី​លោក​ប្រធានាធិបតី​ លោកនាយក​រដ្ឋមន្ដ្រី​បា​គី​ស្ថាន​ជូន​ចំពោះ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ។​

​លោក​មាន​ប្រសាសន៍​ថា​ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​ជំរុញ​ទំនាក់ទំនង​ ប្រជាជន​និង​ប្រជាជន​ ជំរុញ​វិស័យ​ពាណិជ្ជ​ កម្ម​ និង​វិស័យ​ដ៏​ទៀត​ ដែល​ជា​កត្ដា​សំខាន់​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ប្រទេស​ ទាំង​២​ ។​
​ជា​ការ​ឆ្លើយ​តប​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ ថ្លែងអំណរគុណ​ចំពោះ​ការ​ញំ​នាំ​នូវ​ពាក្យ​ ផ្ដាំផ្ញើ​សួរសុខទុក្ខ​អំពី​លោក​ប្រ​ធានា​ ធិ​បតី​បា​គី​ស្ថាន​  និង​លោកនាយក​រដ្ឋ​ មន្ដ្រី​ជូន​ចំពោះ​សម្ដេច​ ។​ សម្ដេច​តេ​ជោ​ ក៏​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ និង​អបអរ​ ជូន​ចំពោះ​លោក​ AMJAFD​ ALi​ SHER​ ដែល​បាន​ត្រូវ​តែងតាំង​ជា​ឯក​ អគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ ប្រចាំ​នៅ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ ។​ សម្ដេច​ បាន​មាន​ប្រសាសន៍​ថា​ សម្ដេច​មាន​ មោទនភាព​ ហើយ​សង្ឃឹមថា​ ទំនាក់​ ទំនង​របស់​ប្រទេស​ទាំង​២​កម្ពុជា​-​បា​គី​ស្ថាន​ តាម​រយៈ​លោក​ AMJAFD​ ALi​ SHER​ នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​ ។​
​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ អតីត​ នាយក​រដ្ឋមន្ដ្រី​បា​គី​ស្ថាន​បាន​មក​ធ្វើ​ ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ឆ្នាំ​២០០៤​ នៅ​ពេល​នោះ​លោក​ នាយក​រដ្ឋមន្ដ្រី​បា​គី​ស្ថាន​បាន​ចុះ​ហត្ថ​ លេខា​លើ​កិច្ចសន្យា​ការពារ​ និង​វិនិយោគ​។​
​សម្ដេច​សង្ឃឹមថា​ តាម​រយៈ​លោក​ ឯកអគ្គរដ្ឋទូត​ថ្មី​បា​គី​ស្ថាន​នេះ​ នឹង​ជំរុញ​ អ្នក​វិនិយោគ​ឱ្យមក​កាន់​ព្រះរាជាណាចក្រ​ កម្ពុជា​បាន​កាន់តែ​ខ្លាំង​ឡើង​ ។​ ទន្ទឹម​នេះ​ ដែរ​សម្ដេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ ប្រទេស​បា​គី​ស្ថាន​ដែល​បាន​ផ្ដល់​អាហា​ រូបករណ៍​ដល់​និស្សិត​កម្ពុជា​ដែល​បាន​ទៅ​ បំពេញ​ការ​សិក្សា​នៅ​ប្រទេស​បា​គី​ស្ថាន​នោះ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons