Monday, July 1, 2013

កម្មករម្នាក់ឈ្លោះប្រកែកជាមួយប្រពន្ធ លោតពីលើអគារជាន់ទី៥ សម្លាប់ខ្លួន


ថ្ងៃទី​ 01 ខែកក្កដា ឆ្នាំ2013, ម៉ោង 02:32 PM ដោយ៖ មុំ ចាន់វីរៈ


រាជធានីភ្នំពេញ ៖ កាលពី វេលា ម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី ១ កក្កដា នៅបន្ទប់ស្នាក់នៅលេខ១៤ ជាន់ទទី៥ នៃអគារក្នុងបូរីកីឡា B សង្កាត់វាលវង់ ខណ្ឌ៧មករា បាន លោតសម្លាប់ខ្លួនបណ្តាល ឲ្យរង របួសធ្ងន់ ក្រោយពេល បញ្ជូន ដល់ មន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិត ។

បុរសដែលលោតពីលើអគារជាន់ទី៥សម្លាប់ខ្លួនមានឈ្មោះ ចាន់ រី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ សុខ ស្រស់ អាយុ២៤ឆ្នាំ ធ្វើការ​ជាមួយគ្នា មិនទាន់មានកូនទេ មានស្រុកកំណើតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។
ប្រភពព័ត៌មានពីស្រ្តីជាប្រពន្ធបានឲ្យដឹងថា កាលពីយប់ថ្ងៃកើតហេតុពួកគេទាំងពីរនាក់បាន ឈ្លោះប្រកែកគ្នា ប៉ុន្តែមិនទាន់បានបញ្ជាក់ពី មូលហេតុ​ច្បាស់លាស់​នៅឡើយទេ ។ លុះព្រឹក ឡើងស្រាប់តែបុរសជាប្តីបានលោតពីលើអគារ ជាន់ទី៥សម្លាប់ខ្លួន​ បណ្តាលឲ្យធ្លាក់បោកក្បាល រងរបួសធ្ងន់ធ្ងរ ពេលបញ្ជូនទៅដល់​មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញបានស្លាប់បាត់ទៅហើយ ។ សពបុរសខាងលើត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ៕akt


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons