Saturday, May 25, 2013

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ រៀបចំ​លាលែង​តំណែង​ក្នុង​ព្រះបរមរាជវាំង និង​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​

 

 

ភ្នំពេញ: ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានរៀបចំ​លាលែង​តំណែង​ក្នុង​ព្រះបរមរាជវាំង ពី​លេខា​ផ្ទាល់​សម្តេចម៉ែ ហើយ​ទៅធ្វើ​នយោបាយ​ពេញមុខ ជាមួយនឹង​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ ព្រះអង្គ ក៏បាន​ប្រកាស​ទ្រព្យសម្បត្តិ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥​ឧសភា ឆ្នាំ​២០១៣​។​

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា ព្រះអង្គម្ចាស់ ធម្មិកោ បាន​បញ្ជូន​សំណុំ​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល យកមក​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែឧសភា វេលា​ម៉ោង ៨ ព្រឹក​ ៕ CEN

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons