ដល់ពេលវេលាអ្នកនយោបាយបន្ទន់ឥរិយាបទដាក់រាស្រ្ត
- Monday, 18 March 2013 08:35
បោះឆ្នោតហើយ អ្នកនយោបាយឃ្លាតឆ្ងាយពី
ប្រជាពលរដ្ឋ។
ប៉ុន្តែនៅពេលដែលកាលបរិច្ឆេទនៃការបោះឆ្នោតខិតជិតមកដល់
អ្នកនយោបាយងាកមកកៀកកនឹងប្រជាពលរដ្ឋសារជាថ្មីម្តងទៀត។
នេះគឺសកម្មភាពជាក់ស្តែងដែលបាននិងកំពុងកើតមានឡើង
នៅក្នុងប្រទេសកម្ពុជា។
ជាក់ស្តែង
ជាងបួនខែមុនថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
នៅខែកក្កដាខាងមុខនេះ អ្នកនយោបាយភាគច្រើន
ជាពិសេសមកពីគណបក្សនយោបាយធំៗ បាននាំគ្នាចុះមូលដ្ឋាននៅតាមភូមិ
គ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា។
យុទ្ធនាការចុះសួរសុខទុក្ខប្រជាពលរដ្ឋត្រូវបានអ្នកនយោបាយធ្វើឡើង
ខ្លះៗ ក្រោយការឆ្នោតម្តងៗ។
ប៉ុន្តែសកម្មភាពនេះត្រូវបានគេមើលឃើញថា មានលក្ខណៈរស់រវើក
នៅមុនថ្ងៃបោះឆ្នោត។
នៅក្នុងអំឡុងពេលនេះ អ្នកនយោបាយហាក់បីដូចជាមានទឹកចិត្តជ្រះថ្លា បង្ហាញសន្តានចិត្តស្រលាញ់អាណិតប្រជាពលរដ្ឋ បង្ហាញក្តីមេត្តាចំពោះប្រជាជនទន់ខ្សោយ និងសន្យាធ្វើនេះឬធ្វើនោះ នៅពេលគណបក្សគេជាប់ឆ្នោត។ នៅរៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃក្នុងសប្តាហ៍ គេសង្កេតឃើញអ្នកនយោបាយណាត់គ្នាដើម្បីចុះមូលដ្ឋាន។ ហើយអ្នកខ្លះ ត្អូញត្អែរអំពីរឿងចំណាយច្រើន សម្រាប់ការចុះមូលដ្ឋាន។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការសង្កេតការបោះឆ្នោត និហ្វ្រិក បានកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលនេះ អ្នកនយោយបាយជាច្រើននាំគ្នាចុះមូលដ្ឋាន។ ការចុះមូលដ្ឋានដោយប្រើប្រាស់ពាក្យផ្អែមល្ហែមជាមួយប្រជាជន អាចអនុញ្ញាតអោយពួកគេទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក កែម ឡី អ្នកវិភាគស្ថានភាពសង្គមនយោបាយ នៅក្នុងប្រទេសកម្ពុជា បាននិយាយនៅថ្ងៃអាទិត្យនេះថា ការចុះមូលដ្ឋានគគ្រឹកគគ្រេងនៅពេលនេះ អនុញ្ញាតអោយគណបក្សនីមួយៗចំណេញផលប្រយោជន៍នយោបាយច្រើន។ ទីមួយ អ្នកនយោបាយអាចផ្លាស់ប្តូរសារនយោបាយជាមួយប្រជាជនបាន។ ទីពីរ អ្នកនយោបាយអាចពន្យល់បកស្រាយបន្ថែមពីគោលនយោបាយគណបក្សរបស់ខ្លួនទៅ កាន់អ្នកគាំទ្រ និងទីបី អ្នកនយោបាយអាចផ្តល់អំណោយទ្រាប់ដៃ និងធ្វើការសន្យាផ្សេងៗទៅដល់សមាជិករបស់ខ្លួន។
លោក កែម ឡី បានរម្លឹកប្រជាពលរដ្ឋថា អ្នកនយោបាយចុះទៅកាន់មូលដ្ឋានគឺជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែ មុននឹងធ្វើការសម្រេចចិត្តបោះឆ្នោតអោយគណបក្សណាមួយ ប្រជាពលរដ្ឋត្រូវសួរខ្លួនឯងថា តើភូមិឃុំរបស់ខ្លួនមានការអភិវឌ្ឍន៍ប្រសើរជាងមុនឬទេ? តើជីវភាពគ្រួសារមានការរីកចម្រើនទៅមុខ ឬក៏កាន់តែយ៉ាប់យ៉ឺនជាងមុន? តើអ្នកនយោបាយប្រកាន់ពាក្យសន្យារបស់ខ្លួនដែរឬទេ?៕ ដោយៈ គី សុខលីម - RFI