Monday, September 17, 2012

សម្ពោធស្ពានាគភ្លោះកោះពេជ្រ ជំនួសស្ពានពេជ្រ ដែលមុននេះមានមនុស្សស្លាប់រង្គាលជាង៣៥០នាក់ Print





Monday, 17 September 2012 07:37

ពិធីសម្ពោធស្ពាននាគភ្លោះកោះពេជ្រ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា  ឆ្នាំ២០១២ ។ស្ពានភ្លោះកោះពេជ្រ ដែល មានចរាចរណ៍មួយទៅ មួយមកនោះ ត្រូវបាន សាងសង់ឡើង ស្របនឹងស្ពានកោះពេជ្រ  ដែលកាលពីឆ្នាំ២០១០ មានឧបទ្ទវហេតុ  ដ៏អាចសាហាវ បានសំឡាប់មនុស្ស ចំនួន ៣៥៣ នាក់ និងរបួសជាង ៥០០ នាក់ ក្នុង កាលពីយប់ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។

គេបានវាយកំទេច ស្ពានពេជ្រ ដែលមានមនុស្សស្លាប់នោះ និងគាស់គ្រឹះរំលើងអស់ហើយ។ ហើយបាន សាងសង់ស្តូបរម្លឹកវិញ្ញាណក្ខន្ធ អ្នកទាំងនោះនៅពីខាងលិច។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងឪកាសសម្ពោធនោះថា ស្ពាននាគភ្លោះកោះពេជ្រ បានចាប់ផ្តើមសាងសង់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ ដោយចំណាយអស់ថវិកាសរុបជាង ២លានដុល្លារ។
ឆ្នាំ២០១០ Written by ភ្នំពេញដេលីញូវ   

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons