Tuesday, September 18, 2012

សម្ដេច​តេ​ជោ​ត្រឡប់​មក​ពី​ចូលរួម​​មហាសន្និបាត​លើក​ទី​៣៣​


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ​ហ៊ុនសែននៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ
២០១២​ បានអញ្ជើញត្រឡប់មកពីចូលរួមហាសន្និបាតលើកទី៣៣ នៃសន្និបាតអន្ដរសភាអាស៊ាន (AIPA) ប្រកប
ដោយសុវត្ថិភាពតាមជើងយន្ដ ពិសេសរបស់ក្រុមហ៊ុនអាចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ។

នៅក្នុងឱកាសអញ្ជើញមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញវិញសម្ដេចតេជោត្រូវបានទទួលស្វាគមន៍យ៉ាង
កក់ ក្ដៅពីសំណាក់មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានឧបនាយករដ្ឋមន្ដ្រីទេសរដ្ឋមន្ដ្រី , រដ្ឋមន្ដ្រី ,រដ្ឋ
លេខាធិការ និងមន្ដ្រីអ្នកមុខអ្នការច្រើនរូប ។

គួរបញ្ជាក់ថាសម្ដេចតេជោបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីបើកមហាសន្និបាតលើកទី៣៣នៃមហា សន្និបាតអន្ដរសភាអាស៊ាននៅប្រទេស ឥណ្ឌូនេស៊ី កាលព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០១២តាមការអញ្ជើញរបស់
លោកបណ្ឌិតMarzuki Alei  ប្រធានសភានៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី។នៅក្នុងឱកាសនោះសម្ដេចតេជោក៏បាន
ថ្លែងសុន្ទរកថាក្នុងនាមប្រធានអាស៊ានផងដែរ ។


ក្នុងនាមព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅចូល
រួមមហាសន្និបាតនេះជាមួយប្រទេសដៃគូនិងអ្នកសង្កេតការណ៍មួយចំនួនទៀតក្នុងនោះរួមមានប្រទេសអូស្ដ្រាលី,
បេឡារ៉ូស,កាណាដា,ចិន, សហភាពអឺរ៉ុប, ឥណ្ឌា,ជប៉ុន, សាធារណ រដ្ឋកូរ៉េ,ណូវ៉ែលហ្សេឡង់, ប៉ាពូវេហ្គីណេ និង
ប្រទេសរុស្ស៊ី ។

គួរជម្រាបដែរថាមហាសន្និបាត អាយ ប៉ា បានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅ តាមបណ្ដាប្រទេសជាសមាជិកអាស៊ាន ទៅតាមលំដាប់អក្សរជាភាសាអង់គ្លេស ៕

អត្ថបទដកស្រង់ពីកាសែតនគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons