Friday, September 14, 2012

ស្រ្តីចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខវាយរបួសធ្ងន់ អូសទៅចោលក្នុងដីឡូត៍


Sep-14-2012
ភ្នំពេញ៖ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខវាយ​បែក​ឈាម​ពេញមុខ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួច​អូស​យក
ទៅ​ចោលក្នុង​ដីឡូត៍​មួយកន្លែង​។ ស្ត្រី​រូបនោះត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​វេលា​ម៉ោង ៧ និង ១០នាទីព្រឹក​
ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១២ ត្រង់ចំណុច​ផ្លូវ​ចូលទៅ​កាន់អធិការដ្ឋាន​ខណ្ឌ​សែន​សុខ តាម​បណ្តោយ​ផ្លូវ​ហា​ណូយ
ស្ថិតក្នុង​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។

                                     

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះមិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល ៥០​ឆ្នាំ
ទំនងជា​អ្នកសុំទាន ត្រូវ​ជន​មិន​ស្គាល់មុខវាយ​បែក​មុខ​បែក​មាត់​ហើម​។

ស្ត្រី​រងគ្រោះបានសន្លប់​ស្តូ​កស្តឹង ហើយ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​
ព្រះសង្ឃដើម្បី​សង្គ្រោះ​៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons