Thursday, September 13, 2012

ប្រទះឃើញសពទារិកាម្នាក់ នៅក្នុងធុងសំរាម ជិតផ្សារបឹងត្របែក


Sep-13-2012
ភ្នំពេញ​៖​ មានការភា្ញក់ផើ្អលមួយបានកើតឡើង កាលពី​វេលា​ម៉ោង​ ៩​ និង​ ២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១២​
បន្ទាប់​ពី​អ្នក​រើស​អេ​ត​ចាយ​ប្រទះ​ឃើញ​ទារិកា​ម្នាក់ ​ត្រូវ​គេ​យក​ទៅ​បោះ​ចោល​ក្នុង​ធុងសំរាម​ នៅ​លើ​មាត់​លូ​ទឹក​ស្អុយ
​ជិត​ផ្សា​របឹង​ត្របែក​ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​។cam111

                                     

                                     

​តាម​ប្រភព​ពី​ស្ដ្រី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ឈ្មោះ​ ស៊ុំ​ សំណាង​ អាយុ​ ៤៧​ឆ្នាំ​ បាន​បា្រប់ឲ្យដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​
គាត់​កំពុង​ដើរ​រើស​សម្បក​កំប៉ុង​ សម្បក​ដប ​នៅ​កន្លែង​ចោលសំរាម ​ក្បែរ​ផ្សា​របឹង​ត្របែក​ គាត់​ក៏​ឃើញ​នារី​ម្នាក់​
មិន​ស្គាល់ឈ្មោះ​)​ មាន​រូបរាង​ស្រស់​ស្អាត​ អាយុ​ប្រហែល​ ២៨​ ទៅ​ ៣០​ឆ្នាំ​ ដោយ​មាន​យួរ​ថង់​ខ្មៅ​មួយ​យក​មក​បោះចោល​
ក្នុង​ធុងសំរាម​ ហើយ​ក៏​ដើរទៅ​វិញ​បាត់​។​ បន្ទាប់​មក​គាត់​ក៏​ទៅ​រលាក់​ថង​នោះ​មើល​ក្រែង​មាន​សម្បក​កំប៉ុង​ ក៏​ធ្លាក់​ទារិកា​
ចេញពី​ក្នុង​ថង់​នោះ​ ដែល​ស្លាប់​ទៅ​ហើយ​ ធ្វើឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។​

ស្រ្តីអ្នករើសអេតចាយនោះឲ្យដឹងទៀត​ថា​ នៅ​នឹង.​ក​ទារិកា​នោះ​ឃើញ​មាន​ស្នាម​ជាំ​ខ្មៅ​។​ សពទារិកានេះត្រូវបានគេ
សន្និដា្ននថា ជាសពទារិកាដែលត្រូវមា្តយរបស់វារំលូតចោលយ៉ាងពៃ្រផ្សៃ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons